ព័ត៌មាន

ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ឡាវ​មក​ដល់​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
426
681 ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ចាយ សាំង​យុន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ និងឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ចាន់​សា​ម៉ន ​ចាន់​ញ៉ា​ឡាត ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ឡាវ​ ​

     នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ ប្រ​ជា​មានិត​ឡាវ​ ដឹក​នាំ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ចាន់​សា​ម៉ន ​ចាន់​ញ៉ា​ឡាត ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ឡាវ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ នៅ​ព្រះ​ជា​រាជា​ណាចក្រ​កម្ពុជា រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​​ទី​២៧ ​ធ្នូ​ ដល់​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​។

    អញ្ជើញ​ទៅ​ទទួល​គណៈ​ប្រតិភូ​ដល់​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​មាន​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ចាយ សាំង​យុន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​ ឯកឧត្តម ជា​អនុរដ្ឋ​លេខាធិការ ​អគ្គ​នាយក ​អគ្គ​នាយក​រង និង​នាយក នាយក​រង​ ​នាយ​​ទាហាន​​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ជា​ច្រើន​រូប​ទៀត​។ ក្នុង​ការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​រយៈ​ពេល៣​ថ្ងៃ​ គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ ប្រ​ជា​មា​និត​ឡាវ​ នឹង​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​សម្ដេច​ពិជ័យ​សេនា ​ទៀបាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​វិមាន​ ឈ្នះ ឈ្នះ នា​រាត្រី​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ