ព័ត៌មាន

សម្ដេច​ចៅ​ហ៊្វា​វាំង​ គង់ ​សំអុល ​និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ត្រួត​​ពិនិត្យ​ការ​ហាត់​សម​ជា​លើក​ចុង​ក្រោយ​ ដើម្បី​ត្រៀម​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ នៅ​ថ្ងៃ​ទី​២៩ ធ្នូ​២០១៨​
នាយកដ្ឋានព័ត៌មាន(៣)
404
678 សម្ដេច​ចៅ​ហ៊្វា​វាំង​ គង់ ​សំអុល ​និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ត្រួត​​ពិនិត្យ​ការ​ហាត់​សម​ជា​លើក​ចុង​ក្រោយ​ ដើម្បី​ត្រៀម​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ នៅ​ថ្ងៃ​ទី​២៩ ធ្នូ​២០១៨​

     នៅ​សល់​តែ​យៈ​ពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ ​និង​ពិធី​អបអរ​សាទរ​ខួប២០​ ឆ្នាំ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! និង​ចូល​មក​ដល់​។ ដើម្បី​អោយ​តំណើរ​ការ​ សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​នេះ ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ ​នៅ​​ថ្ងៃ​​ពុធ​ ៤​រោច ​ខែ​មិគសិរ ​ឆ្នាំ​ច​ សំរឺទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ ​ឆ្នាំ២០១៨ សម្ដេច​ចៅ​ហ៊្វា​វាំង ​គង់ សំអុល ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជ​វាំង ​និងសម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​, ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ប៊ុន ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ និងឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេម​រភូមិន្ទ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ​ និង ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ សុខា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រម​ទាំង​ឯកឧត្តម​ជា​ប្រធាន ​អនុ​ប្រធាន ​អនុ​គណៈកម្មការ​ រៀប​ចំ​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ​ ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ការ​ហាត់​សម​ ជា​លើក​ចុង​ក្រោយ​ និង​រៀប​ចំ​គ្រប់​ផ្នែក​ឡើង​វិញ​ នៅ​ក្នុង​ ទី​តាំង​វិមាន​ឈ្នះ-ឈ្នះ ដើម្បី​ត្រៀម​ពិធី​សម្ភោធ ​វិមាន​ឈ្នះ-ឈ្នះ ​និង​ពិធី​អបអរ​សាទរ​ខួប​លើកទី​២០​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! ​នៅ​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ខាង​មុខ​។ សម្ដេច​ចៅ​ហ៊្វា​វាំង ​គង់ សំអុល ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជ​វាំង ​និងសម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ 

     នៅ​ក្នុង​ឱកាស​នោះ​ សម្តេច​ចៅ​ហ្វា​វាំង​ គង់ សំអុល ​និងសម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ក៏​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​រៀប​ចំ​ធ្វើ​វេទិកា ​ដើម្បី​ទទួល​ភ្ញៀវ​ជាតិ​ អន្តរជាតិ​សម្រាប់​ការ​ប្រារព្ធ​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ​  ត្រួត​ពិនិត្យ​តាម​ផែន​ឈរ​ របស់​កង​ទ័ព​ទាំង៣​​ប្រភេទ ​ផែន​នគរបាល​ជាតិ ​ផែន​សិក្ខាកាម ​ផែន​កង​រាជ​អាវុធ​ហត្ថ ​ផែន​អង្គរក្ស​ ផែន​អង្គភាព​ប្រឆាំង​ភេរវកម្ម​ ពិនិត្រ​​ទី​តាំង​ផែន​ឈរ​មហាជន ​សិស្ស​និសិត្យ​ ដែល​បាន​កំណត់​នៅ​​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ​ និង​បាន​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​គ្រប់​ផ្នែក​ ដែល​កំពង់​ដំណើរ​ការ​ រៀប​ចំ​តុប​តែង​ នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ​។ 

     ឆ្លៀត​ក្នុង​ឳកាស​នោះ ​សម្ដេច​ចៅ​ហ៊្វា​​វាំង​ គង់ ​សំអុល និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ការ​សំដែង​របស់​សិក្ខាម​​ខ.ភ.ម ​ដែលបា​ន​បង្ហាញ​ពី​រូប​ភាព ​និង​ខ្លឹម​សារ​ អត្ថន័យ​ នៃ​នយោបាយ​ឈ្នះ ​ឈ្នះ​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​អញ្ជើញ​ទៅ​ជួប​ពិនិត្យ​នៅ​ផ្នែក​ខាង​លើ​ នៃ​វិមាន​ឈ្នះ-ឈ្នះ​ ដែល​បាន​កំពង់​រៀប​ចំ​សារៈ​មន្ទីរ​ និង​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​តាំង​​ពិព័ណ​នៅ​ក្នុង​តំបន់​សមិទ្ធផល​។ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​នោះ​​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៍​បាន​ណែ​នាំ​ដល់​មេ​បញ្ជាការ​តាម​ផែន​នីមួយៗ​ អោយ​ជួយ​ពិនិត្យ​គ្នា​​​ទៅ​វិញ​ទៅ​មក​ នូវ​ការ​ស្លៀក​ពាក់ ​ឯក​សណ្ឋាន​ខ.ភ.ម ​ដែល​យើង​ជាខ.ភ.ម ​ជា​ផែន​មាន​វិន័យ​ ខុស​ពី​ផែន​មហា​ជន​ ត្រូវ​ធ្វើ​អោយ​បាន​ល្អ​ជាង​គេ​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​ណែ​នាំ​ដល់​ផ្នែក​ដ៏ទៃ​ទៀត ​ឱ្យ​បន្តខិត​ខំ​ធ្វើ​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត​ នៅ​តាម​គ្រប់​ទាំង​ផ្នែក​ទាំង​អស់​ ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យ​ពេល​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ ប្រព្រឹត្ត​​​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រកប​ដោយ​សោភ័ណ្ឌ​ភាព ​បម្រើ​ដល់​ការ​ចូល​មក​ទស្សនា​ របស់​ប្រជាពល​រដ្ឋ​យើង ​និង​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ដែល​មក​ចូល​រួម​ទស្សនា​នៅ​វិមាន​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប២០​ ឆ្នាំ​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! ដែល​ប្រទេស​យើង​បាន​ទទួល​បាន​សុខ​សន្តិភាព ​ក្នុង​រយៈ​ពេល២០​ឆ្នាំ​ កន្លង​មក​នេះ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ