ព័ត៌មាន

កិច្ច​ប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀប​ចំ​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​បរទេស​ ដែល​ត្រូវ​បាន​អញ្ជើញ​មក​ចូល​រួម​សម្ពោធ​វិមាន​នយោបាយ​ ឈ្នះ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
429
677 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំការ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ត្រៀម​រៀប​ចំ​ទទួល​បដិសណ្ឋារកិច្ច​គណៈ​ប្រតិភូ​បរទេស

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​  ផាត​ រដ្ឋលេខា​ធិការ​ប្រចាំការ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ត្រៀម​រៀប​ចំ​ទទួល​បដិសណ្ឋារកិច្ច​គណៈ​ប្រតិភូ​បរទេស​ ដែល​ត្រូវ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូល​រួម​ប្រជុំ​ពិភាក្សា​ការ​ងារ​ និង​ចូល​រួម​សម្ពោធ​វិមាន​នយោបាយឈ្នះ ឈ្នះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ​ ២៩​-​៣១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​។ 

     កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​រសៀល​​ថ្ងៃ​​អង្គារ៍​ ៣​រោច​ ខែ​មិគសិរ​ ឆ្នាំ​ច​ សំរឺទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ​ខែធ្នូ ឆ្នាំ២០១៨ ​​នៅ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​នាយ​ទាហាន​  នាយ​ទាហាន​រង​ នៃ​បណ្តា​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ ដែល​ក្នុង​ឪកាស​នោះ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​បាន​មាន​ប្រសាន៏​ផ្តាំ​ផ្ញើ​ដល់​បណ្តា​​អង្គភាព ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ក្នុង​ថ្ងៃ​ដាក់​សម្ពោធ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ ​រយះ​ពេល​បី​ថ្ងៃ​ ដើម្បី​អោយ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​ និង​ប្រកប​​ដោយ​ជោគ​ជ័យ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ