ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ឋ ជូនយុទ្ឋជនពលី អតីតអង្គភាព១២៥(កម្ពុជា) ចំនួន៤៩នាក់ នៅបូជនីយដ្ឋានយុទ្ឋជនពលីកម្ពុជា កាលពីថ្ងៃសុក្រ១៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តដុងណាយ ប្រទេសវៀតណាម។
ច្បាស់ណាស់ គឺមានយុទ្ឋជន និងពលរដ្ឋជាច្រើនបានស្លាប់នៅក្នុងការចូលរួមរំដោះប្រទេសពីរបបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ។ ក្រោយពីទៅ គោរពវិញ្ញាណក្ខន្ឋយុទ្ឋជនពលីកម្ពុជា ចំនួន៤៩នាក់ និងនិមន្តព្រះសង្ឃ ចំនួន៧អង្គ បង្សុកូល រួចរាល់ហើយ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានដឹកនាំគណៈប្រតិភូជួបជាមួយ មេបញ្ជាការរងអង្គទ័ពទី៤ ទទួលការងារនយោបាយ ដើម្បីជូនពរខួបកំណើតកងទ័ពប្រជាជន លើកទី៧៤។ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួង សំកត់ មេបញ្ជាការរងកងពលតូចលេខ ៧០ ក៏បានដឹកនាំគណៈប្រតិភូជួបជាមួយ មេបញ្ជាការរងយោធភូមភាគទី៧ ដើម្បីជូនពរខួបកំណើតកងទ័ពប្រជាជន លើកទី៧៤។ ប្រតិភូបានឆ្លងកាត់ព្រំដែនធ្វើមាតុភូមិវិវត្តន៍ ត្រលប់មកភ្នំពេញវិញ នៅវេលាម៉ោង ៥:២០នាទី នាថ្ងៃដដែល ៕