ព័ត៌មាន

ឯកឧត្តម​ គន់ ​គីម ​អញ្ជើញ​ប្រគល់​ផ្ទះ​ចំនួន​២០​ខ្នង​ជា​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ ជូន​ដល់​អតីត​យុទ្ធជន​នៅ​ខេត្ត​កំពត​
នាយកដ្ឋានព័ត៌មាន(៣)
392
674 ឯកឧត្តម​ គន់ ​គីម ​អញ្ជើញ​ប្រគល់​ផ្ទះ​ចំនួន​២០​ខ្នង​ជា​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ ជូន​ដល់​អតីត​យុទ្ធជន​នៅ​ខេត្ត​កំពត​

     ឯកឧត្តម​ ទេស​រដ្ឋ​មន្រ្តី​​ គន់​​ គីម ​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​​អញ្ជើញ​​​ប្រគល់​ផ្ទះ​ចំនួន​​២០​ខ្ន​ង ​ធ្វើ​ពី​​ថ្ម​​ ប្រក់​សង្ក័សី​​ ទំហំ​៥​ម៉ែត្រ ​គុណ​៥​ម៉ែត្រ​​ និង​ត​សំ​យ៉ាប​​​​៣​ម៉ែត្រ​​ ជា​អំណោយ​របស់​ ​សម្តេច​តេជោ​ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ក្នុង​នោះ​ផ្ទះ​១៧​ខ្នង​សាង​សង់​ដោយ ​លោក​ឧកញ៉ា​ វិញ​ ហួរ ​និង​​៣​ខ្នង​ទៀត ​សាង​សង់​ដោយ​សប្បុរស​ជន ​ក្នុង​នាម​​សម្តេច​តេជោ ​ហ៊ុន សែន ​ជូន​ដល់​​អតីត​​យុទ្ធ​ជន​​ ​ស្ថិត​នៅ​ខេត្ត​កំពត​។​ ពិធី​ប្រគល់​នៅ​ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោកឧកញ៉ា​ វិញ​ ហួរ​,​ នាយ​ឧត្តមសេនីយ៍​​ ឯក​ ក្រឹត្យ ​រដ្ឋ​លេខា​ធិការ​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន ​និង​យុវនិតិ​សម្បទា​​,​ លោក​​ ជាវ តាវ អភិបាល​​​ខេត្ត​​កំពត ​និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ​។ ឯកឧត្តម​ ទេស​រដ្ឋ​មន្រ្តី​​ គន់​​ គីម ​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា

     ក្នុង​​ឱកាស​​នោះ​​ ទេស​រដ្ឋមន្ដ្រី​ គន់ ​គីម​ ក៏​​បាន​​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​ ​សម្តេច​តេជោ​​ ហ៊ុន ​សែន ​​ជូន​ដល់​អតីត​​យុទ្ធ​ជន​​ ដែល​រស់​នៅ​ទី​នេះ​ទាំង​អស់​​គ្នា​​ និង​​ផ្តាំ​ផ្ញើ​ដល់​​បង​ប្អូន​​ដែល​​ទើប​បាន​ទទួល​ផ្ទះ​ថ្មី​ ត្រូវ​ខិត​ខំ​ដាំ​ដំណាំ​ចិញ្ចឹម​សត្វ​លើ​ផ្ទៃ​ដី​ដែល​មាន​ស្រាប់​​ ​ដើម្បី​ជួយ​ជីវភាព​គ្រួសារ​​ និង​​​ត្រូវ​ចេះ​សាមគ្គី​​ ជួយ​គ្នា​ពេល​មាន​ធុរៈ​។​ទេស​​រដ្ឋ​មន្រ្តី​​ គន់​ គីម ​ក៏​បាន​ណែ​នាំ​ឲ្យ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​​ ចុះ​ពិនិត្យ​រក​មើល​សមាជិក​ ដែល​អត់​ដី​​ អត់​ផ្ទះ​ពិត​ប្រាកដ ​ដើម្បី​គោរព​ស្នើ​សុំ​ សម្តេច​​តេជោ​ ហ៊ុន សែន ​សាង​សង់​​ជូន​បន្ថែម​ទៀត។​ ឯកឧត្តម ជាវ តាវ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​

     លោក​អភិបាល​ខេត្ត​​ ជាវ ​តាវ​ ដែល​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ ខេត្ត​កំពត ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​មាន​សមាជិក​សរុប​​៤.១០៥​នាក់ ​​ហើយ​ដែល​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​នេះ​ សមាគម​អតីត​យុទ្ធជន​ខេត្ត​ បាន​ជួយ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ក្រី​ក្រ​បាន​ចំនួន​១០​ខ្នង​រួច​មក​ហើយ​។​ តំណាង​ឲ្យ​​​អតីត​​យុទ្ធ​ជន​​​ទាំង​២០​គ្រួសារ ​តាម​រយៈ​​ទេស​រដ្ឋមន្រ្តី​ ​គន់ ​គីម ​បាន​សម្ដែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​ សម្តេច​តេជោ​​ ហ៊ុន សែន ​ដែល​ជា​និច្ចកាល​បាន​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ពួក​គាត់​​ទាំង​ជីវភាព​រស់​នៅ​​ ទាំង​សុខ​ភាព​​ ផ្តល់​ផ្ទះ​ផ្តល់​ដី​ដល់​ពួក​គាត់ ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​​ ផ្តល់​ប័ណ្ណ​​ ប.ស​.ស​​ សម្រាប់​ព្យាបាលជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​ដោយ​មិន​អស់​ប្រាក់​​ ពួក​គាត់​​បួង​សួង​ជូន​ពរ​ឲ្យ​សម្តេច​ទាំង​ពីរ ​ព្រម​ទាំង​ក្រុម​គ្រួសារ​បាន​សុខ​សប្បាយ​​ សុខ​ភាព​រឹង​មាំ​​ បន្ត​ដឹក​នាំ​ប្រទេស​កម្ពុជា​​​​ជា​រៀង​រហូត។​

     នៅ​ក្នុង​ឱកាស​នោះ​​ ក្នុង​នាម​ សម្តេច​​តេជោ​​ ហ៊ុន សែន,​ ​លោក​ឧកញ៉ា​ ​វិញ​​ ហួរ​​ បាន​​ឧបត្ថម្ភ​​ជូន​បង​ប្អូន​​ដែល​ទទួល​បាន​ផ្ទះ​​​​ទាំង​២០​គ្រួសារ ​​ក្នុង​មួយ​គ្រួសារ​​២០​ម៉ឺន​រៀល​​, អង្ករ​១០០​គីឡូ​ក្រាម​​ គ្រឿង​ឧបភោគ​​ និង​សម្ភារ​ប្រើ​ប្រាស់​ជា​ច្រើន​មុខ​ទៀត ​ព្រម​ទាំង​បាន​​ឧបត្ថម្ភ​​បង​ប្អូន​​អតីត​​យុទ្ធជន​​​ដែល​មក​ចូល​រួម​ក្នុង​ពិធី​នោះ​ក្នុង​ម្នាក់​ៗ​​៥​ម៉ឺន​រៀល​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ