ព័ត៌មាន

ឯកឧត្ត​ម ​ឥត ​សារ៉ាត់ ​បន្ដ​ដឹក​នាំ​ប្រជុំ​អនុ​គណៈកម្មការ​រៀប​ចំ​ផែន ​នឹង​បាញ់​កាំ​ជ្រួច ​ដើម្បី​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
389
673 ឯកឧត្ត​ម ​ឥត ​សារ៉ាត់ ​បន្ដ​ដឹក​នាំ​ប្រជុំ​អនុ​គណៈកម្មការ​រៀប​ចំ​ផែន ​នឹង​បាញ់​កាំ​ជ្រួច ​ដើម្បី​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ

    ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង ​និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​​កង​យោធពល​​ខេមរ​ភូមិន្ទ​ ជា​ប្រធាន​អនុគណ:​កម្មការ​រៀប​ចំ​ផែន ​និង​បាញ់​កាំ​ជ្រួច​ នៃ​ពិធី​សម្ភោធន៍​វិមាន​ឈ្នះ- ឈ្នះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ នៃ​ការ​ប្រុង​​ប្រៀប​ចុង​ក្រោយ​ នៃ​អនុ​គណៈកម្មការ​រៀប​ចំ​ផែន​ និង​បាញ់​កាំ​​ជ្រួច ​របស់​គណៈកម្មការ​អន្ដរ​ក្រសួង ​ដើម្បី​រៀប​ចំ​ពិធី​សម្ពោធន៍​ វិមាន​អនុស្សាវរីយ៍​នយោយ​ឈ្នះ-ឈ្នះ​ នៅ​ទីស្តី​ការ​គណ:​រដ្ឋមន្ត្រី​។ ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ មា​ន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម​ជា​ថ្នាក់​ដឹក​នាំ​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​មន្ត្រី​តំណាង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​ដែល​ជា​អនុប្រធាន ​និង​សមាជិក​អនុគណៈ​កម្មការ ​ព្រម​ទាំង​អស់​លោក ​ជា​តំណាង​ក្រសួង​ ស្ថាប័ន​ និង​អង្គភាព​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង ​និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​​កង​យោធពល​​ខេមរ​ភូមិន្ទ​ ជា​ប្រធាន​អនុគណ:​កម្មការ​រៀប​ចំ​ផែន ​និង​បាញ់​កាំ​ជ្រួច​ នៃ​ពិធី​សម្ភោធន៍​វិមាន​ឈ្នះ- ឈ្នះ​

     សូម​ជម្រាប​ថា៖​ វិមាន​ឈ្នះ-ឈ្នះ ​ដែល​ជា​និម្មិត​រូប ​នៃ​សុខ​សន្តិភាព​សម្រាប់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​ជា​តឹក​តាង​​លេច​ចេញ​ពី​នយោបាយ​ឈ្នះ-ឈ្នះ ​បាន​នឹង​កំពុង​សាង​សង់ ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ​ ដែល​គ្រោង​នឹង​ធ្វើ​ពិធី​សម្ពោធន៍​ជា​ផ្លូវ​ការ​ដ៏​ធំ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ​ចំ​នឹង​ថ្ងៃ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ ​នៃ​គោល​នយោបាយ​ឈ្នះ!ឈ្នះ! (​ឆ្នាំ​១៩៩៨​-​ឆ្នាំ​២០១៨)​​ផង​ដែរ​ ក្រោម​អធិបតីភាព​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ​វិមាន​ឈ្នះ-ឈ្នះ​នេះ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​ ដោយ​ទំហំ​ដី​៨​ហិច​តា ​ស្ថិត​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ។ ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះនេះ ​គឺ​ដើម្បី​រំឭក​ដល់​គុណូ​ប​ការៈ ​របស់​បុព្វ​បុរស​ខ្មែរ​គ្រប់​សម័យ​កាល​ ដែល​បាន​លះ​បង់​ជីវិត​ ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​។​ ម្យ៉ាង​ទៀត​វិមាន​នេះ ​ក៏​ជា​និម្មិត​រូប ​នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ី​វិល​ដ៏​រ៉ាំរ៉ៃ ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។​ ជាង​នេះ​ទៀត​ វិមាន​នេះ​នឹង​ក្លាយ​ជា​កេរ្តិ៍​មរតក​ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី ​នាយ​​ឧត្តមសេនីយ៍ ​​ណឹម​ សុវត្ថិ​​ ដែល​បាន​ប្រឹង​ប្រែង​យ៉ាង​មុះមុត​​ ក្នុង​ការ​ដឹក​នាំ​ក្រុម​ការ​ងារ​សាង​សង់​វិមាន ​ជា​ប្រវត្តិ​សាស្រ្ត​មួ​យ​នេះ ​តាម​ការ​ណែ​នាំ ​និង​ចង្អុល​បង្ហាញ​ជា​ប្រចាំ​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ប៉ែន ​សុក្រិត្យ​វិទ្យា​ លេខា​ធិការ​ នាយ​សេនា​ធិការ​ចម្រុះ ​នៃកងយោធពលខេមរភូមិន្ទ​

      ក្នុង​កិច្ច​ប្រជុំ​នោះ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ប៉ែន ​សុក្រិត្យ​វិទ្យា​ លេខា​ធិការ​ នាយ​សេនា​ធិការ​ចម្រុះ​នៃ​ ខ.ភ.ម ​បាន​លើក​បញ្ជាក់​​អំពី​គម្រោង​រៀប​ចំ​អំពី​ផែន​ឈ ​របស់​មន្ត្រី​រាជ​ការ​គ្រប់​ស្ថាប័ន្ត​ក្រសួង​ពាក់​ព័ន្ធ​ កង​កម្លាំង​ប្រដាប់​អាវុធ ​មហា​ជន​ សិស្សា​នុសិស្ស​ ក្រុម​កាយ​រិទ្ធិ​ ក្រុម​យុវជន ​នឹង​ការ​បាញ់​កាំ​ជ្រួច​ ដើម្បី​អបអរ​សាទរ​ក្នុង​ពិធី​សម្ភោធន៍​វិមាន​ឈ្នះ-ឈ្នះ ​និង​អបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ