ព័ត៌មាន

សម្ដេច​ចៅ​ហ៊្វា​វាំង​គង់​ សំអុល ​និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​អញ្ជើញ​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ
នាយកដ្ឋានព័ត៌មាន(៣)
376
672 សម្ដេច​ចៅ​ហ៊្វា​វាំង​គង់​ សំអុល ​និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​អញ្ជើញ​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ

     កាល​ពី​ថ្ងៃ​សុក្រ ១៤​កើត​ ខែ​មិគសរ​ ឆ្នាំ​ច ​សំរឺទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ សម្ដេច​ចៅ​ហ៊្វា​វាំង ​គង់​ សំអុល ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជ​វាំង ​និងសម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​រៀប​ចំ​គ្រប់​ផ្នែក​នៅ​ក្នុង​​ទី​តាំង​វិមាន​ឈ្នះ-ឈ្នះ ដើម្បី​ត្រៀម​ពិធី​សម្ភោធវិមាន​ឈ្នះ​-ឈ្នះ ​និង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០ ​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ!។ សម្ដេច​ចៅ​ហ៊្វា​វាំង ​គង់​ សំអុល ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជ​វាំង ​និងសម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ ក្រសួង​ការ​ពារ​ជាតិ

      នៅ​ក្នុង​ឱកាស​នោះ​ សម្តេច​ចៅ​ហ្វា​វាំង​ គង់​ សំអុល ​និង​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​រៀប​ចំ​ធ្វើ​វេទិកា ​ដើម្បី​ទទួល​ភ្ញៀវ​ជាតិ​ អន្តរជាតិ​សម្រាប់​ការ​ប្រារព្ធ​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្​នះ  ត្រួត​ពិនិត្យ​ការ​ដាក់​ភ្លើង​បំភ្លឺ ​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ​ និង​បាន​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​គ្រប់​ផ្នែក​ដែល​កំពង់​ដំណើរ​ការ​រៀប​ចំ​តុប​តែង​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ​។​ ឆ្លៀត​ក្នុង​ឳកាស​នោះ ​សម្ដេច​​​ចៅហ៊្វា​​វាំង​ គង់ ​សំអុល ​និងសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​បាន​​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​សួន​តេជោ​សន្តិភាព​ ដែល​រៀប​ចំ​ឡើង​ដោយ​កង​ទ័ព​ជើង​គោក​ រហូត​មក​ដល់​ពេល​នេះ​ បាន​រួច​រាល់​ជា​ស្ថាពរ​។​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ និង​សម្ដេច​ចៅហ៊្វា​​វាំង ​គង់ សំអុល​ ក៏​បាន​អញ្ជើញ​ទៅ​ជួប​ពិនិត្យ​នៅ​ផ្នែក​ខាង​លើ​ នៃ​វិមាន​ឈ្នះ-ឈ្នះ​ ដែល​បាន​កំពង់​រៀប​ចំ​សារៈមន្ទីរ​។ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​នោះ ​សម្ដេច​ចៅ​ហ៊្វា​​វាំង​ គង់ ​សំអុល ​និង​សម្តេច​ពិជ័យសេនា​ ទៀ បាញ់ ក៍​បាន​ណែ​នាំ​ដល់​អនុគណៈ​កម្មការ​គ្រប់​ផ្នែក​ទាំង​អស់​ ឋិត​នៅ​ក្នុង​​គណៈកម្មការ​អន្តរ​ក្រសួង ​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ ឱ្យ​បន្ត​ខិត​ខំ​ធ្វើ​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត​ នៅ​តាម​គ្រប់​ផ្នែក​ទាំង​អស់​ ដើម្បី​ធ្វើ​​យ៉ាង​​ណា​ឲ្យ​ពេល​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ ប្រកប​ដោយ​សោភ័ណ្ឌ​ភាព​ បម្រើ​ដល់​ការ​ចូល​មក​ទស្សនា​ របស់​ប្រជាពល​រដ្ឋ​យើង ​និង​ភ្ញៀ​វជាតិ​ អន្តរជាតិ​ដែល​មក​ចូល​រួម​ទស្សនា​នៅ​វិមាន​ឈ្នះ-ឈ្នះ​ និង​អបអរសាទរ​ខួប​២០ឆ្នាំ​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! ដែល​ប្រទេស​យើង​បាន​ទទួល​បាន​សុខ​សន្តិភាព ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ កន្លង​មក​នេះ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ