ព័ត៌មាន

ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ គ្រូ​បង្គោល​ប្រឆាំង​ បន្សាប​ឧបករណ៍​គ្រឿង​ផ្ទុះ​កែ​ច្នៃ​ ​(IED​&​CIED) ​សម្រាប់​ប្រតិបត្តិការ​​រក្សា​សន្ដិភាព​
នាយកដ្ឋានព័ត៌មាន(៣)
375
670 ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ គ្រូ​បង្គោល​ប្រឆាំង​ បន្សាប​ឧបករណ៍​គ្រឿង​ផ្ទុះ​កែ​ច្នៃ​ ​(IED​&​CIED) ​សម្រាប់​ប្រតិបត្តិការ​​រក្សា​សន្ដិភាព​

     សិក្ខា​កាម​សរុប​ចំនួន​១២​នាក់ ​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​ រក្សា​សន្ដិភាព ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ចូល​រួម​ ហ្វឹក​ហ្វឺន​គ្រូ​បង្គោល​ប្រឆាំង ​និង​បន្សាប​ឧបករណ៍​គ្រឿង​ផ្ទុះ​កែ​ច្នៃ​(​IED​&​CIED​)​ ក្រោម​ជំនួយ​ឧបត្ថម​ដោយ​ក្រសួង​ការពា​​ជាតិ​ នៃ​សា​ធារណ​រដ្ឋ​បារាំង ​អស់​រយៈ​ពេល​១២​ថ្ងៃ​ ត្រូវ​បាន​បិទ​បញ្ចប់ ​នា​​ថ្ងៃ​​សុក្រ ​១៤​កើ់ត ​ខែ​មិគសិរ ​ឆ្នាំ​ច ​ព.ស​២៥៦២ ត្រូវ​នឹង​​ថ្ងៃ​ទី​២១ ​ខែ​ធ្នូ ឆ្នាំ​២០១៨​ នៅ​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាពពហុ​ជាតិ​ ស្ថិត​នៅ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ សម្រប​សម្រួល​កិច្ចការ​បញ្ជូន​កង​កម្លាំង​ចូល​រួម​បំពេញ ​បេសកកម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិ និ​ង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព, ​លោក​វរសេនីយ៍​ទោ ​ម៉ាក ​រ៉ា​ហ្សា​ហ្វីន​ត្រាន​លី ​អនុ​ព័ន្ធ​យោធា ​អម​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម​ ឧត្តម​សេនីយ៍​នាយក ​នាយក​រង ​នាយក​ដ្ឋាន ​ចំណុះ​មជ្ឈមណ្ឌល​ជាតិ ​ព្រម​ទាំង​ភ្ញៀវ​ជាតិ ​អន្តរ​ជាតិ ​យោធា​ចារ្យ​ នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​បាន​ចូល​រួម​។ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក​ ហួត ​គឹម​សាន ​អគ្គនាយក​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​ជា​នាយក​ សាលា​ហ្វឹក​ហ្វឺន​ កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ​

     តាម​របាយការណ៍​របស់ ​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក​ ហួត ​គឹម​សាន ​អគ្គនាយក​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​ជា​នាយក​ សាលា​ហ្វឹក​ហ្វឺន​ កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ​បាន​ថ្លែង​ថា​៖ សកម្មភាព​ហ្វឹក​ហ្វឺន​លើ​ជំនាញ ​គ្រូ​បង្គោល​ប្រឆាំង ​និង​បន្សាប​ឧបករណ៍​ គ្រឿង​ផ្ទុះ​កែ​ច្នៃ​(​IED​&​CIED​)​ រួម​មាន ​គរុកោសល្យ​នៃ​ការ​បង្រៀន​ ការ​រៀប​ចំ​មេរៀន​អនុវត្តន៍ ​ការ​បង្រៀន​មេ​រៀន​ទ្រឹស្ដី​ ការ​យល់​ដឹង​រួម​អំពី​សមាស​ភាគ​រួម​ផ្សំ​របស់​IED​ សិក្សា​និតិ​វិធី​ការ​ពារ​ខ្លួន​ ពេល​បាន​ជួប​មីន​ និង​ការ​ដេីរ​ចេញ​ពី​ចំការ​មីន ​អនុវត្តន៍​ការ​ដេីរ​ចេញ​ពី​ចំការ​មីន ​ឆែក​ឆេរ​លេី​ចំណុច​គ្រោះ​ថ្នាក់​ និតិ​វិធី​រាវ​រក​តាម​ដង​ផ្លូវ​រាង​អក្ស​V​(VP CHECK​) ​អនុវត្ត​ជាក់​ស្តែង​និតិវិធី​ នៃ​ការ​ដេីរ​ហុំ​ព័ទ្ធ​(l​so​la​tion​ Box) ​និតិ​វិធី​ពេល​ជួប​IED ​អនុវត្ត​និ​តិ​វិធី5C ​អនុវត្ត​ជាក់​ស្តែង​ពី​ការ​វាយ​ប្រហារ​ដោយ​ជាតិ​ផ្ទុះ​កែ​ច្នៃ​(IED) ​និង​ការ​បន្សាប​IED​។​ 

     អញ្ជើញ​ថ្លែង​ក្នុង​ពិធី​នេះ ​លោក​វរសេនីយ៍​ទោ ​ម៉ាក​ រ៉ាហ្សា​ហ្វីន​ត្រាន​លី ​បាន​លើក​ឡើង​ថា​៖ កង​កម្លាំង​កម្ពុជា​ ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​កិច្ច​ប្រតិបត្តិការ​ ថែ​រក្សា​សន្តិភាព​ដែល​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចេះ​ត្រចង់​គួរ​ជា​ទី​មោទនៈ​។​ រយៈ​ពេល​០២​សប្ដាហ៍​ នៃ​ការ​ហ្វឹក​ហ្វឺន​វគ្គ​ គ្រូ​បង្គោល​នេះ ​សិក្ខា​កាម​គ្រប់​រូប​បាន​ខិត​ខំ​ព្យា​យាម​អស់​ពី​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត ​ដើម្បី​ក្រេប​នូវ​ជំនាញ​ដ៏​សំខាន់​មួយ​នេះ។​ ជំនួស​មុខ​ឲ្យ​យោធា​ចារ្យ​បារ៉ាំង ​ខ្ញុំ​សូម​ចូល​រួម​អបអរសាទរ​យ៉ាង​ក្រៃ​លែង​ចំពោះ​សិក្ខា​កាម​ទាំង​១២​រូប​ ដែល​បាន​បញ្ចប់​វគ្គ​នេះ​ប្រកប​ដោយ​ជោគ​ជ័យ​ និង​រលូន​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ សម្រប​សម្រួល​កិច្ចការ​បញ្ជូន​កង​កម្លាំង​ចូល​រួម​បំពេញ ​បេសកកម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិ និ​ង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព

     មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​នា​ឳកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញេី​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ធមន្រ្តី​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ធមន្ត្រី​ រដ្ធមន្ត្រី​ក្រសួង​ការពារ​ជា​តិ​ និង​​ឯកឧត្តម​ ប្រាក់​ សុខុន ​ឧបនាយក​រដ្ធមន្ត្រី​ រដ្ធមន្ត្រី​ក្រសួង​ការ​បរទេស ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​​ និង​ជា​ប្រធាន​គណ:កម្មាធិការ​ជាតិ​ បាន​សម្តែង​នូវ​ មោទន​ភាព​ជា​អនេក ​ដោយ​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី ​អង្គការ​សហប្រជាជាតិ ​ជា​ពិសេស​កង​ទ័ព​ នៃ​សាធារណរដ្ធ​បារាំង ​ក្នុង​ការ​អនុវត្ត​វគ្គ​ហ្វឹក​ហ្វឺន​នេះ ​ដើម្បី​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ក្នុង​ការ​បន្ដ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព ​អង្គការ​សហប្រជាជាតិ ​ឲ្យ​កាន់​តែ​មាន​សុវត្តិភាព​ និង​ប្រកប​ដោយ​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។​ រយៈ​ពេល​១១​ឆ្នាំ​កន្លង​ទៅ​នេះ ​នាយ​ទាហាន​កម្ពុជា​ចំនួន៥៧៨៣​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២៧៧​នាក់ ​បាន​ចូល​រួម​បំពេញ​បេសកកម្ម​រក្សាសន្តិភាព​ អង្គការ​សហប្រជាជាតិ​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ចំនួន​៨១៦​នាក់​ កំពុង​បំពេញ​បេសកកម្ម​ ហើយ​នាយទា​ហានទាំង​នោះ​បាន​ក្លាយ​ជា​គ្រួសារ​មួយ​របស់​អ.ស.ប​ និង​ជា​បង​ប្អូន​លើ​សកល​លោក ​ដែល​បាន​ជួយ​ផ្ដល់​ស្ថេរភាព​មួយ​ផ្នែក​ នៃ​ពិភព​លោក​ផង​ដែរ​។ ជា​ប្រការ​សំខាន់​ចុង​ក្រោយ​ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ ដើម្បី​សំដែង​នូវ​អំណរ​គុណ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ ពី​កង​ទ័ព​សា​ធា​រណរដ្ធ​បារំាង ​និង​អង្គការ​សហប្រជា​ជាតិ ​​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បញ្ជូន​យោធា​ចារ្យ​ប្រកប​ដោយ​ជំនាញ ​និង​វិជ្ជា​ជីវៈ​ខ្ពស់ ​និង​ការ​លើក​ទឹក​ចិត្ត​ឥត​ឈប់​ឈរ​ ចំពោះ​វិស័យ​រក្សា​សន្ដិភាព​ដល់​គ្រប់​រដ្ឋ​សមា​ជិក​ ជា​ពិសេស​នៅ​កម្ពុជា​។​ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ ​ក៏​បាន​ស្នេី​ឲ្យ​ភាគី​បារាំង​ដេីម្បី​ជួយ​បន្ត​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ផ្នែក​ធន​ធាន​មនុស្ស​ បំប៉ន​បន្ថែម​ផ្នែក​ភាសា​បារាំង​ក្នុង​រយ:​ពេល​វែង ​បញ្ជូន​នាយ​ទាហ៊ាន​មជ្ឈមណ្ឌល​ជាតិ​ទៅ​ហ្វឹក​ហ្វឺន​បន្ថែម​ លេី​ជំនាញ​នាយ​ទាហ៊ាន​សេនា​ធិការ​ និង​សង្កេត​ការណ៍​យោធា ​នៅ​សាធារណរដ្ធ​បារាំង​ ស្នេី​សុំ​កម្លាំង​បារាំង​បន្ត​ជួយ​សហការ ​និង​អន្តរាគមន៍​ដល់​កម្លាំង​កម្ពុជា​ ដែល​ឈរ​ជេីង​ក្នុង​តំបន់​បេសកកម្ម​ ផ្លាស់​ប្តូ​ទស្សនកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ លេី​វិស័យ​រក្សា​សន្តិភាព ​បន្ត​បណ្តុះ​បណ្តាល​ឲ្យ​មាន​គ្រូ​បង្គោល​កម្ពុជា ​សម្រាប់​ផ្តល់​ការ​ហ្វឹក​ហ្វឺន​ ដល់​កម្លាំង​មួក​ខៀវ​ជំនាន់​ក្រោយ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ