ព័ត៌មាន

ពិធី​បើក​វគ្គ​មគ្គុទេស​ក៍​វិមាន​ឈ្នះ​-​ឈ្នះ ​ជំនាន់​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
420
668 ពិធី​បើក​វគ្គ​មគ្គុទេស​ក៍​វិមាន​ឈ្នះ​-​ឈ្នះ ​ជំនាន់​ទី​៣​

     គណកម្មការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ បាន​បើក​វគ្គ​មគ្គុទេសក៍​វិមាន​ឈ្នះ-ឈ្នះ​ ជំនាន់​ទី៣​ កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ដើម្បី​អោយ​សិក្ខាកាម​បាន​យល់​ពី​ខ្លឹម​សារ​លម្អិត​ នៃ​ផ្នែក​នី​មួយៗ​របស់​វិមាន​ឈ្នះ-ឈ្នះ សំរាប់​ធ្វើ​ការ​ណែ​នាំ ​និង​ពន្យល់​ដល់​​ភ្ញៀវ​ ​ដែល​មក​ទស្សានា​វិមាន​ឈ្នះ-ឈ្នះ ​ជា​ពិសេស​ក្នុង​កម្ម​វិធី​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០ ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ នៅ​កម្ពុជា​ ដែល​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ​ដល់​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​។​ឯកឧត្តម ​ឧត្តម​សេនីយ៍ទោ ​មាស ​ស៊ីណា ​នាយក​វិទ្យាស្ថាន​ប្រវត្ថិសាស្រ្ត​យោធា

     ​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ​ឧត្តម​សេនីយ៍ទោ ​មាស ​ស៊ីណា ​នាយក​វិទ្យាស្ថាន​ប្រវត្ថិសាស្រ្ត​យោធា ​បាន​បញ្ជាក់​ថា​៖ វគ្គ​បណ្តុះ​បណ្តាល​មគ្គុទេសក៍ ​វិមាន​ឈ្នះ-ឈ្នះ​ លើក​នេះ​ គឺ​ធ្វើ​ឡើង​ជម្រើស​មគ្គុទេសក៍ ​ដើម្បី​សម្រាប់​ណែ​នាំ​ផ្តល់​ ពន្យល់​ពី​ខ្លឹម​សារ​លំអិត ​នៃ​​ផ្នែក​នីមួយៗ​របស់​វិមាន​ ដល់​សាធារណ​ជន​ នៅ​ថ្ងៃ​កម្ម​វិធី​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០ ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល ​នៅ​កម្ពុជា ​នា​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ។​ ឯកឧត្តម​បាន​បន្ថែម​ថា​៖ នៅ​ថ្ងៃ​កម្ម​វិធី​ពិធី​សម្ពោធ​ខាង​មុខ ​មគ្គុទេសក៏​ទាំង​អស់ ​នឹង​អាច​ពន្យល់​ច្បាស់​លាស់​ដល់​មហា​ជន​ពី​ខ្លឹម​សារ​វិមាន ​រូប​ចម្លាក់​នី​មួយៗ ​និង​ផ្នែក​នានា​ នៃ​តួ​វិមាន ​ស្រប​គ្នា​ដែល​ការ​សាង​សង់​វិមានឈ្នះ-ឈ្នះ ​គឺ​ដើម្បី​រំឭក​ដល់​គុណូប​ការៈ ​របស់​បុព្វ​បុរស​ខ្មែរ​គ្រប់​សម័យកាល​ ដែល​បាន​លះ​បង់​ជីវិត ​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ ​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព​ ដែល​កម្ពុជា​ ទទួល​បាន​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ ហើយ​វិមាន​នេះ​នឹង​ក្លាយ​ជា​កេរមរតក ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។

     ក្នុង​ឱកាស​នោះ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្តិ ​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមានឈ្នះ-ឈ្នះ បាន​បញ្ចាក់​ថា៖​ សិក្ខា​កាម​ដែល​ចូល​រួម​ បណ្តុះ​បណ្តាល​នៅ​ពេល​នះ ​គឺ​ជា​មគ្គុទេសក៍​ប្រវត្តិសាស្រ្ត​យោធា ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ប្រវត្តិសាស្ត្រ​ខ.ភ.ម​។ ដូច​នេះ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ ស្វែង​យល់​ និង​ត្រូវ​ដឹង​គុណ​អ្នក​ដែល​បង្កើត​នូវ​នយោបាយ​ឈ្នះ!ឈ្នះ!​នេះ។ 

     ក្នុង​ឱកាស​នោះដែ​ល ​ឯកឧត្តម​​ នាយ​​ឧត្តមសេនីយ៍​ ​អ៊ី ឈាន​​ រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​មគ្គុទេសក៍ ​វិមានឈ្នះ-ឈ្នះ ជំនាន់​ទី៣​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​បាន​រំលឹក​ឡើង​វិញ​ អំពី​ការ​អនុវត្តគោល​នយោ​បាយ​ឈ្នះ!ឈ្នះ! ​និង​ការ​ធ្វើ​សមាហរណ​កម្ម​ កំលាំង​ខ្មែរ​ក្រហម​ចូល​មក​រួម​រស់​ក្នុង​សង្កម​ជាតិ​វិញ​ ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​ ទទួល​បាន​សុខ​សន្តិភាព​រហូត​មក​ដល់​ពេល​នេះ។ ឯកឧត្តម​ អ៊ី ឈាន ​បាន​បន្ត​ថា​៖ វិមាន​ឈ្នះ-ឈ្នះ​ គឺ​ជា​និមិត្ត​រូប​តំណាង​សន្តិភាព សេចក្តីសុខក្សេម​ក្សាន្ត​ របស់​ប្រជាជន​កម្ពុជា​ទាំង​មូល ​ដែល​ជា​កិច្ចការ​ សម្តេច​តេជោ​ ហ៊ុន​ សែន ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទៀត ​ធ្វើ​ការ​តស៊ូ​គ្រប់​បែប​យ៉ាង​ ដែល​បាន​យក​ជីវិត​ទៅ​ធ្វើ​ជា​ដើម​ទុន ​រហូត​បាន​បញ្ចប់​សង្គ្រាម​ស៊ី​វិល​ទាំង​ស្រុង​។​ ​ជោគ​ជ័យ​ នៃ​នយោបាយ​ឈ្នះ!ឈ្នះ!​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំង​មូល ​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ ​មាន​ឯក​ភាព​ជាតិ ​និង​ឯក​ភាព​ទឹក​ដី​ទាំង​ស្រុង​ចាប់​ពី​ចុង​ឆ្នាំ​១៩៩៨​មក​។​ អត្ថ​ន័យ​ នៃ​ការ​កសាង​វិមាន​ឈ្នះ-ឈ្នះ ​ដើម្បី​ចរិក ​និង​តម្កល់​និមិត្ត​រូប ​វត្ថុ​តាង​ និង​សមិទ្ធផល​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ទុក​ជា​ការ​ចង​ចាំ ​និង​ជា​មេ​រៀន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​។​ នាយ​ឧត្តមសេនីយ៍ ​បាន​បន្ថែម​ទៀត​ថា​៖ ប្រសិន​បើ​គ្មាន​វត្ត​មាន​ សម្តេច​តេជោ ​ហ៊ុន សែន ​គ្មាន​នយោបាយ​ឈ្នះ!ឈ្នះ!ទេ​នោះ​ ប្រទេស​កម្ពុជា​​ក៏​មិន​អាច​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ ​រហូត​មក​ដល់​ថ្ងៃ​នេះ​ផង​ដែរ​។​ ដូច្នេះ​នៅ​​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ សុំ​ឱ្យ​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ​ ចូល​រួម​អបអរ​សាទរ​ទាំង​អស់​គ្នា ​ថ្ងៃ​​ទី​២៩ ​​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា ​ខិត​ខំ​រក​បាន​ដោយ​លំបាក​ជា​ទី​បំផុត​។​ សូម​បញ្ជាក់​ថា៖ ​វគ្គ​បណ្តុះ​បណ្តាល​មគ្គុទេសក៍ ​វិមានឈ្នះ-ឈ្នះ ជំនាន់​ទី៣ ​មាន​សិក្ខា​កាម​មក​ពី​បណ្តាល​ស្ថាប័ន ​អង្គភាព​នា​នា ​នៅ​ក្រោម​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ នៅ​វិមាន​ឈ្នះ​-​ឈ្នះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ