ព័ត៌មាន

ឯកឧត្តម​ នាង ​ផាត ​ជួប​ប្រតិភូ​កំលាំង​គាំទ្រ​យុទ្ធសាស្ត្រ​កងទ័ព​ប្រជាជន​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
430
666 ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នាង ផាត ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ និងឯកឧត្តម​ ឧត្តម​ សេនីយ៏​ទោ ​យូ​ តុងជី​ នាយ​រង​សេនាធិការ ​កំលាំង​គាំទ្រ​យុទ្ធ​សាស្ត្រ​កង​ទ័ព​ប្រជាជន​ចិន

     គណៈ​ប្រតិភូ ​កំលាំង​គាំទ្រ​យុទ្ធសាស្ត្រ​កង​ទ័ព​ប្រជាជន​ចិន ​មួយ​ក្រុម​ដឹក​នាំ​ដោយ ​ឯកឧត្តម​ ឧត្តម​ សេនីយ៏​ទោ ​យូ​ តុងជី​ នាយ​រង​សេនាធិការ ​កំលាំង​គាំទ្រ​យុទ្ធ​សាស្ត្រ​កង​ទ័ព​ប្រជាជន​ចិន​ បាន​ចូល​ជួប ​សំដែង​ការ​គួរ​សម​ជា​មួយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នាង ផាត ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​នា​រសៀល​ថ្ងៃ​ទី១៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​។ 

     ជំរាប​ជូន​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​យូ តុងជី ​បាន​ថ្លែង​អំណរ​គុណ​ ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​ទាំង​អស់​ ដែល​បាន​ទទួល​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ ​របស់​ឯកឧត្តម​ក្នុង​ពេល​នេះ។​ ឯកឧត្តម​ ​បាន​បន្ត​ទៀត​ថា​៖​ វត្តមាន​របស់​ប្រតិភូ​ឯកឧត្តម​ នា​ពេល​នេះ​ គឺ​នាំ​មក​នូវ​ការ​ពង្រឹង​ និង​ពង្រីក​សាមគ្គីភាព​ មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ កំលាំង​គាំទ្រ​យុទ្ធសាស្ត្​រកង​ទ័ព​ ប្រជាជន​ចិន​ និង​ នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អោយ​កាន់​ តែ​រឹង​មាំ​ថែម​ទៀត​ និង​ បាន​ ជួយ​ផ្តល់​ចំណេះ​ដឹង​ដល់​ខ.ភ.ម​ លើ​កិច្ចការ​ងារ​វាស់​វែង ​កសាង​ផែន​ទី ​និង​ភូមិ​សាស្ត្រ​ឲ្យ​កាន់​តែ​ប្រសើរ​ ឡើង​ថែម​ទៀត។​ ឯ.ឧ​បាន​អោយ​ដឹ​ង​ទៀត​ថា៖​ កន្លង​មក​ដោយ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​២​ លើ​ការ​ងារ​នេះ​ គឺ​ពុំ​ដែល​មាន​ឡើយ​ហើយ​នេះ​ គឺ​ដោយ​សារ​តែ​ប្រទេស​យើង​ទាំង​២​កម្ពុជា-ចិន​ ជា​ប្រទេស​ដែល​មាន​ចំណង​សាមគ្គី​ពិសេស​។​ 

     ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៏​ នាង ផាត​ ជួស​មុខ​អោយ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​  រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ទាំង​អស់​បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ព្រម​ ទាំង​ជូន​ពរ​អោយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​លើ​ទឹក​ដី​ ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯ.ឧ​ក៏​បាន​លើក​ឡើង​នូវ​ការ​រួម​ចំណែក​ដ៍​ធំ​ធេង​ក្នុង​ការ​កសាង​ខ.ភ.ម​ របស់​កង​ទ័ព​ប្រជាជន​ចិន​ តាំង​ពី​ដើម​រៀង​រហូត​មក​ ដោយ​មិន​ត្រឹម​តែ​ ជួយ​ជា​ស្មារតី​ និង​សំភារៈ ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ឱ្យ​ខ.ភ.ម​ទៀត​ផង​។​ ឯ.ឧ​ក៍​បាន​ថ្លែង​អំណរគុណ ​ដល់ក្រសួង​ការ​ពារ​ប្រទេស​កង​ទ័ព​ប្រជាជន​ចិន​ ដោយ​ឡែក​ជំនាញ​កំលាំង​គាំទ្រ​យុទ្ធសាស្ត្រ​ ដែល​បាន​ អញ្ជើញ​មក​នា​ពេល​នេះ​ គឺ​មក​ជួយ​ហ្វឹក​ហ្វឺន​ និង​បណ្តុះ​បណ្តាល​ឱ្យ​ខ.ភ.ម​លើ​ការ​ងារ​ភូមិសាស្ត្រ​ និង​ជួយ​ឧបត្ថម្ភ​ សំភារៈ ​បច្ចេកទេស ​និង​ការ​បណ្ដុះ​បណ្ដាល​​ធន​ធាន​មនុស្ស​ទៀត​ផង​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ