ព័ត៌មាន

ឯកឧត្តម​ ​គន់​ គីម​ ​មក​ពី​​ចូល​​រួម​​ប្រជុំ​​ការ​​ងារ​​សហភាព​​សហព័ន្ធ​​អតីត​​យុទ្ធ​ជន​​អាស៊ាន​​នៅ​​ប្រទេស​​ឡាវ​​
នាយកដ្ឋានព័ត៌មាន(៣)
409
665 ឯកឧត្តម​ ​គន់​ គីម​ ​មក​ពី​​ចូល​​រួម​​ប្រជុំ​​ការ​​ងារ​​សហភាព​​សហព័ន្ធ​​អតីត​​យុទ្ធ​ជន​​អាស៊ាន​​នៅ​​ប្រទេស​​ឡាវ​​

     បន្ទាប់​ពី​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ អញ្ជើញ​ទៅ​បំពេញ​ដំណើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្តភាព​ ដើម្បី​ចូល​រួម​ក្នុង​មហា​សន្និបាទ​លើក​ទី១៨​ នៃ​សហភាព​សហព័ន្ធ​អតីត​យុទ្ធ​ជន​អាស៊ាន ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ​ សា​ធា​រណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ អស់​រយៈ​ពេល​៥ថ្ងៃ​មក​នោះ ​គណៈ​ប្រតិភូ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ដែល​ដឹក​នាំ​ដោយ​ ឯកឧត្តម នា​យ​ឧត្តមសេនីយ៍ ​គន់ គីម​ ទេស​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​លើ​កិច្ចការ​អតីត​យុទ្ធជន​ និង​ជន​ពិការ​ និង​ជា​អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ដែល​អម​ដំណើ​ដោយ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​មាស សាវ៉ន ​អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​យោធសេវា​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​អគ្គលេខា​ធិការ​រង​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​រួម​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ជា​ច្រើន​រូប​ ក៍​បាន​ធ្វើ​មាតុ​ភូមិ​និវត្ត​មក​កម្ពុជា​វិញ​ហើយ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​។

    គួរ​រំលឹក​ថា៖ ក្នុង​ដំណើ​ទស្សន​កិច្ច​ផ្លូវ​ការ​ រយៈ​ពេល​៥ថ្ងៃ ​របស់​គណៈ​ប្រតិភូ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ទៅ​កាន់​ប្រទេស​ឡាវ​លើក​នេះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​គន់ គីម​ រួម​និង​សមាជិក​ បាន​បង្ហាញ​ជូន​ដល់​អង្គ​មហា​សន្និបាទ​លើក​ទី​១៨​ របស់​អាស៊ាន ​អំពី​លទ្ធផល​ នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ របស់​អតីត​យុទ្ធជន​ ដូច​ជា​ការ​ជួយ​កសាង​មជ្ឈមណ្ឌល​ភូមិ​ ឃុំ​ សំរាប់​យោធិន​ពិការ​ តាម​រយះ​ការ​ផ្តល់​ដី​ធ្លី​ និង​ការ​កសាង​ផ្ទះ​ បង្កើត​ជា​តំបន់​អភិវឌ្ឍន៍​ ឬ​មជ្ឈមណ្ឌល​យោធិន​ពិការ​ជា​ដើម​ ដើម្បី​ឲ្យ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាទ ​ទទួល​បាន​បទ​ពិសោធន៍​ពី​កម្ពុជា​។ សូ​ម​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​អង្គ​មហា​សន្និបាទ​លើក​ទី១៩​ នៃ​អង្គ​មហា​សន្និបាទ​របស់​សហភាព​សហព័ន្ធ​អតីត​យុទ្ធ​ជន​អាស៊ាន ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្រោម​វត្ត​មាន​ជា​អធិបតី​ពី​សំណាក់ ​អគ្គ​លេខា​ធិការ​អាស៊ាន។ 

     សូម​បញ្ជាក់​ផង​ដែរ​ថា​៖ សហភាព​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨០ ​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​១០​ប្រទេស​ ដែល​រួម​មាន ​ប្រទេស​ប៊្រុយ​ណេដា​រូសា​ឡឹម ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី ​ម៉ាឡេ​ស៊ី​ មី​យ៉ាន់​ម៉ា ​ហ្វី​លី​ពីន ​សឹង្ហ​បូរី ​ថៃ ​វៀត​ណាម ​និង​ប្រទេស​ឡាវ​។​ សហភាព​សហព័ន្ធ​នេះ​បង្កើត​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​ជួយ​ផ្សព្វ​ផ្សាយ​ លើក​កំពស់​ប្រណិត​ភាព​ជីវិត​ ផល​ប៉ះ​ពាល់​ នៃ​អាយុ​កាល​ និង​ផល​ប៉ះ​ពាល់​ដោយ​សារ​សង្គ្រាម​មក​លើ​សុខ​ភាព ​និង​សង្គម​កិច្ច​​ ចំពោះ​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​យល់​ដឹង​ស៊ី​ជម្រៅ ​ដល់​បណ្តា​ប្រជាជន​ដើម្បី​សម្រេច​កិច្ច​សហប្រតិបត្តិការ​ឈាន​ទៅ​រក​ភាព​សុខ​ដុមរម​នា ​យុត្តិធ៌ម​សង្គម​ និង​សន្តិភាព​។ ​បន្ថែម​ពី​លើ​នេះ​ក៍​ដើម្បី​បាន​ជួយ​ផ្សព្វ​ផ្សាយ​ឲ្យ​យល់​ដឹង​ស៊ី​ជម្រៅ​ជា​សកល​នូវ​ទស្សន​ស្មារតី​ ការ​លើក​​សរសើរ ​នឹង​អត្ថ​ប្រយោជន៍​ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ ​នឹង​ជំរុញ​កិច្ច​ការ​ពារ​ភាព​ស្រប​ច្បាប់​នៃ​អត្ថ​ប្រយោជន៍ ​អតីត​យុទ្ធជន​ដោយ​សារ​សង្គ្រាម​ និង​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ ជា​មួយ​និង​ការ​ទទួល​ស្គាល់​ផ្លូវ​ច្បាប់​ នៃ​សមាគម​អតីត​យុទ្ធជន​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​សហព័ន្ធ​។​ អញ្ជើញ​ទៅ​ទទួល​គណៈ​ប្រតិភូ​ដល់​ចំណត​អាកាសយាន​ដ្ឋាន​ភ្នំពេញ​នា​ពេល​នោះ ​គេ​សង្កេត​ឃើញ​មាន​ ឯកឧត្តម​ អស់​លោ​ក​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​ខ.ភ.ម​ជា​ច្រើន​រូប​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ