ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ចុះ​ពិនិត្យ​​ការ​សាង​សង់​ ​និង​ការ​រៀប​ចំ​ប្រារព្ធ​ខួប​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ!​ នៅ​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
417
663 សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ចុះ​ពិនិត្យ​​ការ​សាង​សង់​ ​និង​ការ​រៀប​ចំ​ប្រារព្ធ​ខួប​ទិវា​នយោបាយ​ឈ្នះ!ឈ្នះ!​ នៅ​វិមាន​ឈ្នះ-ឈ្នះ​

      នៅ​​រាត្រី​​ថ្ងៃ​​ពុធ ​៥កើត ​ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី១២​​​ ខែធ្នូ ឆ្នាំ២០១៨នេះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​បន្ទាន់​លើ​ដំណើរ​ការ​សាង​សង់​ និង​ការ​រៀប​ចំ​ប្រារព្ធ​​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ ដែល​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ នៅ​វិមាន​ឈ្នះ-ឈ្នះ នា​ថ្ងៃ​ទី​២៩​-​៣០​-​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​។

      សម្ដេច​ពិជ័យ​សេនា ​បាន​ពិនិត្យ​លើ​ការ​ងារ​គ្រប់​ផ្នែក​ ដែល​ត្រូវ​ជំរុញ​ឲ្យ​ការ​ប្រារព្ធ​ពិធី​ដំណើរ​ទៅ​បាន​រលូន​ ទាំង​ផ្នែក​អាង​ទឹក ​រូប​ចម្លាក់ ​សំណង់​ជា​ដើម ​ព្រោះ​ការ​ប្រារព្ធ​ពិធី​កាន់​តែ​គៀក​ថ្ងៃ​ហើយ ​ដូច្នេះ​បើ​ទោះ​បី​​ជា​មមា​ញឹក​យ៉ាង​ណា ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​ឆ្លៀត​ចុះ​ទៅ​តាម​ដាន ​និង​សិក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ខាង​ក្រៅ​ ខាង​ក្នុង​ ដែល​ប្រមូល​ផ្ដុំ​ផ្ដោត​ទៅ​លើ​ខ្លឹម​សារ​សំខាន់​ៗ​​ ដែល​ត្រូវ​បង្ហាញ​ និង​បញ្ជាក់​ជូន​សាធារណៈ​ជន​ នៅ​ក្នុង​ឱកាស​ប្រារព្ធ​​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០ ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ​។ បន្ថែម​ពី​នេះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ ការ​ងារ​ពិធីការ ​និង​ការ​ធានា ​ដើម្បី​ចាត់​ចែង​ធ្វើ​ជា​បន្ទាន់​នូវ​អ្វី​ដែល​នៅ​សេស​សល់​ ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​តម្រូវ​ឲ្យ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥​-​១​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ដើម្បី​បន្ដ​ទៅ​ដំណាក់​កាល​ចុង​ក្រោយ​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​កាន់​ក្រុមកា​រ​ងារ​បច្ចេកទេស​ថា​៖ ដើម្បី​ពន្លឿន​ការ​ងារ​ឲ្យ​រួច​រាល់​តាម​ពេល​កំណត់ ​គឺ​ក្រុម​ការ​ងារ​នឹង​ត្រូវ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ