ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​រៀប​ចំ​គ្រប់​ផ្នែក​សម្រាប់​ពិធី​សម្ភោធ​ វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
417
659 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​រៀប​ចំ​គ្រប់​ផ្នែក​សម្រាប់​ពិធី​សម្ភោធ​ វិមាន​ឈ្នះ-ឈ្នះ​

       នៅ​​ព្រឹក​​ថ្ងៃ​ពុធ ​៥កើត ​ខែ​មិគសិរ ​ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​​​ទី១២ ខែធ្នូ​ ឆ្នាំ២០១៨​ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​រៀប​ចំ​ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​រៀប​ចំ​គ្រប់​ផ្នែក ​សម្រាប់​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ  និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​​ឈ្នះ-ឈ្នះ  និង​មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម​ លោក​ជំទាវ ​ជា​រដ្ឋមន្ត្រី ​រដ្ឋលេខា​ធិការ​ ឯកឧត្តម ​អគ្គ​មេ​បញ្ជាការ ​អគ្គ​មេ​បញ្ជាការ​រង​ អគ្គនាយក ​អគ្គនាយក​រង​ និង​ឯកឧត្តម​ លោក​ជំទាវ​ តំណាង​មក​​ពី​ស្ថាប័ន​នា​នា​ ជា​ច្រើន​រូប​ទៀត ​ជា​សមាជិក​គណៈកម្មការ​អន្តរ​ក្រសួង​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​​ឈ្នះ-ឈ្នះ។

      នៅ​ក្នុង​កិច្ច​ប្រជុំ​នោះដែរ​ បាន​តាម​ដាន​របាយ​ការណ៍​សង្ខេប​ អំពី​​លទ្ធផល​​ការ​​ងារ​​ដែល​បាន​រាយការណ៍​ដោយ​ លេខាធិការ​ដ្ឋាន​ គណៈ​កម្មការ​អន្តរ​ក្រសួង ​របាយ​ការណ៍​របស់​អនុគណៈកម្មាធិការ​ពិធី​ការ​ របាយ​ការណ៍​សង្ខេប​ អនុគណៈ​កម្មការការ​រៀប​ចំ​ពិព័រណ៍ ស​កម្មភាព​កីឡា ​និង​ពិធី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ របាយ​ការណ៍​របស់​អនុគណៈកម្មការ​រៀប​ចំ​ផែន​ និង​បាញ់​កាំ​ជ្រួច​ របស់​អនុគណៈកម្មការ​រៀប​ចំ​ខ្លឹម​សារ ​រៀប​ចំ​ផ្ទាំង​ទស្សនីយ​ភាព​ និង​របាយការណ៍​របស់​អនុគណៈ​កម្មការ​រៀប​ចំការ​ងារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​សង្រ្គោះ​​បន្ទាន់​។​ កិច្ច​ប្រជុំ​នា​ពេល​នោះ​ ក៏​បាន​ពិភាក្សា​ទៅ​លើ​សកម្មភាព​ការ​ងារ​ទៅ​តាម​ផ្នែក​នីមួយៗ​យ៉ាង​ល្អិត​ល្អន់ ​ដូច​ជា​ការ​រៀប​ចំ​ផែន​ឈរ ​រៀប​ចំ​ស្តង់​តាំង​ពិព័រណ៍​ទំនិញ​ផ្សេង​ៗ ​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​ ព្រ​មទាំង​បាន​ឆ្លង​ ស្ពត​សំរាប់​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ផ្សេងៗ ​ដើម្បី​អោយ​មហាជន​បាន​មក​ចូល​រួម​អោយ​បាន​ច្រើន​ក្នុង​ពិធី​សម្ពោធ​នេះ​។​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​​ឈ្នះ-ឈ្នះ      

      ក្នុង​កិច្ច​ប្រជុំ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប២០​ឆ្នាំ នៃ​ទិវានយោបាយ​ឈ្នះ!ឈ្នះ!នេះ គឺ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ជា​ពិសេស​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​នៅ​វិមាន​​ឈ្នះ-ឈ្នះ​ នា​យប់​រយៈ​ពេល​​៣​​ថ្ងៃ ឆ្លង​ឆ្នាំ​សាកល​ ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ ​ដ៏ធំ​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​  សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា​៖ ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ​គឺ​បាន​កសាង​ឡើង​ដោយ​ស្នា​ដៃ​កូន​ខ្មែរ​ទាំង​អស់​។ សម្ដេច​ពិជ័យ​សេនា​បាន​សំណូម​ពរ​ ឱ្យ​អនុគណៈ​កម្មការ​នីមួយ​ៗ​ ត្រូវ​បន្ត​ការ​សហការ​គ្នា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​​ឈ្នះ-ឈ្នះ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ!​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ ​ដើម្បី​អបអរ​សន្តិភាព ​និង​សមិទ្ធផល​ ដែល​ព្រះ​ជា​ណាចក្រ​កម្ពុជា​យើង​ទទួល​បាន​ក្នុង​រយៈ​ពេល២០​ឆ្នាំ​កន្លង​មក​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ