ព័ត៌មាន

​មហា​សន្និបាត​សហព័ន្ធ​អតីត​យុទ្ធជន​​អាស៊ាន​លើក​ទី​១៨ ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
407
656 ​មហា​សន្និបាត​សហព័ន្ធ​អតីត​យុទ្ធជន​​អាស៊ាន​លើក​ទី​១៨ ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​

      សហព័ន្ធ​អតីត​យុទ្ធ​ជន​អាស៊ាន ​ដែល​​មាន​សមាជិក​ចំនួន​១០​ប្រទេស មាន​៖​ ព្រុយ​ណេ​ដា​រ៉ូសា​ឡឹម​,​ កម្ពុជា​,​ ឥណ្ឌូ​នេ​ស៊ី​,​ ឡាវ​,​ ម៉ា​ឡេស៊ី​,​ មី​យ៉ាន់​ម៉ា,​ ហ្វី​លី​ពីន​,​ សឹង្ហ​បុរី​,​ ថៃ​,​ និង​វៀតណាម ​បាន​បើក​មហា​សន្និបាត​លើក​ទី​១៨​របស់​ខ្លួន​ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី១១​-​១៣ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ ​ប្រទេស​ឡាវ ​ក្នុង​គោល​ដៅ​ប្រឹង​ប្រែង​រួម​គ្នា​បន្ត​និរន្តរភាព​របស់​សហព័ន្ធ​ ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ និង​អត្ថ​ប្រយោជន៏​របស់​អតីត​យុទ្ធជន​  និង​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ រួម​ទាំង​ការ​ធ្វើ​សមាហរណកម្ម​អតីត​យុទ្ធជន​អាស៊ាន​ ទៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៏ ​​ហៅ​កាត់​ថា​អា​ស៊ាន​។​            សេចក្តី​រាយ​ការណ៏​ពី​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា៖ ​សហព័ន្ធ​អតីត​យុទ្ធ​ជន​អស៊ាន​នេះ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០​ ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ប្រណិត​ភាព​ជីវិ​ត ផល​ប៉ះពាល់​នៃ​អាយុ​កាល​ និង​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​មក​លើ​សុខភាព ​និង​សង្គម​កិច្ច​ចំពោះ​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​យល់​ដឹង​ស៊ី​ជម្រៅ ​ដល់​បណ្ដា​ប្រជាជន ​ដើម្បី​សម្រេច​កិច្ច​សហប្រតិបត្តិការ​ឈាន​ទៅ​រក​ភាព​សុខ​ដុមរមនា ​យុត្តិធម៌​សង្គម​ និង​សន្ដិភាព។​ ​បន្ថែម​ពី​នេះ ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន ​ក៏​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​យល់​ដឹង​ស៊ី​ជម្រៅ​ជា​សកល ​នូវ​ទស្សនៈ​ស្មារតី​ ការ​លើក​សរសើរ ​និង​អត្ថ​ប្រយោជន៍​ នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​និង​ជំរុញ​ការ​ពារ​ភាព​ស្រប​ច្បាប់​ នៃ​អត្ថ​ប្រយោជន៍​អតីត​យុទ្ធជន​ដោយ​សារ​សង្គ្រាម​ និង​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ ជា​មួយ​នឹង​ការ​ទទួល​ស្គាល់​ផ្លូវ​ច្បាប់​ នៃ​សមាគម​អតីត​យុទ្ធ​ជន​បណ្ដា​ប្រទេស​ជា​សមាជិក​សហព័ន្ធ​។​ លើស​ពី​នេះ ​ក៏​ជំរុញ​ការ​ផ្លាស់​ប្ដូរ​អតីត​យុទ្ធជន​ និង​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រា​មក្នុង​តំបន់​ ដោយ​រៀប​ចំ​ជា​កម្ម​វិធី​អភិវឌ្ឍន៍​ សិក្ខា​សាលា ​ការ​ចែក​ចាយ​ព័ត៌មាន​វិទ្យា​ និង​សកម្មភាព​ដ៏ទៃ​ទៀត​ ដែល​ជា​គុណ​ប្រយោជន៍​សម្រាប់​សមាជិក ​ហើយ​សហព័ន្ធ​នឹង​ពង្រឹង​វិសាល​ភាព​ នៃ​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​បណ្ដា​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​ ដើម្បី​ការ​ពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ សាមគ្គីភាព​ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ​។​ បើ​តាម​ការ​អោយ​ដឹង​ពី​ ឯកឧត្តម ​នាយ​ឧត្តសេនីយ៍ ​មាស សារ៉ន ​បាន​បញ្ជាក់​ថា​៖ នៅ​ឆ្នាំ​២០១៩​ខាង​មុខ​​កម្ពុជា ​នឹង​ត្រូវធ្វើ​​ជា​​ម្ចាស់​ផ្ទះ​ នៃ​មហាសន្និបាត​នេះ ​ក្រោម​អធិបតីភាព​អគ្គលេខាធិការ​អាស៊ាន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ