ព័ត៌មាន

ឯកឧត្តម​ ចៅ​ ភិរុណ ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​
នាយកដ្ឋានព័ត៌មាន(៣)
433
655 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស ​ក្រសួង​ការ​ពារ​ជាតិ ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិការ​ ការ​ងារ​បច្ចេកទេស​ វិទ្យា​សាស្រ្ត​ ឧស្សាហកម្ម​ការ​ពារ​ជាតិ

      កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ ៤​កើត ​ខែ​មិគសិរ ​ឆ្នាំច ​សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី១១ ​ខែធ្នូ ​ឆ្នាំ​២០១៨ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស ​ក្រសួង​ការ​ពារ​ជាតិ ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិការ​ ការ​ងារ​បច្ចេកទេស​ វិទ្យា​សាស្រ្ត​ ឧស្សាហកម្ម​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​អគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​អគ្គស្នង​ការ​បច្ចេកទេស ​អគ្គស្នង​ការ​ឧស្សហកម្ម​ការ​ពារ​ជាតិ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​។​

      អញ្ជើញ​ជូន​ដំណើរ​គណៈ​ប្រតិភូរ​នៅ​ចំណត​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នា​​ឱកាស​នោះ​ដែរ​ មាន​ ឯកឧត្តម​ អគ្គនាយក​រង​ ឯកឧត្តម​នាយក ​ឯកឧត្តម​នាយក​រង​ នាយក​ដ្ឋាន​ ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន ​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​រូប​ទៀត​។​​ ​សូម​បញ្ជាក់​ផង​ដែរ​ ដំណើរ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ ​និង​ពិភាក្សា​ការ​ងារ​ជា​មួយ​អគ្គស្នង​ការ​បច្ចេកទេស​ អគ្គ​ស្នង​ការ​ឧស្សហកម្ម​ការ​ពារ​ជាតិ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ដែល​ដឹ​កនាំ​ដោយ​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍​ ចៅ ភិរុណ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស ​ក្រសួង​ការ​ពារ​ជាតិ ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សហប្រតិបត្តិការ​ ការ​ងារ​បច្ចេក​ទេស​ វិទ្យាសាស្រ្​ត ឧស្សាហកម្ម​ការ​ពារ​ជាតិ​​មាន​រយៈ​ពេល​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ដល់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ឆ្នាំ​២០១៨ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ