ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ទូត​ជប៉ុន
នាយកដ្ឋានព័ត៌មាន(៣)
412
652 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជាតិ ​និងឯកឧត្តម ​HORINOUCHI ​Hodehisa ​ឯកអគ្គរាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ជប៉ុន ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា

      នា​រសៀល​ថ្ងៃ​អង្គារ៍​ ​៤កើត ​​ខែ​​មិគសិរ ​ឆ្នាំ​ច​​​ សំរឹទ្ធិ​​ស័ក ​​ព.ស​​​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី១១ ​ខែធ្នូ ​ឆ្នាំ​២០១៨​  នៅ​ឯ​វិមាន​មត្តិភាព ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម ​HORINOUCHI ​Hodehisa ​ឯកអគ្គរាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ជប៉ុន ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​។ 

     នៅ​បន្ទប់​សវនាការ ​វិមាន​មិត្តភាព​ ឯកឧត្តម​ ឯកអគ្គ​រាជ​ទូត​ជប៉ុន ​បាន​សម្តែង​នូវ​​ការ​​ចូល​​រួ​ម​​អបអរ​សាទរ​ចំពោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដែល​ ឯកឧត្តម​ ទៀ សីហា ​ជា​បុត្រ​ទី២​ របស់​​សម្តេច​ពិជ័យ​សេនា​ដែល​បាន​ទទួល​ការ​តែង​តាំង​ជា​អភិបាល ​នៃ​គណៈអភិបាល​ខេត្ត​​សៀម​​រាប​​​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​នេះ​រដ្ឋា​ភិបាល​ជប៉ុន​ បាន​បើក​ស្ថាន​កុង​​ស៊ុល​​​នៅ​លើ​ទឹក​ដី​​អង្គរ​​ខេត្ត​សៀម​រាប ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ជិត​ស្និត​ថែម​ទៀត​រវាង​​ប្រទេស​ទាំង​​ពីរ​។

    សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​ការ​អបអរ​ និង​ស្វាគមន៍​ចំពោះ​ការ​បើក​​នូវ​ស្ថាន​​កុង​​ស៊ុល​ជប៉ុន​ ​​នៅ​លើ​ទឹក​ដី​អង្គរ ​ខេត្ត​សៀម​រាប ​ដែល​ជា​ការ​ពង្រឹង​ពង្រីក​នូវ​ចំណង​មិត្តភាព​ និង​​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​ជិត​ស្និត​ថែម​ទៀត​ និង​ទូលំ​ទូលាយ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ជម្រាប​ និង​បញ្ជាក់​ពី​ជំហរ​រាជរដ្ឋាភិបាល​កម្ពុជា ​ពិសេស​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​​កម្ពុជា​យ៉ាង​ច្បាស់​ថា ​នៅ​លើ​ទឹក​ដី​កម្ពុជា​​មិន​អនុញ្ញាតិ​ឲ្យ​មាន​មូល​ដ្ឋាន​​យោធា​​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ ​ហើយ​ក៏​មិន​មាន​មូល​ដ្ឋាន​យោធា​កម្ពុជា​​នៅ​បរទេស​​ផង​ដែរ​ លើក​លែង​តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ