ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ជួប​ទូត​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
407
654 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ជួប​ទូត​ចិន

    នៅ​វិមាន​មិត្តភាព ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ នា​រសៀល​ថ្ងៃ​ទី១១ ​ខែ​ឆ្នូ ​ឆ្នាំ​២០១៨ ​សម្តេច​ពិជ័យ​​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ WANG​ WENTIAN ​ឯក​អគ្គ​រដ្ឋ​ទូត ​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សា​ធា​រណរដ្ឋ​ប្រជាមានិត​​ចិន​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​។​​សម្តេច​ពិជ័យ​​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និងឯកឧត្តម​ WANG​ WENTIAN ​ឯក​អគ្គ​រដ្ឋ​ទូត ​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សា​ធា​រណរដ្ឋ​ប្រជាមានិត​​ចិន​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា

     ឯកឧត្តម ​ឯក​អគ្គរដ្ឋទូត​ចិន​ បាន​មាន​ប្រសាសន៍​ថា៖ ​ចិន​និង​កម្ពុជា ​ជា​មិត្ត​ភ័ក្ត​ដ៏​ល្អ ​ដែល​មាន​​កិច្ច​សហប្រតិបតិ្តការ​គ្រប់​ជ្រុង​ជ្រោយ​ ទាំង​វិស័យ​នយោបាយ ​យោធា ​និង​សេដ្ឋកិច្ច​។​ ឯកអគ្គ​រដ្ឋ​​ទូត​ចិន​ បាន​បញ្ជាក់​យ៉ាង​មុត​មាំ​ថា៖ ​លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​​ការ​​ធ្វើ​ជា​ស្ពាន​ ​ដើម្បី​​ជំរុញ​ដល់​កិច្ច​សហប្រតិបតិ្តការ​គ្រប់​ជ្រុង​ជ្រោយ​ នៃ​ប្រទេស​ទាំង​ពីរ ​ប្រជាជន​ទាំង​ពីរ ​និង​កង​ទ័ព​យើង​ទាំង​ពីរ​។ ​ហើយ​សង្ឃឹម​ថា ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នឹង​បន្ត​ចូល​រួម​ក្នុង​ការ​ជំរុញ​ដល់​កិច្ច​សហប្រតិបតិ្តការ​​គ្រប់​ជ្រុង​​ជ្រោយ​ នៃ​ប្រទេស​ទាំង​ពីរ ​ប្រជា​ជន​ទាំង​ពីរ​ និង​កង​ទ័ព​យើង​ទាំង​ពីរ​​ បាន​កាន់​តែ​ប្រសើរ​ឡើង​​ត​ទៅ​ទៀត ​ដើម្បី​ផល​ប្រយោជន៍​រួម​ នៃ​ប្រជាជាតិ​ទាំង​ពីរ​ កម្ពុជា​-​ចិន ​និង​ថែ​រក្សា​សុខ​សន្តិភាព​​នៅ​ក្នុង​តំបន់​។​ 

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​លើក​ឡើង​ថា៖ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​ខ.ភ.ម ​បាន​​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ហើយ​ថា​នឹង​បន្ត​ពង្រឹក​ពង្រីក​ចំណង​មិត្តភាព​ សាមគ្គីភាព​ និង​ធ្វើ​កិច្ច​​សហ​ប្រតិបតិ្តការ​ដ៏​រឹង​មាំជា​មួយ​ក្រសួង​ការ​ពារ​ជាតិ ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ អោយ​កាន់​​តែ​​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត​។ ​សម្តេច​ពិជ័យ​សេនា ​បាន​គូស​បញ្ជាក់​ថា៖ ​ទោះ​បី​យ៉ាង​ណា​ក៏​​ដោយ​ លំហាត់​សម​យុទ្ធនាគ​មាស​ឆ្នាំ​២០១៩ ​រវាង​ខ.ភ.ម ​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ នឹង​​ខិ​តខំ​ធ្វើ​ឲ្យ​បាន​ល្អ​ធំ ​និង​ឲ្យ​បាន​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក​ នា​ខែ​មិនា​ខាង​មុខ​។​ ក្នុង​ឱកាស​​នោះ​​ផង​ដែរ​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​អញ្ជើញ​ឯកឧត្តម​ ឯក​អគ្គរដ្ឋ​ទូត​ចិន ​ចូល​រួម​ក្នុង​ពិធី​​ប្រារព្ធ​ខួប​២០​ឆ្នាំ​ នៃ​នយោបាយ​ឈ្នះៗ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ ដែល​​បាន​​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ