ព័ត៌មាន

ឯកឧត្តម ​មាស សុភា ​អញ្ជើញ​ពិនិត្យ​មើល​សកម្មភាព​បោស​សំអាត​មីន​របស់​អង្គការ​ Halo Tras ​ខេត្ត​ព្រះវិហារ​ និង​ឧត្តរមានជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
415
650 ឯកឧត្តម ​មាស សុភា អ​ញ្ជើញ​ពិនិត្យ​មើល​សកម្មភាព​បោស​សំអាត​មីន​របស់​អង្គការ ​Halo​ Tras ​ខេត្ត​ព្រះវិហារ ​និង​ឧត្តរមានជ័យ​

       នា​ព្រឹក​ថ្ងៃ​អង្គារ​ ៤កើត ​ខែ​មិគសិរ ឆ្នាំ​ច​​ សំរឹទ្ធិ​ស័ក ​ព.ស​​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី១១​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​​ នៅ​​ឯ​អង្គភាព​​ប្រតិបត្តិការ​សំអាត​មីន ​Halo ​Tras​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ​ឃុំ​ស្រអែម​ឃុំ ស្រុកជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​ និង​ភូសាស្ត្រ​ ភូមិ​អូរ​បី ​ឃុំ​អណ្តូង​បី ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្ត​រមាន​ជ័យ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សុភា​​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកម្ម​ពិសេស ​លើ​កិច្ចការ​មីន ​គ្រាប់​មិន​ទាន់​ផ្ទុះ​​ និង​ការ​ងារ​វិស្វកម្ម​​កង​យោធពល​ខេមរ​ភូមិន្ទ​​ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ ​សំណេះ​សំណាល​​ និង​ពិនិត្យ​មើល​សកម្ម​ភាព​បោស​សំអាត​មីន​ របស់​កង​កម្លាំង​ប្រតិបត្តិការ​បោស​សំអាត​មីន​អង្គកា​ Halo​ tras ​ដែល​កំពង់​ធ្វើ​សកម្ម​ភាព​បោស​សំអាត​មីន​ យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​ព្រះ​វិហារ​។ 

      តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​កង​ឯកភាព​បោស​សំអាត​មីន​អង្គការហេឡូ​ត្រាស់​កម្ពុជា ​លោក ​​Lasha ​lomidze ​ប្រធាន​ប្រតិបត្តិការ ​របស់​អង្គការ​ Halo​  ដែល​កំពុង​ធ្វើ​សកម្មភាព​បោស​សំអាត​មីន ​និង​យុទ្ធ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ភូមិ​សាស្ត្រ​ព្រំ​ដែន​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ ​និង​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ និង​លោក​ នី រ៉ា អ្នក​ប្រតិបត្តិការ​របស់​ហេឡូ​ត្រាស់​កម្ពុជា ​ប្រចាំ​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ បាន​រាយ​ការណ៍​ថា៖ ​Halo​ Tras ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩១ ​មាន​ការិយាល័យ​នៅ​ក្នុង​ស្រុក​អន្លុង​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ ​ ហើយ​បាន​នឹង​កំពុង​ប្រតិបត្តិការ​រុក​រក​គ្រាប់​មីន​ និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​នៅ​ក្នុង​តំបន់​គ្រប់​គ្រង​របស់​អង្គភាព​សកម្មភាព​កំចាត់​មីន​Halo​ tras​នេះ ​ក្នុ​ង​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧត្តរ​មាយ​ជ័យ​។ លោក ​ស្មាន់​ មករា ​ប្រធាន​គ្រប់​គ្រង​ក្រុម​ស្រាវ​ជ្រាវ​ និង​កំទេច​គ្រាប់​របស់​អង្គការ ​Halo​ Tras ​ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ គិត​ចាប់​ពី​ខែ​មករា ​រហូត​មក​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ ​កង​កម្លាំង​បោស​សំអាត​មីន​ Halo Tras​ បោស​សំអាត​ និង​កំទេច​គ្រាប់​បាន​ចំនួន​៥៣៣៧​គ្រាប់ ​ក្នុង​នោះ​មាន​គ្រាប់​មីន​ប្រឆាំង​ថ្មើរ​ជើង​ចំនួន​ ១៧៨៣​គ្រាប់​, មីន​តោន​៤៥​គ្រាប់​, និង​គ្រាប់​ចំនួន​៣៥០៩​គ្រាប់​​។​ 

     ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​កំចាត់​មីន​របស់​Halo ​Tras ​ក្ន្ង្នុង​ភូមិ​សាស្ត្រ​ឃុំ​ស្រអែម ​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ ​និង​ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្តរ​មាន​ជ័យ​នា​ពេល​នោះ ​ឯកឧត្តម នាយ​​ឧត្តមសេនីយ៍ ​មាស សុភា ​​បាន​កោត​សរសើរ​ចំពោះ​ស្មារតី​ នៃ​ការ​លះ​បង់​ខ្ពស់​ដើម្បី​សម្រេច​ភារកិច្ច​ដ៍​លំបាក​នេះ ​ក្នុង​ការ​រំដោះ​ដី​ធ្លី​ ដែល​សម្បូរ​គ្រាប់​ដោយ​សារ​សង្គ្រាម​ជូន​ប្រជាពល​រដ្ឋ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ