ព័ត៌មាន

ឯកឧត្តម ​ទេសរដ្ឋមន្ដ្រី​ គន់ ​គីម ​អញ្ជើញ​ចូល​រួម​មហា​សន្និបាត​លើក​ទី១៨ ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន​នៅ​ប្រទេស​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
411
649 ឯកឧត្តម ​ទេសរដ្ឋមន្ដ្រី​ គន់ ​គីម ​អញ្ជើញ​ចូល​រួម​មហា​សន្និបាត​លើក​ទី១៨ ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន​នៅ​ប្រទេស​ឡាវ​

     នៅរសៀលថ្ងៃ​​​ច័ន្ទ​​ ៣​​កើត ​​ខែ​​មិគសិរ​​ ឆ្នាំ​ច​ ​សំរឹទ្ធិ​​ស័ក ​​ព.ស​​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែធ្នូ ​ឆ្នាំ​២០១៨ ​ឯកឧត្តម​  ទេស​រដ្ឋមន្ដ្រី​ គន់ គីម ​អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​អញ្ជើញ​ចូល​រួម​មហា​សន្និបាត​លើក​ទី១៨ ​នៃ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន ​ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី១១​-​១៣​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ នៅទី​ក្រុង​វៀង​ច័ន្ទ ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិត​ឡាវ​។​ឯកឧត្តម​  ទេស​រដ្ឋមន្ដ្រី​ គន់ គីម ​អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស ​សាវ៉ន ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​យោធា​សេវា ​ក្រសួង​ការ​ពារ​ជាតិ ​ និង​ជា​អគ្គលេខា​ធិការ​រង​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា៖ ​ដើម្បី​ចូល​រួម​មហា​សន្និបាត​​នេះ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាន​ត្រៀម​ឯកសារ​ជា​ច្រើន​អំពី​លទ្ធផល​ នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមាគម ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​របស់​អតីត​យុទ្ធជន ​ដូច​ជា​ការ​ជួយ​កសាង​ផ្ទះ ​ផ្ដល់​ដី ​និង​បង្កើត​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ យោធិន​ពិការ​ជា​ដើម ​ដើម្បី​យក​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​មហា​សន្និបាត​។ ឯកឧត្តម​ នាយ​ឧត្តសេនីយ៍ ​មាស សាវ៉ន​ បាន​​បញ្ជាក់​ថា៖​ ​នៅ​ឆ្នាំ​២០១៩ ​ខាង​មុខ ​កម្ពុជា​នឹង​ត្រូវ​ជា​ម្ចាស់​ផ្ទះ​ នៃ​មហា​​សន្និបាត​នេះ ​ក្រោម​អធិបតីភាព​អគ្គលេខា​ធិការ​អាស៊ាន ​នេះ​ជា​មោទន​ភាព​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​ ជា​ពិសេស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែល​​មាន​​សម្ដេច​​តេជោ ​ហ៊ុន សែន ​ជា​ប្រធាន​។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស ​សាវ៉ន ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​យោធា​សេវា ​ក្រសួង​ការ​ពារ​ជាតិ ​ និង​ជា​អគ្គលេខា​ធិការ​រង​ សមាគម​អតីត​យុទ្ធជន​កម្ពុជា

     សូម​ជម្រាប​ថា ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨០ ​ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​១០​ប្រទេស​ ដូច​ជា៖ ​ព្រុយណេដារ៉ូសាឡឹម​, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និង​វៀត​ណាម​។ សហព័ន្ធ​នេះ​បង្កើត​ឡើង ​ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ប្រណិត​ភាព​ជីវិត ​ផល​ប៉ះពាល់​ នៃ​អាយុ​កាល​ និង​ផល​ប៉ះ​ពាល់​ដោយ​សារ​សង្គ្រាម​មក​លើ​សុខភាព ​និង​សង្គម​កិច្ច​ចំពោះ​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ និងផ្សព្វ​ផ្សាយ​ឲ្យ​បាន​យល់​ដឹង​ស៊ី​ជម្រៅ ​ដល់​បណ្ដា​ប្រជាជន​ ដើម្បី​សម្រេច​កិច្ច​សហប្រតិបត្តិការ​ឈាន​ទៅ​រក​ភាព​សុខ​ដុមរមនា​ យុត្តិធម៌​សង្គម​ និង​សន្ដិភាព​។​ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​យល់​ដឹង​ស៊ី​ជម្រៅ​ជា​សកល​នូវ ​ទស្សនៈ​ស្មារតី​ ការ​លើក​សរសើរ ​និង​អត្ថ​ប្រយោជន៍​ នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ និង​ជំរុញ​ការ​ពារ​ភាព​ស្រប​ច្បាប់​ នៃ​អត្ថ​ប្រយោជន៍អ​តីត​យុទ្ធជន​ដោយ​សារ​សង្គ្រាម​ និង​ជន​​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ ជា​មួយ​នឹង​ការ​ទទួល​ស្គាល់​ផ្លូវ​ច្បា​ប់ នៃ​សមាគម​អតីត​យុទ្ធជន​បណ្ដា​ប្រទេស​ជា​សមាជិក​សហព័ន្ធ​។​ លើស​ពី​នេះ ​ក៏​ជំរុញ​ការ​ផ្លាស់​ប្ដូរ​អតីតយុទ្ធជន ​និង​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ក្នុង​តំបន់​ ដោយ​រៀប​ចំ​ជា​កម្ម​វិធី​អភិវឌ្ឍន៍​ សិក្ខា​សាលា ​ការ​ចែក​ចាយ​ព័ត៌​មាន​វិទ្យា​ និង​សកម្មភាព​ដ៏ទៃ​ទៀត​ដែល​ជា​គុណ​ប្រយោជន៍​សម្រាប់​សមាជិក ​ហើយ​សហព័ន្ធ​ នឹង​ពង្រឹង​វិសាល​ភាព​ នៃ​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​បណ្ដា​ប្រទេស​ជា​សមាជិក​នីមួយៗ​ ដើម្បី​ការ​ពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ សាមគ្គីភាព​ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ៕​​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ