ព័ត៌មាន

កិច្ច​ប្រជុំ​​អនុ​គណៈកម្មការ​សន្ដិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សង្គ្រោះ​បន្ទាន់​ដើម្បី​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
412
648 កិច្ច​ប្រជុំ​​អនុ​គណៈកម្មការ​សន្ដិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សង្គ្រោះ​បន្ទាន់​ដើម្បី​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ

​     នៅ​​ព្រឹក​​ថ្ងៃ​​ច័ន្ទ​ ៣​កើត ​ខែ​មិគសិរ​ ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​​១​០ ខែ​ធ្នូ​​ ឆ្នាំ​២០១៨ ​អនុ​គណៈ​កម្មការ​សន្ដិ​សុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សង្គ្រោះ​បន្ទាន់​ របស់​គណៈកម្មការ​អ​ន្ដរ​ក្រសួង ​ដើម្បី​រៀប​ចំពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ និង​អបអរ​ខួប​លើក​ទី​២០​ ទិវា​នយោយ​ឈ្នះ!ឈ្នះ!​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ ក្រោម​អធិបតី​ភាព ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​អនុគណៈ​កម្មការ​។ កិច្ច​ប្រជុំ​នេះ ​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​សំណាក់ ​ឯកឧត្តម​ ជាអគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេម​រភូមិន្ទ​ អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ ជា​អនុ​ប្រធាន ​និង​ឯកឧត្តម​ លោក​ជំទាវ​ សមាជិក​អនុគណៈ​កម្មការ​ ព្រម​ទាំង​អស់​លោក ​លោក​ស្រី​ជា​តំណាង​ក្រសួង ​ស្ថាប័ន ​និង​អង្គភាព​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។​

     ​ថ្ងៃ​ទី​២៩ ​ខែធ្នូ ​ឆ្នាំ​១៩៩៨ ​គឺ​ជា​ថ្ងៃ​បញ្ចប់​សង្គ្រា​មស៊ីវីល ​និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ​នៅ​កម្ពុជា​ តាម​រយៈ​ការ​អនុវត្តន៍ ​នយោបាយ​ឈ្នះ!ឈ្នះ! ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ​ក្រោម​ម្លប់​សន្តិភាព​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ ​បាន​ធ្វើ​អោយ​មាតុភូមិ​កម្ពុជា ​មាន​ការ​អភិវឌ្ឍន៍​ រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ ​រាជរដ្ឋា​ភិបាល​កម្ពុជា​ នឹង​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ  ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ នៃ​ទិវា​នយោ​បាយ​ឈ្នះ-ឈ្នះ រួម​នឹង​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ ចំនួន៣​យប់ ​៣​ថ្ងៃ​ នៅ​វិមាន​ឈ្នះ-ឈ្នះ​។ ដើម្បី​ធា​នាបា​ន​នូវ​ភារ​កិច្ច​ខាង​លើ ​អង្គ​ប្រជុំ​បាន​ពិភាក្សា​ និង​លើក​នូវ​គម្រោង​ផែន​ការ​លម្អិត​តាម​គ្រប់​ផ្នែក​ឈាន​ទៅ​សម្រេច​ដោយ​ជោគ​ជ័យ​ តាម​ភារកិច្ច​ដែល​គណៈកម្មការ​អន្តរ​ក្រសួង​បាន​ប្រគល់​អោយ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ