ព័ត៌មាន

ប្រជុំ​ឆ្លង​របាយការណ៍​បូក​សរុប​ការងារ​ខែ ​វិច្ឆិកា ​និង​លើក​ទិស​ដៅ​អនុវត្តន៍​ការ​ងារ​ខែ ​ឆ្នូ ​ឆ្នាំ​២០១៨​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
56
641 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

      របាយការណ៍​បូក​សរុប​ការ​ងារ​ខែ​វិច្ឆិកា ​និង​ខែធ្នូ ​ឆ្នាំ​២០១៨ ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ ​លើក​យក​មក​ប្រជុំ​ឆ្លង​ នា​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​។ កិច្ច​ប្រជុំ​​បាន​​ប្រព្រឹត្ត​​ទៅ​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។   

ប្រជុំ​ឆ្លង​របាយការណ៍​បូក​សរុប​ការងារ​ខែ ​វិច្ឆិកា ​និង​លើក​ទិស​ដៅ​អនុវត្តន៍​ការ​ងារ​ខែ ​ឆ្នូ ​ឆ្នាំ​២០១៨​ ក្រសួង​ការ​ពារ​ជាតិ​

       ឯកឧត្តម​ នាយ​ឧត្តមសេនីយ ​សំ ​វ៉ាន់ថន អ​គ្គលេខាធិការ ​ក្រសួង​ការពារ​ជាតិ​ បាន​អាន​របាយ​ការណ៍​បូក​សរុប​ការ​ងារ ​ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្​រកម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍ ​វិវត្តន៍​រីក​ចំរើន​ថ្មី​ៗ​​​ ក្នុង​ខែ​វិច្ឆិកា កន្លង​មក​ដែល​បាន​កើត​ឡើង​នូវ​ព្រឹត្តិការណ៏​ធំ​ៗ ​ពិសេស​បុណ្យ​ឯក​រាជ្យ​ជាតិ​, ​ខួប​កំណើត​ខ.ភ.ម ​និង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ​និង​អក​អំបុក ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ​ ស្ថិរភាព​ សណ្តាប់​ធ្នាប់​ សាធារណៈ ​ដែល​កង​យោធពល​ខេមរភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធហត្ថ​ ខិត​ខំ​ពុះ​ពារ​សំរេច​បាន ​នៅ​ក្នុង​រយៈ​ពេល១​ខែកន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​​មាន​សមត្ថកិច្ច​​ និង​អាជ្ញាធរ​មូលដ្ឋាន​  ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​។​ ចំណែក​លទ្ធផល​ការ​ងារ​កែ​ទំរង់​កង​យោធពល​ខេមរ​ភូមិន្ទ​វិញ​ នៅ​ក្នុង​រយៈ​ពេល​ខែ វិច្ឆិកានេះ ​របាយ​ការណ៍​បាន​បញ្ជាក់​ថា​៖​​ បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល ​និង​បំប៉ន​ជំនាញ​នៅ​តាម​បណ្តា​ សាលា ​និង​កង​ឯកភាពនានា​ នៅ​ទូទាំង​ប្រទេស​ផង​ដែរ​ ។​ ខ.ភ.ម ​បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង ​និង​ការ​ពារ​នៅ ​តាម​បណ្តោយ​ព្រំដែន ​និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជា​មួយ​ប្រទេស​ជិត​ខាង​។ យើង​បាន​ម្ចាស់​ការ​ និង​សហប្រតិបត្តិការ​បាន​ល្អ ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រ​មទាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ​ដើម្បី​ឲ្យ​ភូមិ, ​ឃុំ​ មាន​សុវត្តិភាព។ សំរាប់​ទិស​ដៅ​ អនុវត្ត​បន្ត​នៅ​ក្នុង​ខែ​ធ្នូ ​របាយ​ការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ​អោយ​គ្រប់​បណ្តា​អង្គភាព​ កង​យោធ ពល​ខេមរ​ភូមិន្ទ​ បន្ត​អនុវត្ត​ផែន​ការ​កែ​ទំរង់​កង​យោធពល​ខេមរភូមិន្ទ ​បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ នៅ​តាម​ព្រំដែន ​ត្រៀម​គ្រប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព ​ជូន​ប្រជាពល​រដ្ឋ​តាម​មូល​ដ្ឋាន​ អោយ​បាន​ល្អ​ប្រសើរ ​ពិសេស​ក្រសួង​ការ​ពារ​ជាតិ​ និង​ត្រៀម​សម្ពោធ​វិមានឈ្នះ! ឈ្នះ! ក្នុង​ខែ​ធ្នូ​នេះ​ផង​ដែរ​។  ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សារ​របាយការណ៍ ​បូក​សរុប​ការងារ​​ខែវិច្ឆិកា ​និង​ទិស​ដៅ​ខែធ្នូ ​ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធ​ផល​ល្អ​បន្ថែម​ទៀត​។    
      បន្ទាប់​មក​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​ នាយ​ឧត្តមសេនីយ៏​ ជូន​ចំពោះ​ ឯកឧត្តម​ សុខ សារឿន ​ជា​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង ឯកឧត្តម​ ផន ណារ៉ា ​ជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម​ ដែល​ព្រះ​មហាក្សត្រទើប​បាន​តែង​តាំង​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ