ព័ត៌មាន

ឯកឧត្តម​ ​ម៉ឺង ​​សំផន ​​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ត្រួត​ពិនិត្យ​ការ​ងារ​ធានា ​នៅ​យោធ​ភូមិ​ភាគ​ទី៣​
នាយកដ្ឋានព័ត៌មាន(៣)
30
635 ឯកឧត្តម​ ​ម៉ឺង ​​សំផន ​​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ត្រួត​ពិនិត្យ​ការ​ងារ​ធានា ​នៅ​យោធ​ភូមិ​ភាគ​ទី៣​

     នៅព្រឹក​ថ្ងៃ​ទី​០២ ​ខែធ្នូ​​ ឆ្នាំ​២០១៨​នេះ​ ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ដឹក​នាំ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយ​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ សំណេះ​សំណាល ​និង​ត្រួត​ពិនិត្យ​លទ្ធផល​ការ​ងារ​ធា​នា​ភស្តុភា និង​ហរិញ្ញវត្ថុ​ជា​មួយ​នាយ​ទាហាន​​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​តាម​បណ្តា​អង្គភាព​យោធ​ភូមិ​ភាគ​ទី៣​ ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពង់​ស្ពឺ​ និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម ​នាយ​ទាហាន​ជំនាញ​ភស្តុភា​ហិរញ្ញវត្ថុ​មក​ពីក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ ​បញ្ជាការ​ដ្ឋាន​ទ័ព​ជើង​គោក​ និង​តាម​បណ្តា​ប្រធាន​អង្គភាព ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ចំណុះ​បញ្ជាការ​យោធភូមិ​ភាគ​ទី៣​ជា​ច្រើន​រូប​ទៀត។​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយ​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ 

     មាន​ប្រសាសន៍​សំណេះ​សំណាល​​​នា​ឱកាស​នោះ​​ ឯកឧត្តម ម៉ឹង​ សំផន ក្នុង​នាម​សម្តេច​ពិជ័យ​សេនា​​ ទៀ​ បាញ់​​ បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​​ ជូន​ចំពោះ​នាយ​ទាហាន​​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ចំណុះ​យោធភូមិ​ភាគ​ទី៣​ទាំង​អស់ ​ដែល​ជានិច្ច​ជា​កាល​តែង​តែ​យក​ចិត្ត​ទុក្ខ​ដាក់​គិត​គូរ​ចំពោះ​បង​ប្អូន​កង​ទ័ព​ ទាំង​ការ​ហូប​ចុក​ស្នាក់​នៅ ​ថែទាំ​សុខ​ភាព​របស់​បង​ប្អូន​។​ ឯកឧត្តម​​ ម៉ឹង សំផន ​ក៏​បាន​បន្ត​ទៀត​ថា​៖ សម្តេច​តេជោ ​ហ៊ុន សែន និង​សម្តេច​កតិ្តព្រឹទ្ធ​បណ្ឌិត ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​តែង​តែ​នឹក​រលឹក ​គិត​គូ ​ដឹង​សុខ​ទុក្ខ​ដល់​បណ្តាល​អង្គភាព​កង​យោធពល​ខេមរភូមិន្ទ​ទាំង​អស់​ ទោះ​បី​បោះ​ទី​តាំង​នៅ​ជិត​ ឬ​នៅ​ឆ្ងាយ​ក៏​ដោយ ​ក៏​សម្តេច​ទាំង​ពីរ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​កង​ទ័ព​ជា​និច្ច​។​ ឯកឧត្តម​​ ម៉ឹង សំផន បាន​លើក​ឡើង​អំពី​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល ​ក្រោម​ការ​ដឹក​នាំ​របស់​ សម្ដេច​តេជោ ​ហ៊ុន សែន ​ដែល​សម្តេច​បាន​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​កសាង​ប្រទេស​ជាតិ ​ធ្វើ​ឱ្យ​កម្ពុជា ​មាន​សុខ​សន្តិភាព ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន​ ហើយ​បាន​ដំឡើង​ប្រាក់​បៀវត្ស៍ ដល់​មន្ត្រី​រាជ​ការ​ក៏​ដូច​ជា​កង​ទ័ព​ ទទួល​បាន​ប្រាក់​បៀវត្ស៍កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដែល​ជា​ការ​រួម​ចំណែក​ឱ្យ​ជីវភាព​រស់​នៅ​របស់​កង​ទ័ព​កាន់​តែ​ប្រសើ​ជាង​មុន​។​ ឯកឧត្តម​​ ម៉ឹង សំផន​បាន​ផ្តាំ​ផ្ញើ​ដល់​នាយ​ទាហាន ​នាយទាហាន​រង​ និង​ពល​ទាហាន​ចំណុះ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៣​ទាំង​អស់​ ត្រូវ​ការ​ហ្វឹក​ហ្វឺន​​​ជា​ប្រចាំ​​​ ថែ​ទាំ​សម្ភារ:​គ្រឿង​បំពាក់​ផ្សេងៗ​ ដែល​ថ្នាក់​លើ​ប្រគល់​អោយ​នៅ​តាម​អង្គភាព​នីមួយៗ​ និង​បង្កើន​ការ​ដាំដុះ​​បន្លែ​​ ផ្លែ​ឈើ​និង​ការ​ចញ្ចឹម​សត្វ​ជា​ពិសេស​ចេះ​ថែ​ទាំ​សុខ​ភាព​អោយ​​បានល្អ​​ ។ ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម​ ម៉ឹង ​សំផន ​បាន​នាំ​យក​នូវ​អំណោយ​​ជា​គ្រឿង​ឧបភោគ ​បរិភោគ ​សំភារៈ ​និង​ថវិកា​មួយ​ចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ព​ល ​ទាហាន​ចំណុះ​បញ្ជាការ​យោធភូមិ​ភាគ​ទី៣​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ