ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បន្ត​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
50
631 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បន្ត​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​​វិមាន​ឈ្នះ-ឈ្នះ​

     នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ៤រោច​ ខែ​កត្តិក ​ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ខណៈពេល​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ ​នៅ​សល់​តែ​៣៥​ថ្ងៃ​នោះ​​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​​ការ​ពារ​​ជាតិ ​​អម​ដំណើើរ​ដោយ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​,​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ឈុំ សុជាត​​ អនុរដ្ឋខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ,​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ ​នៃ​កងយោធពល​ខេមរភូមិន្ទ,​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ ​អគ្គនាយក អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស ​និង​ជា​ប្រធាន​​ក្រុម​​ការ​ងារ​សិក្សា ​ស្រាវ​ជ្រា​វសាង​សង់​វិមាន​ឈ្នះ-ឈ្នះ,​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរភូមិន្ទ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​មាស សាវ៉ន​ អគ្គនាយក​ អគ្គ​នាយក​ដ្ឋាន​យោធសេវា ​ក្រសួង​ការពារ​ជាតិ​,​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​សៅ សុខា ​អគ្គ​មេ​បញ្ជា​ការ​រង​ កង​យោធពល​ខេមរ​ភូមិន្ទ​ និង​​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ រួម​ជា​មួយ​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ យ៉ាង​ច្រើន​ផង​ដែរ ​បាន​​​អញ្ជើញ​​ចុះ​ត្រួត​​ពិនិត្យ​​ដំណើរ​​ការ​​សាង​​​សង់​ ​​វិមាន​​​ឈ្នះ-ឈ្នះ​​ ​បន្ត​​ទៀត​​។​​​        ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ គឺ​ សម្តេច​ពិជ័យ​សេនា ​តែង​តែ​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​ឥត​ឈប់​ឈរ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វិមាន​ ដែល​ជា​និមិត្ត​រូប​នៃ​សន្តិភាព ​ការ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ មួយ​នេះ​កសាង​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ និង​ទាន់​ពេល​វេលា​នៃ​ថ្ងៃ​ប្រារព្ធ​ពិធី​ តាម​ការ​កំណត់​របស់​ប្រមុខ​ នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ​សូម​ជម្រាប់​វិមាន​ឈ្នះ-ឈ្នះ ​ដែល​ជា​និម្មិត​រូប ​នៃ​សុខស​ន្តិភាព​កម្ពុជា​ និង​ជាតឹ​ង​តាង​លេច​ចេញ​ពី​នយោបាយ​ឈ្នះ-ឈ្នះ​ នឹង​សម្ពោធ​ជា​ផ្លូវ​ការ​ដ៏​ធំ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ​ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ​ នៃ​គោល​នយោ​បាយ​ឈ្នះ-ឈ្នះ​ (ឆ្នាំ​១៩៩៨​-​ឆ្នាំ​២០១៨)​ផង​ដែរ​។

      វិមាន​ឈ្នះ-ឈ្នះ​នេះ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៦​ លើ​ទំហំ​ដី​៨​ហិច​តា​ ស្ថិត​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ។​ ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ នេះ ​គឺ​ជា​និម្មិត​រូប ​នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​ ទទួល​បាន​ក្រោយ​​ពីញ្ចប់​សង្គ្រា​មស៊ីវិល​ដ៏​រ៉ាំរ៉ៃ ​ជា​ច្រើន​ទសវត្ស​កន្លង​មក។​ ​ជាង​នេះ​ទៀត ​វិមាន​នេះ​នឹង​ក្លាយ​ជា​កេរមរតក ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែ​ម​ពី​ នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ​ ដែល​បាន​ប្រឹង​ប្រែង​យ៉ាង​មុះ​មត់ ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ជា​ប្រវត្តិ​សាស្រ្ត​មួយ​នេះ ​តាម​ការ​ណែ​នាំ​ និង​ចង្អុល​បង្ហាញ​ជា​ប្រចាំ​របស់​ សម្តេចពិជ័យសេនា ទៀ បាញ់។ កាល​ពី​ថ្មីៗ​នេះ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន សែន បា​ន​ប្រកាស​ជា​​ធារណៈថា​៖ សម្តេច​នឹង​រៀប​ចំ​ពិធី​បុណ្យ​ឆ្ល​ង​ឆ្នាំ​ រយៈ​ពេល​៣​យប់ ​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ ​ដល់​ថ្ងៃ​ទី​៣១ ​ខែធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នៅ​ទីតាំង​វិមាន​ឈ្នះ-ឈ្នះ ​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០ ​នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ តាម​នយោបាយ​ឈ្នះ-ឈ្នះ​កន្លង​មក​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ