ព័ត៌មាន

ពិភាក្សា​តុ​មូល​ស្ដី​ពី​៖​ តើ​កម្ពុជា​ត្រូវ​ការ​វត្ដ​មាន​កង​ទ័ព​បរទេស​ដែរ​ឬ​ទេ​?​
នាយកដ្ឋានព័ត៌មាន(៣)
36
629 ពិភាក្សា​តុ​មូល​ស្ដី​ពី​៖​ តើ​កម្ពុជា​ត្រូវ​ការ​វត្ដ​មាន​កង​ទ័ព​បរទេស​ដែរ​ឬ​ទេ​?

     ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្ដី​ពី​៖ «​តើ​កម្ពុជា​ត្រូវ​ការ​វត្ដមាន​កង​ទ័ព​បរទេស​ដែរ​ឬ​ទេ​?​»​ ដែល​រៀប​ចំ​ដោយ​រាជ​បណ្ឌិត​​សភា​កម្ពុជា​ នា​​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​ថា​៖​ ប្រជាពល​រដ្ឋ​កម្ពុជា ​ធ្លាប់​មាន​ប្រវត្តិ​ឈឺ​ចាប់​  ដោយ​សារ​បរទេស​ដាក់​មូល​ដ្ឋាន​ទ័​ព​ បង្ក​ជា​សង្រ្គាម​កាល​ពី​អតីត​កាល ​ដូច្នេះ​កម្ពុជា​​ដែល​មាន​សន្តិភាព​ពេល​នេះ ​មិន​ចាំ​បាច់​ត្រូវ​មាន​មូល​ដ្ឋាន​ទ័ព​បរទេស​លើ​ទឹក​ដីនោះ​​ទេ​, នៅ​កម្ពុជា​ គឺ​អ្នក​ដឹក​នាំ​ជំនាន់​មុន ​បាន​យក​កង​ទ័ព​បរទេស ​មក​ដាក់​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការ​ឈឺ​ចាប់ ​និង​រង​ទុក្ខ​វេទនា​​យ៉ាង​ខ្លាំង​ ដោយ​សារ​សង្គ្រាម​វិនាស​កម្ម​ជា​បន្ត​បន្ទាប់​ដែល​បាន​អូស​អន្លាយ​អស់​ជា​ច្រើន​ទសវត្សន៍​។​

    ឯក​ឧត្តម​បន្ត​ថា៖ ​បន្ទាប់​ពី​សម្តេច​តេជោ ​ហ៊ុន ​សែន ​រំដោះ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៩​មក​ សម្តេច​បាន​កសាង​សន្តិភាព​ និង​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ហេតុ​នេះ​កម្ពុជា​ មិន​ចាំ​បាច់​មាន​កង​ទ័ព​បរទេស ​មក​ដាក់​ក្នុង​ប្រទេស​ខ្លួន​នោះ​ឡើយ ​ហើយ​កម្ពុជា​ត្រូវ​ការ​តែ​អ្នក​វិនិយោគ​ទុន​បរទេស​តែ​ប៉ុណ្ណោះ​។​ 

    ដើម្បី​បញ្ជក់​ឲ្យ​កាន់​តែ​ច្បាស់​ កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ដូច​ការ​ផ្សព្វ​ផ្សាយ​ទុច្ចរិត​មួយ​ចំនួន ​ចង់​បំផ្លាញ​សេចក្តី​សុខ​របស់​កម្ពុជា​នោះ ​សម្តេច​​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ចំពោះ​មុខ​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ​បាន​ប្រាប់​អាមេរិក​ថា​៖ កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អ​ស់ ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូល​ដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ឡើយ។​ សម្តេច​តេជោ ​ហ៊ុន សែន ​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​អនុ​ប្រធានា​ធិបតី​អាមេរិក ​Mike Pence ​ដោយ​រៀប​រាប់​បង្ហាញ​ពី​ជំហរ​ និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ ស្តី​ពី​អធិបតេយ្យភាព ​និង​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​មូល​ដ្ឋាន​ទ័ព​បរទេស​នៅ​កម្ពុជា​នេះ​ផង​ដែរ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ