ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ បើក​វគ្គ​ និង​សម្ពោធ​សំណង់​ហ្វឹក​ហ្វឺន​ នៅ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​
នាយកដ្ឋានព័ត៌មាន(៣)
61
627 ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ បើក​វគ្គ​ និង​សម្ពោធ​សំណង់​ហ្វឹក​ហ្វឺន​ នៅ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​

     ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ កង​យោធពល​ខេមរ​ភូមិន្ទ​ គឺ​ជា​សសរ​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​កិច្ច​​ការ​ការ​ពារ​អធិបតេយ្យ​ ឯករាជ្យ​ និង​បូរណភាព​ទឹក​ដី ​ការ​ថែ​រក្សា​សន្តិភាព ​ស្ថិរភាព​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ នេះ​ជា​ប្រសាសន៏​ លើក​ឡើង​របស់​ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ថ្លែង​ក្នុង​ពិធី​បេីក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ជំនាញ​ឆ័ត្រ​យោង​ជំនាន់​ទី​២៥​,​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​អាវុធ​B40​-​B41​ អាវុធ​ការ​ពារ​អាកាស​ជំនាន់​ទី២​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សំណង់​បច្ចេក​ទេស​ហ្វឹក​ហ្វឺន​ជំនាញ​ឆ័ត្រ​យោង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ ២០១៨​នេះ។​ឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក និងឯកឧត្តម ឧត្តមសេនិយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១

     ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក ​ចាប ភក្តី មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ពេសេស​ឆ័ត្រ​យោង​៩១១​ បាន​ធ្វើ​របាយការណ៏​ សាង​សង់​បច្ចេក​ទេស​ឆ័ត្រ​យោង​ដោយ​បញ្ជាក់​ថា​៖ សំណង់​បច្ចេកទេស ​សំរាប់​ហ្វឹក​ហ្វឺន​ជំនាញឆ័ត្រ​យោង​ ភាសា​ឥណ្ឌូ​នេ​ស៊ីហៅ​ថា​​ ម៉ុក​ថាវ​វ័រ​ ភាសា​អង់​គ្លេស​ហៅ​ថា​ ចាំ​ថាវ​វ័រ​ ចាប់​ផ្តើម​កសាង​នៅ​ថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០០០​ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១៨​ឆ្នាំ​ ដែល​ការ​កសាង​នេះ ​តាម​លទ្ធភាព​ជាក់​ស្តែង​ ដែល​ហៅ​ថា​ដំណើរ​គីង្គក់​ មាន​ទំហំ​ផ្ទៃ​ដី​១០៥១២​ម៉ែត្រ​ការ៉េ ​សំណង់​ទំហំ៤.៥០ម៉ែត្រ​ គុណ​និង៥.៥០ម៉ែត្រ​ កម្ពស់​១៤.៦០ម៉ែត្រ​ ឈើ​ពីរ​ដើម​កម្ពស់​២១​ម៉ែត្រ​ ចាក់​ដី​បំពេញ​ទី​លាន​ចំនួន​៣០០​ឡាន ​ចំពោះ​ប្លង់​មេ​ គឺ​បាន​បញ្ចូន​អ្នក​បច្ចេកទេស​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ព្រះ​រាជាណាចក្រ​ថៃ​ ហើយ​ចំណាយ​ថវិកា​សរុប​១០០,៩០៤ដុល្លារ​ ដោយ​ពុំ​​គិត​ឈ្នួល​ពល​កម្ម​ គឺ​កង​ទ័ព​ចូល​រួម​កសាង។​ ឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

     ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​បាន​មាន​ប្រសាសន៏​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ និង​ក្តី​នឹក​រឭក​ប្រកប​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ពី​សំណាក់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​អគ្គ​បញ្ជាការ​ និង​ខ្លួន​ឯកឧត្តម​ ផ្ទាល់​ ផ្ញើ​ជូន​ចំពោះ ​យោធា​ចារ្យ​ សិក្ខាកាម​ នាយទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ដែល​មាន​ វត្តមាន​ ទី​នេះ ​ក៏​ដូច​ជា​នៅ​ទូទាំង​ក​ង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ និង​សិក្ខាកាម​ជា​និស្សិត​វិទ្យា​ស្ថាន​ទ័ព​ ជើង​គោក​ជំនាន់​ទី​៨ ​នឹង​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​លះ​បង់ ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ បំពេញ​តួ​នាទី ​និង​ភារកិច្ច​ការពារ​ជាតិ ​ការ​ពារ​បូរណភាព​ទឹ​ក​ដី ​និង​ប្រជាជន ​ថែ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរ​ភាព​ និង​ការ​ចូល​រួម​អភិវឌ្ឍន៍ ​ប្រទេស​ជាតិ​មាន​ភាព​សំបូរ​រុង​រឿង​។ ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​បន្ត​ថា៖​ យើង​ត្រូវ​ឈរ​លើ​មូល​ដ្ឋាន​ នៃ​ការ​ហ្វឹក​ហ្វឺន​​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ​និង​ទៀង​ទាត់​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​ និង​បរិមាណ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ ការ​ខ្វះ​ខាត​ធន​ធាន​មនុស្ស​ ដែល​ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ពុះ​ពារ​ជំនះ​ដោះ​ស្រាយ​ សំដៅ​កសាង​ឲ្យ​បាន​ធន​ធាន ​មនុស្ស​ពិត​ និង​គ្រប់​គ្រាន់​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ​ ដើម្បី​លើក​កម្ពស់​ឆន្ទៈ​ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ ក្នុង​ភារកិច្ច​ថែ​រក្សា​សន្តិភាព ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ការពារ​ បូរណភាព​ទឹក​ដី ​ព្រម​ទាំង​ចូល​រួម​បំពេញ​បេសកកម្ម​ក្នុង​តំបន់ ​និង​ពិភព​លោក​។​ ការ​ហ្វឹក​ហ្វឺន​ និង​ការ​​កសាង​ធន​ធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ​ ពិត​ជា​ឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​វេលា ​ទៅ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​កង​យោធពល​ខេមរ​ភូមិន្ទ​ សំដៅ​កសាង ​និង​ពង្រឹង​ភាព​រឹង​មាំ​លើ​វិស័យ​ការពារ​ជាតិ ​និង​ការ​ធ្វើ​សមាហរណកម្ម​កង​ទ័ព​ចូល​ក្នុង​សហគមន៍​អន្ត​រជាតិ​ តាម​រយៈ​ការ​កសាង​កង​ទ័ព​កម្ពុជា​ ឲ្យ​ក្លាយ​ជា​កង​ទ័ព​មាន​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ ​ដើម្បី​ចូល​រួម​បំពេញ ​បេសកកម្ម​ក្នុង​តំបន់​ ពិភព​លោក​ ការ​ពារ​បូរណភាព​ទឹក​ដី ​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ ឯកឧត្តម​បញ្ជាក់​ថា​៖  ការ​ហ្វឹក​ហ្វឺន​ គឺ​សំខាន់​ណាស់​ក្នុង​ការ​ធានា​នូវ​និរន្តរភាព​ និង​ប្រសិទ្ធិ​ភាព ​នៃ​កង​កម្លាំង​យើង​គ្រប់​ជំនាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​ជាតិ​ ការ​ពារ​បូរណភាព​ទឹក​ដី​ និង​សន្តិ​សុខ​។​ ក្នុង​ដំណាក់​កាល​នេះ ត្រៀម​លក្ខណៈ​នឹង​យក​ឱកាស​មាស​នេះ ​ហ្វឹក​ហ្វឺន​ដើម្បី​បន្ត​វេន​គ្រប់​ជំនាន់​។​ ទ័ព​ពិសេស​នៅ​ក្នុង​សម័យកាល​នេះ​ត្រូវ​តែ​ពង្រីក​ កសាង​លក្ខណៈ​ពិសេស​ និង​ប្រវត្តិ​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត​។ ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​បាន​ឧបត្ថម​អង្ករ​២​តោន ​មី​៥០​កេស​ បា​កាស​៥០​កេស ​និង​ថវិកា១០​លាន​រៀល​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ