ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ចុះ​ត្រួត​ពិនិត្យ​ការ​ប្រុង​ប្រៀប​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ និង​ ការ​ប្រារព្ធ​ខួប​២០​ឆ្នាំ​ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​​
នាយកដ្ឋានព័ត៌មាន(៣)
35
626 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ដែល​នៅ​សេះ​ស​ល់​

     បន្ទាប់​ពី​បាន​បញ្ចប់​សិក្ខា​សាលា​ស្តី​ពី​ចក្ខុ​វិស័យ​ក្នុង​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ «ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​»រួច​មក ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ អម​ដំណើ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អ៊ី ឈាន, ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​ប៊ុន ​ឡឺត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស ពិសេន ​អគ្គមេបញ្ជាការ​ កង​យោធពល​ខេមរភូមិន្ទ​ និងឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ ​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​សំណង់​វិមាន​ឈ្នះ-ឈ្នះ​ ដើម្បី​ជំរុញ​ការ​ប្រុង​ប្រៀប​ឆ្ពោះ​ទៅ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​ការ​ប្រារព្ធ​ ខួប​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី២៩​ ខែ​ធ្នូ ​ឆ្នាំ២០១៨ ខាង​មុខ​នេះ​។

   ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក ​ខឹម សុខ ​ស្ថាបត្យ​ករ​សំណង់​វិមាន​ឈ្នះ-ឈ្នះ​ បាន​រាយការណ៍​ ជូន​សម្ដេច​ពិជ័យ​សេនា ​អំពី​ការ​វិវត្តន៍​រីក​ចម្រើន​ទៅ​មុខ​ នៃ​ដំណើរការ​រៀប​ចំ​សោ​ភ័ណ​ភាព​ក្នុង​វិមាន​ឈ្ន-ឈ្នះ​ ដូច​ជា​ការ​លើក​ក្បាល​នាគ ​និង​យក្ស​ទាញ​ព្រ័ត​ដាក់​នៅ​ពី​មុខ​វិមានឈ្នះ-ឈ្នះ​   ការ​​បន្ត​ចាក់​ផ្លូវ​បេតុង​ជុំ​វិញ​បវិណ​វិមាន​ឈ្នះ-ឈ្នះ​ ការ​រៀប​ចំ​អក្សរ​ខ្លឹម​សិលា​ចារឹក​ និង​ការ​កែ​លំអរ​ បំពាក់​បន្ថែម​ផ្ទាំង​ចំលាក់ ​ជុំ​វិញ​វិមាន​ឈ្នះ-ឈ្នះ​។​ 

    ឆ្លៀត​ក្នុង​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ចូល​ទៅ​ពិនិត្យ​មើល​តំបន់​សុខ​ដុមណីយ៍​កម្ម​ ដែល​កំពង់​ដំណើរ​ការ​សាង​សង់​រូប​តំណាង​ប្រាសាទ​ចំនួន៤​ មាន​ប្រាសាទ​សំបូរ​ព្រៃ​គុក, ​ប្រាសាទ​កោះ​កេរ្ត៍​, ប្រាសាទ​បាយ័ន​ និង​ប្រាសាទ​ព្រះវិហារ ​បន្ត​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​រៀប​ចំ​ធ្វើ​សារៈមន្ទីរ​ ក្នុង​តំបន់​​៧ជ្រុង ​និង​ពិនិត្យ​ការ​សំដែង​សិល្បៈ​សាក​ល្បង​ដែល​ទាក់​ទង​ទៅ​នឹង​ខ្លឹម​សារ​ ស្ដី​ពី​គោល​នយោបាយ​ឈ្នះ-ឈ្នះ របស់​សម្ដេច​តេជោ​សែន​ ដែល​ក្នុង​សិល្បៈ​នោះ​បាន​បង្ហាញ​អំពី​របប​គ្រប់​គ្រង​ពី​ជំនាន់មួយ​ទៅ​ជំនាន់​មួយ ​ដោយ​​ឆ្លង​កាត់​សង្គ្រាម​ រហូត​មក​ដល់​សមយ័​ឈ្នះ-ឈ្នះ ដែល​កម្ពុជា​បាន​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី ​និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ក្រោម​គោល​នយោបាយ​ឈ្នះ-ឈ្នះ​ របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៍​បាន​ចុះ​ត្រួត​ពិនិត្យ​ ការ​រៀប​ចំ​តំបន់​ព្រៃ​ទេព​និមិត្ត​ ដែល​នៅ​ទី​នោះ​បាន​ដាក់​តាំង​ជា​បណ្តើរៗ​មាន៖​ រថក្រោះ, ​រថពាស​ដែក​, កាំ​ភ្លើ​ង​ការ​ពារ​អាកាស, ​រថយន្ត​តូច​ ធំ ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​សម័យ ​សង្គ្រាម​ ហើយ​អ្វី​ដែល​នៅ​សល់​សេស​គឺ​ យន្ត​ហោះ មិ​ន​ទាន់​បាន​យក​មក​ដាក់​តាំង​ នឹង​ការ​ដាំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ទេព​និមិត្ត​នេះ។  តាម​រយៈ​ការ​ចុះ​ត្រួត​ពិនិត្យ​នា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ជំរុញ​អោយ​តាម​ផ្នែក​នីមួយៗ​បន្ត​ខិត​ខំ​ធ្វើ​ការ​ងារ​របស់​ខ្លួន​ ដើម្បី​អោយ​ហើយ​ទាន់​ពេល​វេលា ​សំរាប់​ការ​ចូល​រួម​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ និង​ ការ​ប្រារព្ធ​ខួប​២០​ឆ្នាំ​ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ