ព័ត៌មាន

កិច្ច​ប្រជុំ​គណៈកម្មការ​អន្តរ​ក្រសួង ​រៀប​ចំ​ពិធី​សម្ភោធ​វិមាន ​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
396
609 កិច្ច​ប្រជុំ​គណៈកម្មការ​អន្តរ​ក្រសួង ​រៀប​ចំ​ពិធី​សម្ភោធ​វិមាន ​ឈ្នះ-ឈ្នះ​

     នៅ​ថ្ងៃ​អង្គារ៍​ ៧​កើត ​ខែ​អស្សុជ ​ឆ្នាំច ​សំរឹទ្ធិស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែ​តុលា ​ឆ្នាំ​២០១៨​ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ត្រៀម​រៀបចំ​ពិធី​សម្ភោធ​វិមាន​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ​-ឈ្នះ​ និង​អបអរ​សាទរ​ខួប​លើក​ទី២០​ ​នៃ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​ ស្ថិត​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ជា​ប្រធាន​គណៈកម្មាធិការ​សាង​សង់ ​វិមាន​ឈ្នះ-ឈ្នះ​ និង​ជា​ប្រធាន​គណៈកម្មការ​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប​លើក​ទី២០​ នៃ​ទិវាន​យោបាយ​ឈ្នះ-ឈ្នះ​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​​ ឯកឧត្តម​ជា​រដ្ឋមន្ត្រី ​រដ្ឋលេខា​ធិការ ​មក​ពី​ស្ថាប័ន​ ក្រសួង ​អង្គភាព ​នានា​ជា​ច្រើន​រូប​ទៀត។​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ខៀវ ឆេន ​នាយក​ខុទ្ទកាល័យ ​សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​​អាន​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល

     នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ខៀវ ឆេន ​នាយក​ខុទ្ទកាល័យ ​សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​បាន​អាន​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ​ស្តី​ពី​ការ​តែង​តាំង​សមាសភាព ​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បី​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​អបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ ដែល​នៅ​ក្នុង​សេចក្តី​សម្រេច​នេះ​បាន​តែង​តាំង ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ ឯកឧត្តម​ ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ជា​អនុប្រធាន ​លោក​ជំទាវ ​ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​វិចិត្រ​សិល្បៈ​ ជា​អនុ​ប្រធាន​ ឯកឧត្តម​ ប៉ាន់ ​សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម​ ខៀវ ​កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​និង​ឯកឧត្តម​ ហង់​ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​ជា​អនុ​ប្រធាន​គណៈ​កម្មការ​ ព្រម​ទាំង​សមាជិក​គណៈកម្មការ​អន្តរ​ក្រសួង​ចំនួន​៦៣​នាក់​ទៀត​។​អង្គ​ប្រជុំ​ទាំង​មូល​ក៏​បាន​ទស្សនា​ខ្សែ​វីដេអូ ​ស្តី​ពី​សកម្មភាព​ការ​អនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ​ កាល​ពី​ឆ្នាំ​១៩៩៦​-​១៩៩៨

     នៅ​ក្នុង​ឱកាស​នោះ ​អង្គ​ប្រជុំ​ទាំង​មូល​ក៏​បាន​ទស្សនា​ខ្សែ​វីដេអូ ​ស្តី​ពី​សកម្មភាព​ការ​អនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ​ កាល​ពី​ឆ្នាំ​១៩៩៦​-​១៩៩៨​ នៅ​តំបន់​ឱរ៉ាល់ ខេ​ត្ត​កំពង់​ស្ពឺ ​តំបន់​ប៉ៃលិន ​និង​តំបន់​អន្លុង​វែង ​ដែល​កំលាំង​ខ្មែរ​ក្រហម​បាន​ធ្វើ​សមាហរណ​កម្ម​ ចូល​មក​ក្នុង​រាជរដ្ឋាភិបាល​វិញ​។​ ដោយ​លែក​ខ្សែ​វីដេអូ​មួយ​ទៀត​ បាន​បង្ហាញ​ពី​ដំណើ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ចាប់​តាំង​ពី​ថ្ងៃ​បើក​ការ​ដ្ឋាន​សាង​សង​ឆ្នាំ២០១៦​ រហូត​មក​ដល់​សកម្មភាព​សាង​សង់​ពេល​បច្ចុប្បន្ន​នេះ​។​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រៀប​ចំ​ខ្លឹម​សា​រសាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ 

     នៅ​ក្នុង​ឱកាស​នោះ​ដែល​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រៀប​ចំ​ខ្លឹម​សា​រសាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ បាន​បង្ហាញ​ជូន​អង្គ​ប្រជុំ​អំពី​ខ្លឹម​សារ​ទស្សនៈ​វិស័យ​ នៃ​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ-ឈ្នះ​ អំពី​ការ​រក​ឃើញ​និមិត្ត​សញ្ញា​នៃ​យុទ្ធ​សាស្ត្រ​ឌីហ៊្វីត​ និង​អំពី​ដំណាក់​កាល​ នៃ​ការ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​។​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ជា​ប្រធាន​គណៈកម្មាធិការ​សាង​សង់ ​វិមាន​ឈ្នះ-ឈ្នះ​ និង​ជា​ប្រធាន​គណៈកម្មការ​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប​លើក​ទី២០​ នៃ​ទិវាន​យោបាយ​ឈ្នះឈ្នះ​ 

     នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​​មាន​ប្រសាសន៍​ថា​​៖​ ការ​បើក​កិច្ច​ប្រជុំនៅ​ពេល​នេះ ​គឺ​បាន​សម្រេច​បង្កើត​អនុគណៈកម្មការ​នានា ​ដើម្បី​ទទួល​កិច្ចការ​ជាក់​ស្តែង ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​,​៣០​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុន​នេះ ​និង​បន្ត​ធ្វើ​កិច្ចការ​របស់​ខ្លួន ​ក្រោម​ការ​សម្រប​សម្រួល ​របស់​លេខាធិការ​ ដែល​បាន​រៀប​ចំហើ​យ​នៅ​ពេល​នេះ​។​ កិច្ចការ​ជាក់​ស្តែង​ គឺ​មាន​ច្រើន​ណាស់ ​ដើម្បី​ធ្វើ​ការ​រៀប​ចំ​ចួល​រួម​ក្នុង​ពិធី​ តាំង​ពី​ការ​ចាប់​ផ្តើម​​រហូត​ដល់​បញ្ចប់​ ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​ ដោយ​មាន​រៀប​ចំ​ពិធី​កំសាន្ត​សប្បាយ​ ដោយ​ធ្វើ​យ៉ាង​ណា ​ដើម្បី​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​វិមាន​ឈ្នះ-ឈ្នះ ​និង​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​ទទួល​បាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ ​ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ ​របស់​សម្តេច​តេជោ ​ហ៊ុន សែន ​ព្រម​ទាំង​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូល​ទស្សនា​វិមាន​ឈ្នះ-ឈ្នះ​ ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​នេះ។​ សម្តេច​ពិជ័យ​សេនា​បាន​បន្ត​ថា៖ ​តម្លៃ​សន្តិភាព​ដែល​ទទួល​បាន​ពី​នយោបាយ​ឈ្នះឈ្នះ​នេះ ​គឺ​មាន​អត្ថន័យ​ធំ​ធេង​ណាស់ ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សម្តេច​បាន​សង្កត់​ធ្ងន់​ថា៖​ សំណង់ ​វិមាន​ឈ្នះ-ឈ្នះ​ ជា​គ្រឹះ​ស្ថាន​អប់រំ​ រៀន​សូត្រ​ អំពី​មរតក ​វប្បធម៌ ​សិល្បៈ ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ​ឲ្យ​យ​ល់​ពី​ការ​លំបាក​ក្នុង​ការ​ខិត​ខំ​ស្វែង​រក​ រហូត​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​នៅ​ទូទាំង​ប្រទេស​នា​ពេល​នេះ។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ទៀត​ថា៖ ​ក្នុង​ពិធី​សម្ភោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប​លើក​ទី២០​ នៃ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ ​និង​បើក​ឲ្យ​មាន​ការ​តាំង​ពិពណ៌​ឲ្យ​បាន​ច្រើន​ របស់​ស្ថាប័ន​ក្រសួង ​រាជ​ធានី​ខេត្ត​ ក្រុង​ ដើម្បី​យក​មក​សម្តែង​ មក​តាំង​បង្ហាញ​នៅ​វិមាន​ឈ្នះ-ឈ្នះ​ ដើម្បី​បញ្ជាក់​ពី​អ្វី​គ្រប់​យ៉ាង ​ដែល​ទទួល​បាន​​​ពីសន្តិភាព​នៅ​វិមាន​ឈ្នះ-ឈ្នះ​ ចាប់​តាំង​ពី​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។​ សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា​៖ ​នៅ​ក្នុង​ពិធី​សម្ភោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​អបអរសាទរ​ខួប​លើក​ទី​២០​ នៃ​ទិវា​ឈ្នះ-ឈ្នះ​នេះ​ដែរ ​នឹង​បើក​ទូលាយ​ឲ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​គ្រប់​ទី​កន្លែង​ទំាង​អស់ ​ដើម្បី​មក​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​ នៃ​នយោបាយ​ឈ្នះ-ឈ្នះ ​ដែល​វា​មាន​វិសាល​ភាព​ធំ​ធេង​ ដែល​អាច​និយាយ​បាន​ថា ​វា​ពិបាក​រក​ខ្លាំង​ណាស់​ ប៉ុន្តែ​ប្រទេស​យើង​អាច​រក​បាន​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​។​

     នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ជា​រដ្ឋមន្ត្រី​ ជា​សមាជិក ​រដ្ឋលេខាធិការ ​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​ឈ្នះ-ឈ្នះ​ បាន​ធ្វើ​ការ​ពិភាក្សា​ គ្នា​អំពី​ការ​រៀប​ចំ​ទីតាំង​ប្រារព្វ​ពិធី​សម្ភោធ​ ទី​តាំង​តាំង​ពិពណ៌ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ ​ការ​រៀប​ចំ​​សំដែង​សិល្បៈ កី​ឡា ​ក្នុង​ពិធី​ប្រារព្វ​ខួប​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​ ដែល​មាន​រយៈ​ពេល​៣​យប់​ ៣​ថ្ងៃ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាល​សប្បាយ​រីក​រាយ​ សម​ស្រប​ទៅ​នឹង​សន្តិភាព​ដែល​ប្រទេស​ជាតិ​របស់​យើង​ទទួល​បាន​សន្តិភាព​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ