ព័ត៌មាន

ឯកឧត្តម​ ជៀង អំ​ សួរ​សុខ​ទុក្ខ​យោធិន​ពិការ​៣១៧​ តា​កែន​កោះ​ស្លា​
នាយកដ្ឋានព័ត៌មាន(៣)
16
605 ឯកឧត្តម ​ជៀង អំ ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​​៣១៧​ តា​កែន​កោះ​ស្លា​

     ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ​ឆ្នាំ​២០១៨ ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៏ ​ជៀង អំ ​រដ្ឋលេខា​ធិការ ​ក្រសួង​ការពារ​ជាតិ​ បាន​ដឹក​នាំ​គណៈប្រតិភូ​ នាយ​ទាហាន​ក្រសួង​ការ​ពារ​ជាតិ​មួយ​ក្រុម ​អញ្ជើញ​ទៅ​ចុះ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ នាយ​ និង​ពល​ទាហាន​ យោធិន​ពិការ​​ នៅ​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិការ​​៣១៧​ កោះស្លា​ ព្រម​ទាំង​​បាន​នាំ​យក​អំណោយ​របស់ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​លោក​ជំទាវ​ ទៅ​ចែក​ជូន​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ណី ​ព្រះ​ពុទ្ធ​សាសនា ​នា​ពេល​ខាង​មុខ​។  ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ទិត្យ ​ម៉េង​ឡុង ​អគ្គនាយក​​រង​​យោធសេវា ​និង​នាយក​ភូមិ​អភិវឌ្ឍន៏ ​យោធិន​ ពិការ​៣១៧​ កោះ​ស្លា​​

      ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ទិត្យ ​ម៉េង​ឡុង ​អគ្គនាយក​​រង​​យោធសេវា ​និង​នាយក​ភូមិ​អភិវឌ្ឍន៏ ​យោធិន​ ពិការ​៣១៧​ កោះ​ស្លា​​ បាន​រាយ​ការណ៍​ជូន​ឱ្យ​បាន​ជ្រាប​អំពី​សភាព​ការណ៏​រួម ​នៅ​ក្នុង​មជ្ឈមណ្ឌល​ នូវ​គ្រួសារ​ចំនួន​យោធិន​ពិការ​, លោក​គ្រូ​ អ្នក​គ្រូ​បង្រៀន​ និង​សិស្ស​​។​ ឯកឧត្តមបាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖​ វិស័យ ​សិក្សា​ធិការ​ ភូមិ​អភិវឌ្ឍន៏​យោ​ធិន​ពិការ​៣១៧​ កោះ​ស្លា​ មន្ទីរ​ពេទ្យ​បង្អែក​ ដែល​មាន​អាគារ​សម្ភព​ ព្យាបាល​ជំងឺ​ទូទៅ​,​ជំងឺ​ឆ្លង​,​ អាគារ​សំរាក​ព្យាបាល​ និង​អាហារ​ដ្ឋាន​។​ មជ្ឈមណ្ឌល​មាន​វត្ត​១ មាន​ព្រះវិហារ​ មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​។​មជ្ឈមណ្ឌល​មាន​ផ្សារ​ទំហំ ៨០គុណ៣០០ម៉ែត្រ មាន​អាជីវករ​លក់​ដូរ ​ជាង​១០០​តូប​។​ ផ្នែក​អគ្គីសនី​ មជ្ឈមណ្ឌល​ក៏​ទទួល​បាន​ជំនួយ​របស់​ ចៃ​កា​ជប៉ុន ​នូវ​អគ្គីសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​កំលាំង​៥០​គីឡូវ៉ាត់ ​ជំនួយ​អង្គការ​ កូយ​ការ​ របស់​កូរ៉េ ​កំលាំង៦០​គីឡូវ៉ាត់ ​និង​អគ្គីសនីរដ្ឋ​ បាន​ត​បណ្ដាញ​ចូល​មក​ធ្វើ​ឲ្យ​បង​ប្អូន​មាន​អគ្គីសនី​ប្រើ​ប្រាស់​គ្រប់​ក្រុម​គ្រួសារ ​និង​មាន​ផ្លូវ​ល្អ​ទៀត​ផង​។​ ឯកឧត្តម​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ ​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​សិស្ស​ចំនួន​២២​នាក់​ប្រឡង ​ហើយ​បា​ន​ជាប់​ទាំង​២២​នាក់​​ ត្រូវ​បាន​សម្តេច​តេជោ​ផ្តល់​អាហា​រូប​ករណ៏​រៀន​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា​បន្ត​ទៀត​ដែរ​។ ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៏ ​ជៀង អំ ​រដ្ឋលេខា​ធិការ ​ក្រសួង​ការពារ​ជាតិ

      មាន​ប្រសាសន៏​សំណេះ​សំណាល​ជា​មួយ​យោធិន​ពិការ​ និង​ក្រុម​គ្រួសារ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ជៀង អំ​ បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ,​ សម្តេច​ប្រធាន​ព្រឹទ្ធិសភា​,​ សម្ដេច​ប្រធាន​រដ្ឋសភា ​និង​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដែល​សម្តេច​និង​ ឯកឧត្តម​តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​នាយ ​និង​ពល​ទាហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​បង​ប្អូន​យោធិន​ពិការ​គ្រប់​ពេល​វេលា។​ ​ឯកឧត្តម​បាន​បន្ត​ទៀត​ថា៖ ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិព្រឹទ្ធិ​បណ្ឌិត​ ប៊ុន រ៉ានី ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​តែង​តែ​ដឹង​គុណ​ជានិច្ច​ចំពោះ​វីរភាព ​អង់​អាច​ក្លាហាន ​របស់​បង​ប្អូន​ជន​ពិការ​ដែល​បាន​លះ​បង់​សាច់​ឈាម ​ដើម្បី​បុព្វ​ហេតុ​ជាតិ ​និង​មាតុ​ភូមិ ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល​កន្លង​មក​។​ ហេតុ​នេះ​ហើយ​បាន​ជា​សម្ដេច​តេជោ ​និង​សម្តេច​កិត្តិព្រឹទ្ធិ​បណ្ឌិត​ បាន​ផ្ដល់​នូវ​អ្វីៗ​ទាំង​អស់​គ្រប់​បែប​យ៉ាង ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅរបស់បង​ប្អូន​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​យោធិន​ពិការ​យើង​ កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ឯកឧត្តម​បាន​ថ្លែង​កោត​សសើរ ​ចំពោះ​នាយ​ និង​ពល​ទាហាន ​យោធិន​ពិការ​៣១៧​យើង​ ដែល​រក្សាបាន​នូវ​ប្រពៃណី ​សីលធម៌ ​អត្តចារិក​ និង​វិន័យ​របស់ខ.ភ.ម​ ដោយ​កន្លង​មក​ពុំ​ដែល​​ធ្វើ​អំពើ​អ្វី​មិន​សម​រម្យ​ បង្ក​ការ​លំបាក​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​​ឡើយ​។ ឯកឧត្តម​ក៏​បាន​ជូន​ពរ​ដល់​នាយ​ និង​ ពល​ទាហាន​ យោធិន​ពិការ​ និង​ក្រុម​គ្រួសារ ​សូម​ឲ្យ​វិញ្ញាណក្ខ័ន្ធ​ បុព្វការី​ជន ​វីរ​យុទ្ធជន​ ដែល​បាន​ទៅ​កាន់​លោក​ខាង​មុខ​តាម​ថែ​រក្សា​បង​ប្អូន ​ក្នុង​ឱកាស​ពិធី​ភ្ជុំ​បិណ្ឌ​ឲ្យជួប​ប្រទះ​តែ​នឹង​សេចក្ដី​សុខ​ត​រៀង​ទៅ​។​ អំណោយ​របស់​ក្រសួង​ការពារ​ជាតិ

      អំណោយ​របស់​ក្រសួង​ការពារ​ជាតិ​ដែល​បាន​យក​ទៅ​ចែក​ជូន​បង​ប្អូន​ក្នុង​ឱកាស​នោះ​ ក្នុង១​នាក់​ទទួល​បាន​មី៥កញ្ចប់​, ត្រីខ ៥កំប៉ុង, ទឹក​ដោះ​គោ១​កំប៉ុង​, ស្ក​សរ​១​គីឡូ​ក្រាម​ និង​ថវិការ៣​ម៉ឺន​រៀល ​និង​ជូនដ​ល់​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិការ​ ៣១៧​ ចំនួន៣​លានរៀលទៀត​ផង​។ ​ហើយ​ក្នុង​ឱកាស​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី៩​នេះ ​ឯកឧត្តម​ ជៀង ​អំ​ និង​ប្រតិភូ ​បាន​អញ្ជើញ​ ទៅ​រាប់​បាត​ប្រគេន​ទ័យ​​ទាន​ដល់​ព្រះ​សង្ឃ​, ​ចូល​បច្ច័យ​កសាង​វត្ត​ និង​បាន​ធ្វើ​ទាន​ជូន​ដល់​ចាស់​ព្រឹទ្ធា​ចារ្យ​ ដូន​ជី​ និង​តាជី​ថែម​ទៀត​ផង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ