ព័ត៌មាន

ឯកឧត្តម​ អ៊ី ឈាន ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិកា​៣១៧​ភ្នំ​ឆ័ត្រ​ ក្នុង​ឱកាស​បុណ្យ​ភ្ជំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៨​
នាយកដ្ឋានព័ត៌មាន(៣)
32
603 ឯកឧត្តម​ អ៊ី ឈាន ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិកា​៣១៧​ភ្នំ​ឆ័ត្រ​ ក្នុង​ឱកាស​បុណ្យ​ភ្ជំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៨​

     ស្រប​ពេល​ដែល​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចូល​រួម​អបអរសាទរ​នា​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​បុណ្យ​ភ្ជំ​បិណ្ឌ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន ​រដ្ឋលេខា​ធិការ​​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​ខ.ភ.មជា​ច្រើន​រូប ​បាន​ដឹក​នាំ​គណៈប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និង​សាក​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិកា​ និង​គ្រួសារ​ ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិកា​៣១៧​តេជោ​ភ្នំឆ័ត្រ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​មាន​ជ័យ​ នា​ថ្ងៃទី​៣​  ខែ​តុលា ​ឆ្នាំ​២០១៨​។ ​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​ទុយ ​ប៊ុន​លី ​នាយក​មជ្ឈមណ្ឌល​យោធិន​ពិកា​៣១៧​ តេជោ​ភ្នំ​ឆ័ត្រ​ 

      ​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​ទុយ ​ប៊ុន​លី ​នាយក​មជ្ឈមណ្ឌល​យោធិន​ពិកា​៣១៧​ តេជោ​ភ្នំ​ឆ័ត្រ​ បាន​បញ្ជាក់​ថា៖​ រយៈ​​ពេល​៥ឆ្នាំ​កន្លង​មក​នេះ​ មជ្ឈមណ្ឌល​បាន​ទទួល​បង​ប្អូន​យោធិន​ពិការ​ ឲ្យ​ចូល​មក​រស់​នៅ​បាន​ចំនួន​៥៣៧​គ្រួសារ​ ក្នុង​នោះ​មាន​យោធិន​ពិកា​ចំនួន​១០៣​គ្រួសារ​ ប៉ូលីស​៤០​គ្រួសារ​ កង​រាជ​អាវុធហត្ថ២​គ្រួសារ​ និង​ គ្រួសារ​មក​ពី​សង្គម​កិច្ច​ អតីតៈ​យុទ្ធ​ជន​ ចំនួន​៣៩២គ្រួសារ​។ រហូត​មក​ទល់​ពេល​នេះ​មជ្ឈមណ្ឌល​កសាង​បាន​ផ្ទះ​ជូន​ដល់​យោធិន​ពិកា ​បាន​ចំនួន​៤២០​ខ្នង​ ក្នុង​នោះ​ជា​អំណោយ​របស់​ សម្តេចតេជោ​ នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ បាន​ចំនួន​២៥០​ខ្នង​ អំណោយ​របស់​ ឯកឧត្តម ​នាយ​​ឧត្តមសេនីយ៍ ​មាស សុភា ​និង​​លោក​ជំទាវ​ រួម​និង​សប្បុរស់​ជន​ ចំនួន​១៧០​ខ្នង​ និង​ក្រៅ​ពី​នោះ​មាន​ការ​កសាង​នូវ​អាគារ​ទីចាត់​ការ​,សាល​ប្រជុំ​,គិលាន​ដ្ឋាន​,សាលា​រៀន​,សាល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​,វត្ត​អារាម​,ក្លោង​ទ្វា​មជ្ឈមណ្ឌល​,ក្លោង​ទ្វា​វត្ត​,ប្រព័ន្ធ​ស្តុក​ទឹក​ស្អាត​,បុស្ស​បុក​ដាក់​រូប​សំណាក​លោក​តា​រាជ្យ​,អាង​ស្តុក​ទឹក​,អណ្តូង​ទឹក​ស្អាត​,ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​យើង​បាន​ទទួល​ឲ្យ​យោធិន​ពិការ​ក្នុង​ក្រប​ខ័ណ្ឌ​គ្រប់​គ្រង​ខ.ភ.ម ​កង​នគបាល​ជាតិ ​កង​រាជ​អាវុធ​ហត្ថ​ឲ្យ​ចូល​មក​រស់​នៅ​មាន​ចំនួន​៥៣៧​គ្រួសារ​ ស្មើរ​នឹង​មនុស្ស​ប្រមាណ​១៥៣០​នាក់​ហើយ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​ជីវភាព​រស់​នៅ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជ​ការ​ និង​ប្រជាពល​រដ្ឋ​ទាំង​អស់​នៅ​ទូរ​ទាំង​ប្រទេស​ ពិសេស​យោធិន​ពិកា ​ដោយ​បាន​រៀប​ចំ​ឲ្យ​បង​ប្អូន​យោធិន​យើង​មាន​ផ្ទះ​ និង​ដី​ធ្លី​រស់​នៅ​បង្ក​បង្កើន​ផល​ដាំ​ដំ​ណាំ​ និង​ចិញ្ជឹម​សត្វ​ ដើម្បី​មាន​របរ​ចិញ្ជឹម​ជីវិត​ដោយ​ខ្លួន​ឯង​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន ​រដ្ឋលេខា​ធិការ​​ក្រសួង​ការ​ពារ​ជាតិ​ 

      មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​យោធិន​ពិកា ​និង​គ្រួសារ​ក្នុង​មជ្ឈមណ្ឌល​យោធិន​ពិកា​៣១៧​ តេជោ​ភ្នំឆ័ត្រ​​នា​ពេល​នោះ ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន ​បាន​ជំរុញ​ និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​យោធិន​ពិកា ​ឲ្យ​ខិត​ខំ​តស៊ូ​ក្នុង​ជីវិត​  ទោះ​បី​បង​ប្អូន​ពិការ​កាយ​សម្បទា​ពិត​មែន​ តែ​បង​ប្អូន​យើង​មិន​ពិការ​ចិត្ត​ទេ​ ដូច្នេះ​ត្រូវ​មាន​ភាព​អត់​ធ្មត់​ ខិត​ខំ​កសាង​សង្គម​គ្រួសារ​អោយ​មាន​សុភមង្គល​ ដោយ​ត្រូវ​គិត​ថា៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្តេចតេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ ដឹក​នាំ​ប្រទេស​ មិន​ដែល​បោះ​បង់​ចោល​បង​ប្អូន​ម្តង​ណា​ឡើយ ​មាន​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​បង​ប្អូន​មាន​ផ្ទះ​សំបែង ​ដី​ធ្លី​បង្​កបង្កើន​ផល​ចិញ្ជឹម​ជីវិត​ រស់​នៅ​បាន​សម​រម្យ​ មាន​ជីវភាព​ល្អ​ប្រសើរ​។​ ឯកឧត្តម ​អ៊ី ឈាន ​បាន​ជំរុញ​ឲ្យ​បង​ប្អូន​យោធិន​ពិកា​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​បង្ក​បង្កើន​ផល​ ពង្រីក​ការ​ដាំ​ដុះ​នូវ​អនុផល​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន​ ដើម្បី​លើក​ស្ទួយ​កំរិត​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ និង​គ្រួសារ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អ៊ី ឈាន ​រដ្ឋលេខា​ធិការ​​ក្រសួង​ការ​ពារ​ជាតិ​ ផ្តល់​ជូនអំណោយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ និង​ពី​ឯកឧត្តម​ផ្ទាល់

      ក្នុង​ឱកាស​បុណ្យ​ភ្ជំ​បិណ្ឌ​ជា​ប្រពៃណី​ជាតិ​ខ្មែរ​ ឯកឧត្តម​ អ៊ី ឈាន ​ក៍​បាន​ផ្តល់​ជូន​ដល់​បង​ប្អូន​យោធិន​ពិកា​ ក្នុង​មជ្ឈមណ្ឌល​យោធិន​ពិកា​៣១៧​ តេជោ​ភ្នំឆ័ត្រ​ ទាំង​៥៣៧​គ្រួសារ​  នូវ​អំណោយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ និង​ពី​ឯកឧត្តម​ផ្ទាល់​ ដែល​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​ឃីត​១​កញ្ចប់​ និង​ថវិកា​ចំនួន៥​ម៉ឺន​រៀល​ ឧបត្តម្ភ​ដល់​មជ្ឈ​មណ្ឌល​ភ្នំ​ឆ័ត្រ​ ថវិកា៣​លាន​រៀល ​និង២០០០​ដុល្លា​ ព្រម​ទាំង​មាន​សាច់​ក្រក​ ត្រី​ងៀត​ និង​បាល​ឧបត្ថម្ភ​ថវិកា​ដល់​កម្លាំង​ការ​ពារ​ និង​បាន​សន្យា​នឹង​ផ្តល់​គ្រឿង​បរិក្ខា​ថ្នាំ​ពេទ្យ​ទៅ​តាម​សំណើរ​របស់​មជ្ឈមណ្ឌល​ តាម​រយៈ​ក្រសួង​ការពារ​ជាតិ​ ដើម្បី​ធានា​ដល់​សុខ​មាល​ភាព​បង​ប្អូន​យោធិន​ពិការ​យើង​ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ