ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
440
598 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នៅ​រសៀល​ថ្ងៃ​ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ​បាន​អនុញ្ញាតិ​ឲ្យ​ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​បម្រុង​ លឿង គឿង​ លេខា​មជ្ឈឹម​បក្ស​ ប្រធាន​អគ្គ​ស្នង​ការ​នយោបាយ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​នៅ​វិមាន​មិត្ត​ភាព​។សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងឯកឧត្តម ឧត្តម​សេនីយ៍​ឯក​បម្រុង​ លឿង គឿង​ លេខា​មជ្ឈឹម​បក្ស​ ប្រធាន​អគ្គ​ស្នង​ការ​នយោបាយ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម

      ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ ឯកឧត្តម​ ត្រាន់ ដាយក្វាង​ ប្រធាន​រដ្ឋ​វៀត​ណាម ​។ សម្តេច​ បាន​ចាត់​ទុក​ថា៖​ «មរណភាព​របស់ ​ឯកឧត្តម​ ត្រាន់​ ដាយ​ក្វាង​ នេះ​គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង ​នៃ​ថ្នាក់​ដឹក​នាំ​ដ៏​ល្អ​ និង​គួរ​ឱ្យ​កោត​សរសើរ​ម្នាក់​របស់​ប្រទេស​ និង​ប្រជាជន​វៀត​ណាម ​ និង​ជា​ការ​បាត់​បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ ឧត្តម​សេនីយ៍​ឯក​បម្រុង ​លឿង គឿង​ លេខា​មជ្ឈឹម​បក្ស​ ប្រធាន​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​និង​គណៈ​ប្រតិភូ ​ដែល​​បាន​មក​បំពេញ​ទស្សនកិច្ច​ការ​ងារ​នៅ​កម្ពុជា ​ពិសេស​លទ្ធផល​ នៃ​កិច្ច​ជំនួប​​ពិភាក្សា​​ការ​ងា​​ររវាង​អគ្គស្នង​ការ​នយោបាយ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​​ជាមួយ និង​​អគ្គ​នាយក​ដ្ឋាន​​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ សំដៅ​ពង្រឹង​វិស័យ​នយោបាយ​ការពារ​ជាតិ​ នៃ​​ប្រទេសទាំ​ង​ពីរ​។​ 

     ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​បម្រុង​ លឿង គឿង ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ដែល​បាន​អនុញ្ញាតិ​​ឲ្យ​គណៈ​ប្រតិភូ​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ពេល​នេះ ​ពិសេស​ការ​ចូល​រួម​រំលែក​​ទុក្ខ​ ​ចំពោះ​ការ​ទទួល​មរណភាព​របស់​ ប្រធាន​រដ្ឋ​វៀត​ណាម​​​។​ ឯ.ឧ​ ប្រធាន​អគ្គ​ស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ អំពី​លទ្ធផល​ជា​ផ្លែ​ផ្កា​ ​​នៃ​ជំនួប​​ពិភាក្សា​ការ​ងារ​ទ្វេភាគី​ រវាង​អគ្គ​ស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ និង​​អគ្គនាយកដ្ឋាន​យោធសេវា​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​។​ ទន្ទឹម​នឹង​នេះ​កិច្ច​ប្រជុំ​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​ងារ​បណ្តុះ​បណ្តាល​​ធន​ធាន​​មនុស្ស​ ការ​ផ្លាស់​ប្តូរ​​គណៈ​ប្រតិភូ ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ រួម​មាន​៖ វិទ្យុ​ ទូរទស្សន៍​ និង​ទស្សនាវដ្ឋី​កង​ទ័ព​ បាន​​ចូល​ជ្រៅ​គ្រប់​ស្រទាប់​មហាជន​​ប្រជាជន ​ផ្សព្វ​ផ្សាយ​បាន​ទាន់​​ហេតុ​ការណ៍​ នូវ​រាល់​សារ​​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​សភាព​ការណ៍​ព្រំដែន​ ក៏​ដូច​ជា​​សកម្មភាព​ស្នា​ដៃ​ ​និង​​សមិទ្ធផល​របស់​កង​ទ័ព​ទាំង​ពីរ​ សំដៅ​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ​ និង​រក្សា​​បាន​ការ​​រឹត​ចំណង​មិត្ត​ភាព ​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​ល្អ​ប្រសើរ​​ឡើង​​ថែម​ទៀត​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ