នៅព្រឹកថ្ងៃទី២១ ខែកញ្ញា គណៈប្រតិភូអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម អមដំណើរដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុង មុន្នី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ច នៅកងពលតូចថ្មើរជើងលេខ៧០ (ចោមចៅ រាជធានីភ្នំពេញ)។ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុង មុន្នី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការ នយោបាយកងទ័ពប្រជាជនវៀតណាម ត្រូវបានការទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៧០ និងនាយទាហាន ពលទាហាន ជាច្រើនរូបទៀត។ កងពលតូចថ្មើរជើងលេខ៧០ បានបង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ហើយមានភារកិច្ចកាពារ សុវត្ថិភាពទូទាំងរាជធានីភ្នំពេញ ក៏ដូចជាសុវត្ថិភាពថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៧០
ក្នុងរយៈពេលកន្លងមកនេះ កងពលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន លើការកសាងអភិវឌ្ឍន៍អង្គភាព ការហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់សមត្ថភាព និងជីវភាពរស់នៅរបស់កងទ័ព។ ក្រៅពីបានចូលរួមចំណែកនៅលើការងារសង្គមកិច្ចជាច្រើនផងដែរ។ ឯកឧត្ដម ម៉ៅ សុផាន់ បានជម្រាប់គណៈប្រតិភូថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងកងពល ក៏ដូចជាកងទ័ព និងក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ តាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ លើគ្រប់វិស័យ ហើយបន្តបាននិរន្តរភាពយូរអង្វែង បាននាំមកនូវផលប្រយោជន៍ ជាក់ស្តែង ឲ្យប្រជាជនទាំងពីរ និងបានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម
ឯកឧត្តម លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានសម្តែងការកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលនានា របស់កងពលតូចលេខ៧០ នៃខ.ភ.ម ដែលបានខិតខំ និងសម្រេចបាននៅក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តម បានបញ្ជាក់ថា៖ បក្សរដ្ឋកងទ័ព និងប្រជាជនវៀតណាម តែងបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ខ.ភ.ម និងប្រជាពលរដ្ឋកម្ពុជា ដែលបានជួយគាំទ្រដល់កងទ័ពប្រជាជនវៀតណាម នៅក្នុងសម័យសង្គ្រាម លើការរំដោះប្រទេសជាតិ និងការកសាងប្រទេសជាតិរហូតបច្ចុប្បន្ន។ ឯកឧត្តម បានសង្ឃឹមថា៖ តាមរយៈ នៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ ដ៏ល្អរវាងកងទ័ពប្រជាជនទាំងពីរ យើងបន្តអប់រំរៀនសូត្រដល់នាយទាហាន ពលទាហាន ជំនាន់ក្រោយៗ បានយល់ដឹងពីចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីប្រទេសទាំងពីរ ដើម្បីរក្សាសុខ សន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិទាំងពីរ ៕