ព័ត៌មាន

ប្រតិភូ​អគ្គ​ស្នង​ការ​នយោបាយ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ អញ្ជើញ​ដាក់​កំរង​ផ្កា​នៅ​ស្តូប​មិត្ត​ភាព​កម្ពុជា​-​វៀតណាម​
នាយកដ្ឋានព័ត៌មាន(៣)
418
590 ប្រតិភូ​អគ្គ​ស្នង​ការ​នយោបាយ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ អញ្ជើញ​ដាក់​កំរង​ផ្កា​នៅ​ស្តូប​មិត្ត​ភាព​កម្ពុជា​-​វៀតណាម​

    គណៈ​ប្រតិភូ​ អគ្គ​ស្នង​ការ​នយោ​បាយ ​កង​ទ័ព​ប្រជាជន​វៀត ណាម​ ដឹក​នាំ​ដោយ​ ឯកឧត្តម​ ឧត្តមសេនីយ​ឯក​បំរុង​ លឿង គឿង​ លេខា​មជ្ឈឹម​បក្ស​ និង​ជា​ប្រធាន​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត ណាម​ដែល​អម​ដំណើរ​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​អ៊ុង មុន្នី ​អគ្គនាយក​រង ​អគ្គ​នាយក​ដ្ឋាន​​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​ជា​ច្រើន​រូប ​បាន​អញ្ជើញ​ទៅ​ដាក់​​កម្រង​ផ្កា​ នៅ​ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម ​នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​។

     ក្នុង​ឱកាស​ដាក់​កម្រង​ផ្កា​នោះ​គណៈប្រតិភូ ​អគ្គស្នង​ការ​នយោបាយ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​សំដែង​នូវ​ការ​ដឹង​គុណចំពោះ​វីរភាព​ ដ៏​អង់​អាច​ក្លាហាន​របស់​ប្រជាជន​កម្ពុជា​ និង​គំរូវីរ​ភាព​អង់​អាចក្លា​ហាន​របស់​កង​ទ័ព​ ប្រជាជន​វៀត​ ណាម ​ដែល​បាន​បូជា​ជីវិត​ ក្នុង​ការ​ចូល​មក​បំពេញ​កាត្វកិច្ច​អន្តរជាតិ​ ដោយ​បាន​ជួយ​វាយ​ រំដោះ​ប្រជាជន​កម្ពុជា​ ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ ក្រោម​របប​ប្រល័យ​ពូជ​សាសន៏ខ្មែរ​ក្រហម​  ដែល​កំពុង​ធ្វើ​ការ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង​យ៉ាង​រង្គាល ​អល់​រាប់​លាន​នាក់​ក្នុង​រយៈ​ពេល​៣ឆ្នាំ​៨ខែ ​និង​ទទួល​បាន​ជ័យ​ជំនះ​ នា​ថ្ងៃ​៧ មករា ឆ្នាំ១៩៧៩​ ៕ ​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ