ព័ត៌មាន

ដំណើរ​ទស្សនកិច្ច​របស់ ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​បម្រុង​ លឿង ​គឿង ​នៅ​ព្រះរាជាណា​ចក្រកម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
431
587 ដំណើរ​ទស្សនកិច្ច​របស់ ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​​​បម្រុង​​ លឿង ​គឿង ​នៅ​ព្រះរាជាណា​ចក្រកម្ពុជា​

     តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការ​ពារ​ជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ ដឹក​នាំ​ដោយ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​បម្រុង​ លឿង ​គឿង ​លេខា​មជ្ឈឹម​បក្ស ​ប្រធាន​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​មិត្ត​ភាព​​ផ្លូវ​ការ​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ២០១៨​។​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​បម្រុង​ លឿង ​គឿង ​លេខា​មជ្ឈឹម​បក្ស ​ប្រធាន​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម

      ក្នុង​កំឡុង​ពេល​បំពេញ​ទស្សន​កិច្ច​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​បម្រុង​ លឿង ​គឿង ​ព្រម​ទាំង​ប្រតិភូ ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ជា​មួយ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍ នា​ង ​ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ នា​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​។​កិច្ច​ប្រជុំ​ទ្វេភាគីរវាង ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​បម្រុង​ លឿង ​គឿង ​លេខា​មជ្ឈឹម​បក្ស ​ប្រធាន​អគ្គស្នង​ការ​នយោបាយ ​នៃ​កង​ទ័ព​ប្រជាជន​វៀតណាម និងឯកឧត្តម​ នាយឧត្តមសេនីយ៍ នា​ង ​ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ

      គណៈប្រតិភូ​ជាន់​ខ្ពស់​ នៃ​កង​ទ័ព​ប្រជាជន​វៀតណាម ​អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរ​សម ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៅ​រសៀល​ថ្ងៃ​ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​(វិមានមត្តិភាព)​ បន្ទាប់​មក​គណៈ​ប្រតិភូ​វៀត​ ណាម ​ក៏​ត្រូវ​បាន​អនុញ្ញាតិ​ផង​ដែរ​ អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​នៅ​វិមាន​សន្តិភាព​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ