ព័ត៌មាន

ឯកឧត្តម ចាយ សាំងយុន ជួបប្រតិភូបំប៉នសុខភាពវៀត ណាម
នាយកដ្ឋានព័ត៌មាន(៣)
28
578 ឯកឧត្តម ចាយ សាំងយុន ជួបប្រតិភូបំប៉នសុខភាពវៀត ណាម

     គណៈ​ប្រតិភូ​សម្រាក​បំប៉ន​សុខ​ភាព​ កង​ទ័ព​ប្រជាជន​វៀត ​ណាម​ មួយ​ក្រុម​ដឹក​នាំ​ដោយ​ លោក​វរសេនីយ៏​ឯក​ ជិញ ​ក្វាង​ឌីញ ​អនុ​ប្រធាន​អង្គទ័ព​ទី២​ កង​ទ័ព​ប្រជាជន​វៀត ណាម​ បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ចាយ ​សាំង​យុន ​រដ្ឋលេខា​ធិការ​ ក្រសួងកា​រពារ​ជាតិ ​នា​រសៀល​ថ្ងៃ​ទី១២​ ខែ​ កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ទី​ស្ដី​ការ​ក្រសួង​ការពារ​ជាតិ​​។ឯកឧត្តម ចាយ សាំងយុន ជួបប្រតិភូបំប៉នសុខភាពវៀត ណាម

     ជំរាប​ជូន​ ឯកឧត្តម​រដ្ឋលេខាធិការ​ ក្នុង​ឱកាស​នោះ​ លោក​វរសេនីយ៏​ឯក​ ជិញ ​ក្វាង​ឌីញ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​ទាំង​អស់​ ដែល​បាន​ទទួល​ស្វាគមន៍​ ចំពោះ​គណៈ​ប្រតិភូ​របស់​លោក​ក្នុង​ពេល​នេះ​។ លោក​បាន​បន្ត​ទៀត​ថា៖​ វត្ត​មាន​របស់​ប្រតិភូ​លោក​នា​ពេល​នេះ​ គឺ​មក​សម្រាក​បំប៉ន​សុខ​ភាព​ និង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទី​កន្លែង​ទេសចរ​មួយ​ចំនួន​នៅ​លើ​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ លោក​បាន​បញ្ជាក់​ថា៖​ សព្វ​ថ្ងៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​នឹង​កំពុង​មាន​ការ​អភិវឌ្ឍន៏​គួរ​ឲ្យ​កត់​សម្គាល់​ ពិសេស​មាន​ស្ថេរ​ភាព​នយោ​បាយ​,​​សង្គម និង​ស្ថេរភាព​ នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ ​ហើយ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​ជា​ប្រទេស​មួយ​ដែល​កំពុង​ស្រូប​យក​ភ្ញៀវ​ទេសចរណ៏​ អន្តរជាតិ​ មក​ទស្សនា​ដោយ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។​ លោក​វរសេនីយ៏​ឯក​ ជិញ ​ក្វាង​ឌីញ ​ក៏​បាន​សំដែង​នូវ​អំណរ​សា​ទរ​ ចំពោះ​ជ័យ​ជំនះ​របស់​គណបក្ស​ប្រជា​ជន​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ទូ​ទាំង​ប្រទេស​ និ​តិ​កាល​ទី៦​កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត​ផង​។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ចាយ ​សាំង​យុន ​រដ្ឋលេខា​ធិការ​ ក្រសួងកា​រពារ​ជាតិ

     ឯ​កឧត្តម​ នាយ​ឧត្ដមសេនីយ៏ ​ចាយ ​សាំង​យុន ​ជួស​មុខ​អោយ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ទាំង​អស់​បាន​ថ្លែង​​នូវ​ការ​ស្វាគមន៍ ​ចំពោះ​​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​នា​ពេល​នេះ​។ ​ឯកឧត្តម ក៏​បាន​ជូន​ពរ​អោយ​គណៈប្រតិភូ​ទាំង​អស់ ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ការ​សំរាក​បំប៉ន​សុខ​ភាព​របស់​ខ្លួន​លើ​ទឹក​ដី​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​ក៏​​បាន​លើក​ឡើង​នូវ​ការ​រួម​ចំណែក​ដ៍​ធំ​ធេង​ក្នុង​ការ​កសាង​ខ.ភ.ម​ របស់​កង​ទ័ព​ប្រជាជន​វៀត ណាម​ តាំង​ពី​ដើម​រៀង​រហូត​មក​ ដោយ​មិន​ត្រឹម​តែ​ជួយ​ជា​ស្មារតី​ នឹង​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ កង​ទ័ព​ប្រជាជន​វៀត ណាម ​ថែម​ទាំង​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ឱ្យ​ ខ.ភ.ម​ ជា​រៀងរហូត​ទៀត​ផង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ