ព័ត៌មាន

ឯកឧត្តម ​នាង ផាត ​អញ្ជើញ​ចូល​រួម​វេទិការ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​-​អាស៊ាន ​លើក​ទី១០​ និង​កិច្ច​សន្ទនា​ការ​ពារ​ជាតិ​លើក​ទី៧ ​នៅ​សាធារណ​រដ្ឋ​កូរ៉េ​
នាយកដ្ឋានព័ត៌មាន(៣)
58
576 ឯកឧត្តម​​ នាយ​​ឧត្តមសេនីយ៍ ​​នាង ផាត​ ​រដ្ឋលេខា​ធិការ​​ក្រសួង​ការពារ​ជាតិ
      ឯកឧត្តម​​ នាយ​​ឧត្តមសេនីយ៍ ​​នាង ផាត​ ​រដ្ឋលេខា​ធិការ​​ក្រសួង​ការពារ​ជាតិ ​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​​កង​យោធពល​​ខេមរ​ភូមិន្ទ​ ​បាន​ចាក​ចេញ​ដំណើរ​ពី​ចំណត​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​វេលា​ម៉ោង​២១:៣០​នាទី​​ រសៀល​​ថ្ងៃ​​សៅរ៍​​​ ​១៣​រោង​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​​០៨ ​​ខែ​​កញ្ញា​​ ឆ្នាំ​​២០១៨ ​ដើម្បី​អញ្ជើញ​ចូល​រួម​វេទិកា​អនុរដ្ឋមន្រ្តី​​ការ​ពារ​ជាតិ​ជប៉ុន​-​អាស៊ាន​ លើក​ទី១០​ ដែល​ប្រពឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៩​-​១១​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​នៅ​ប្រទេស​ជប៉ុន​។​

      បន្ទាប់​ពី​វេទិការ​អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​-​អាស៊ាន ​ឯកឧត្តម​ នាង ​ផាត ​ព្រម​ទាំង​គណៈប្រតិភូ ​នឹង​បន្ត​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ​ដើម្បី​ចូល​រួម​កិច្ច​សន្ទនា​ការ​ពារ​ជាតិ​លើក​ទី៧​ ចាប់​ពី​ថ្ងៃ​ទី​១២​-​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ