ព័ត៌មាន

ឯកឧត្តម​ នាង ផាត ​អនុញ្ញាតិ​ឲ្យ​នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ឡាវ​ចប់​អាណត្តិ​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​ជម្រាប​លា​
នាយកដ្ឋានព័ត៌មាន(៣)
54
573 ឯកឧត្តម ​​នាយ​​ឧត្តមសេនីយ៍ ​​នាង​ ផាត​ ​រដ្ឋលេខាធិការ ​ក្រសួង​ការ​ពារ​ជាតិ និង​លោ​ក​វរសេនីយ៍​ឯកពិសេស​ សុវត្តិ​ សាន់​ទិស៊ុក ​នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ឡាវ

     នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​រោច ​ខែ​ស្រាពណ៌ ​ឆ្នាំច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​ ​រដ្ឋលេខាធិការ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាតិ​អោយ​​ លោ​ក​វរសេនីយ៍​ឯកពិសេស​ សុវត្តិ​ សាន់​ទិស៊ុក ​នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ឡាវ ​ចប់​បេសកកម្ម​ អាណត្តិ​ការ​ទូត​នៅ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​។​

     នៅ​ក្នុង​ជំនួប​នោះ​ដែរ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​បាន​កោត​សរសើរ​ និង​វាយ​តម្តៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក​ ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ ​ដូច​ជា​បង​ប្អូន​នឹង​គ្នា​ មាន​ប្រពៃណី​ទំនាក់​ទំនង​ល្អ​តាំង​ពី​យូរ​មក​ហើយ​ ហើយ​យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ​ អោយ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

      ជា​ការ​ឆ្លើយ​តប​ លោក​វរសេនីយ៍​ឯកពិសេស ​សុវត្តិ ​សាន់​ទិស៊ុក ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កម្ពុជា​ ដែល​ជួយ​សម្រប​សម្រួល​បាន​យ៉ាង​ល្អ​ ក្នុង​ពេល​ដែល​លោក​មក​បំពេញ​បេសកកម្ម​ការ​ទូត​ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​។​ 

      នៅ​​ក្នុង​​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត ​បាន​ប្រគល់​វត្ថុុ​អនុស្សាវរីយ៍​ជូន​ដល់​ លោក​វរសេនីយ៍​ឯក​ពិសេស ​សុវត្តិ​ សាន់ទិស៊ុក នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ឡាវ ​ចប់​បេសកកម្ម​អាណត្តិ​ការ​ទូត​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ