ព័ត៌មាន

ឯកឧត្តម ​ភួង ​ស៊ីផាន ​ជួប​សំណេះ​សំណាល​សិក្ខា​កាម៣៦០​នាក់ ​ត្រៀម​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​ប្រទេស​វៀត ​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
60
572 ឯកឧត្តម ​ភួង ​ស៊ីផាន ​ជួប​សំណេះ​សំណាល​សិក្ខា​កាម៣៦០​នាក់ ​ត្រៀម​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​ប្រទេស​វៀត ​ណាម​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ភួង ​ស៊ីផាន ​អនុរដ្ឋ​លេខាធិការ​ ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​គណកម្ម​ការ​ជ្រើស​​រើស​ និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​សិក្ខា​កាម​បណ្តុះ​បណ្តាល​ក្នុង ​និង​ក្រៅ​ប្រទេស ​បាន​ដាស់​តឿន​ដល់​សិក្ខា​កាម​ ដែល​ជា​សិស្ស​នាយ​ទាហាន​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ទាំង​អស់​ ដែល​ចេញ​ទៅ​ទទួល​ការ​សិក្សា​បន្ថែម​នៅ​បរទេស​ទាំង​​អស់​ ត្រូវ​តែ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ គោរព​វិស័យ​របស់​សា​លា​ ជា​ពិសេស​រក្សា​ភាព​ថ្លៃ​ថ្នូរ​ របស់​ជាតិ​មាតុ​ភូមិ​ឱ្យ​បាន​ល្អ​ប្រសើរ​។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ភួង ​ស៊ីផាន ​បាន​ថ្លែង​បែប​នេះ ​នៅ​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​សាកល​​វិទ្យាល័យ​ការពារ​ជាតិ​ ឬស្សី​កែវ​ រាជធានី​ភ្នំពេញ ​រួម​ជា​មួយ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​ជា តារា​ ទី​ប្រឹក្សា​ផ្ទាល់​ សម្តេច​អគ្ក​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ​សាកល​​វិទ្យា​ធិការ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​ និង​​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស ​សំអុល ​ អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​​យោធ​សេវា​ និង​ជា​នាយក​ នាយកដ្ឋាន​បុគ្គលិក ​ក្រសួង​ការពារ​ជាតិ​ នៅ​ក្នុង​ឱកាស​ជួប​សំណេះ​​សំណាល​​​ជា​មួយ​សិក្ខា​កាម​៣៦០​នាក់​ ត្រៀម​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​ប្រទេស​វៀត​ ណាម​ សម្រាប់​ឆ្នាំ​សិក្​សា២០១៨​-​២០១៩​។​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក ​ខៀវ ​សុផាត ​នាយក​រង​ នាយកដ្ឋាន​បុគ្គលិក ​

     ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក ​ខៀវ ​សុផាត ​នាយក​រង​ នាយកដ្ឋាន​បុគ្គលិក ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​សិក្ខា​កាម​យោធា​កម្ពុជា ​កំពុង​សិក្សា​នៅ​តាម​បណ្តា​សាលា​យោធា ​នៃ​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀត ណាម​មាន​ចំនួន​២៦៥៧​នាក់​ ក្នុង​នោះ​វគ្គ​រយៈ​ពេល​វែង ​ចំនួន​១៣៩៩​នាក់ ​វគ្គ​បំប៉ន​ចំនួន​២០​នាក់​ និង​បាន​បញ្ចប់​វគ្គ​ចំនួន​១២៣៨​នាក់​។​ ក្នុង​ផែន​ការ​​ឆ្នាំ​២០១៨​-​២០១៩​ មាន​សិក្ខា​កាម​សរុប​១៥០៨​នាក់​ ត្រៀម​ចេញ​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​វៀត ណាម​​​ មាន​៖​ វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​វែង ​ចំនួន​៣០០​នាក់​ និង​វគ្គ​បំប៉ន​ និង​​ហ្វឹក​ហាត់​រយៈ​ពេល​ខ្លី​ ចំនួន​១២០៨​នាក់​។​ ​ដោយ​ឡែក ​សិក្ខាកាម​យោធា​វៀត ណាម ​មក​​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​បច្ចុប្បន្ន​កំពុង​សិក្សា​​ចំនួន​​៤០​នាក់ ​និង​ផែន​ការ​ឆ្នាំ​សិក្សា​២០១៨​ ត្រៀម​មក​មាន​ចំនួន​១៥​នាក់​ផង​ដែរ​។​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ភួង ​ស៊ីផាន ​បាន​បញ្ជាក់​ថា៖​ សិក្ខា​កាម​ជា​នាយ​ទាហាន​ ដែល​ចេញ​ទៅ​សិក្សា​នៅ​បរទេស​នា​ពេល​នេះ ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ប្រទេស​ជាតិ​ មាន​​សុខ​​សន្តិភាព​ និង​ស្ថេរភាព​ពេញ​លេញ​ ជា​ពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជិត​ខាង​ ភូមិ​ផង​របង​ជា​មួយ​គ្នា​ ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្ក​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ​ ដែល​លោក​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្ពុជា ​ជៀស​ផុត​ពី​ភ្លើង​សង្គ្រាម​ និង​បាន​សហការ​គ្នា​ជា​មួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ផ្លាស់​ប្តូរ​សិក្ខាកាម​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​រវាង​គ្នា​ផង​ដែរ​។​ ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា​៖ ទាំង​នេះ​មក​ពី​កត្តា​កម្ពុជា​ទទួល​​បាន​នូវ​ស្ថេរភាព ​ការ​អភិវឌ្ឍន៍ ​​ដែល​ស្តែង​ចេញ​ពី​ការ​គិត​គូរ​ដ៏​ឈ្លាស​វៃ​ របស់​ប្រមុខ​ដឹក​នាំ​ប្រទេស​ នាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​មួយ​ដ៏​រីក​ចម្រើន​ ចាប់​តាំង​ពី​បាត​ដៃ​ទទេរ​ រហូត​ប្រែ​ក្លាយ​ប្រទេស​ ឱ្យ​មាន​មុខ​មាត់​នៅ​លើ​តំបន់ ​និង​ឆាក​អន្តរជាតិ​​។ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ភួង ស៊ីផាន​បាន​បន្ត​ថា៖​ សម្រាប់​ការ​បញ្ជូន​នាយ​ទាហាន​ជំនាន់​ក្រោយ​ទៅ​សិក្សា​ និង​បណ្តុះ​បណ្តាល​នៅ​បរទេស​ទាំង​អស់​ គឺ​ជា​ទំពាំង​ស្នង​ឬស្សី ​សម្រាប់​បន្ត​វេន​ដល់​កិច្ចការ​ពារ​ជាតិ​មាតុ​ភូមិ ​និង​ចូល​រួម​ក្នុង​កិច្ច​សហការ​កសាង​ជាតិ​  ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិឌ្ឍន៍ លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ នយោបាយ ​ការបរទេស​ ជា​ពិសេស​វិស័យ​ការ​ជាតិ​នេះ​តែ​ម្តង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ