ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការ​សាង​សង់ ​វិមាន​ឈ្នះ-ឈ្នះ
នាយកដ្ឋានព័ត៌មាន(៣)
435
570 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការ​សាង​សង់ ​វិមាន​ឈ្នះ-ឈ្នះ

      សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​នៅ​​ព្រឹក​​ថ្ងៃ​​ច័ន្ទ​ ៨​រោច ​ខែ​ស្រាពណ៌ ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី០៣​​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​សាង​សង់​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​​បើក​កិច្ច​ប្រជុំ ​និង​ដាំ​ដើម​ឈើ​មាន​តម្លៃ​ នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ​ ស្ថិត​នៅ​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ​។​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​

     ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម​ ទេស​រដ្ឋ​មន្ត្រី ​លី ធុជ ​អនុ​ប្រធាន​ទី១ ​អាជ្ញា​ធរ​មីន​, ឯកឧត្តម ​សាយ​ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​,​​ ​ឯកឧត្តម​ វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​, ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ សុខា ​អគ្គ​មេ​បញ្ជាការ​ស្តី​ទី​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​, ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នាយ​សេនា​ធិការ​ចម្រុះ​ស្តី​ទី ​និង​ជា​មេ​បញ្ជាការ​ស្តី​ទី​កង​ទ័ព​ជើង​គោក​, ឯកឧត្ត​​ម​​ នាយ​ឧត្តម​សេនីយ៍ ​ណឹម សុវត្ថិ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ នៃ​ក្រសួង​ការពារ​ជាតិ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​,​ ឯកឧត្តម​ ហេង ​រតនា ​អគ្គនាយក​ស៊ី​ម៉ាក់ ​រួម​ជា​មួយ​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​។សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការ​សាង​សង់ ​វិមាន​ឈ្នះ-ឈ្នះ

     វិមាន​ឈ្នះ-ឈ្នះ​ ដែល​ជា​និម្មិត​រូប ​នៃ​សុខ​សន្តិភាព​កម្ពុជា ​ហើយ​កំពុង​សាង​សង់ ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ ​ដោយ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ចំ​នឹង​ថ្ងៃ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ​ នៃ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​(ឆ្នាំ​១៩៩៨​-​ឆ្នាំ​២០១៨)​ផ​ង​ដែរ​។​ រហូត​មក​ដល់​​ពេល​​នេះ​​ វិមាន​​ឈ្នះ-ឈ្នះ​ បាន​សាង​សង់​ផ្នែក​តួ​វិមាន​ជិត​រួច​រាល់​ហើយ​។​ ពិធី​សម្ពោធ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​វិមាន​ឈ្នះ-ឈ្នះ

      សូមរំឭក​ថា​៖​ វិមាន​ឈ្នះ-ឈ្នះ​នេះ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ លើ​ទំហំ​ដី​៨​ហិច​តា​។​​ យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​បាន​បញ្ជាក់​ថា ​ការ​ចំណាយ​នូវ​ការ​សាង​សង់​ អស់​ថវិកា​ប៉ុន្មាន​នោះ​ឡើយ​។​ ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​នេះ ​គឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ​ របស់​បុព្វ​បុរស​ខ្មែរ​គ្រប់​សម័យ​កាល ​ដែល​បាន​លះ​បង់​ជីវិត​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​។​ ម្យ៉ាង​ទៀត​វិមាន​នេះ ​ក៏​ជា​និម្មិត​រូប​ នៃ​សុខ​សន្តិភាព ​ដែល​កម្ពុជា​ទទួល​បាន​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។​ ជាង​នេះ​ទៀត​វិមាន​នេះ​ នឹង​ក្លាយ​ជា​កេរ​មរតក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ