ព័ត៌មាន

លោកជំទាវ ដាំ ដារីនី ចុះពិនិត្យកិច្ចការសម្ព័ន្ធមេត្រីភាពកងពល៤២ និង៤១
នាយកដ្ឋានព័ត៌មាន(៣)
472
564 លោក​ជំទាវ​ ដាំ ​ដារីនី ​ចុះ​ពិនិត្យ​កិច្ចការ​សម្ព័ន្ធ​មេត្រី​ភាព​កង​ពល​៤២​ និង​៤១​

      គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ ដឹក​នាំ​ដោយ​ លោក​ជំទាវ​ ដាំ ដារីនី ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សម្រប​សម្រួល​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គ​ភាព​នៃ​ខ.ភ.ម​ ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​ មាន​ការ​អម​ដំណើរ​ដោយ ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍​ ភួង ​ស៊ី​ផាន ​អនុរដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​, ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ម៉ក់​ សារុន​ អគ្គ​មេ​បញ្ជាការ​រង​ នៃខ.ភ.ម ​ព្រម​ទាំង ​ឯកឧត្តម​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ ដែល​មាន​ការ​ពាក់​ព័ន្ធ​ បាន​អញ្ជើញ​​ចុះ​ត្រួត​ពិនិត្យ​​សកម្មភាព​ការងារ​​សម្ព័ន្ធ​មេត្រី​ភាព​​ ​នៅ​​ទិស​យោធ​ភូមិ​ភាគ​ទី​៤​  ដែល​ក្នុង​នោះ​មាន​ កង​ពល​តូច​លេខ៤២ ​និង​កង​ពល​តូច​លេខ៤១​។លោកជំទាវ ដាំ ដារីនី ចុះពិនិត្យកិច្ចការសម្ព័ន្ធមេត្រីភាពកងពល៤២

      ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ប៉ែន វ៉ូយ ​មេ​បញ្ជាការ​កង​ពល​ថ្មើរ​ជើង​លេខ​៤២ ​បាន​ឲ្យ​ដឹង​ថា​៖ ​ចំពោះ​ ការ​ងារ​សម្ព័ន្ធ​​មេត្រីភាព​ ផ្អែក​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​រាជរដ្ឋា​ភិបាល​ កង​ពល​ថ្មើរ​​ជើង​លេខ​៤២ ​របស់​ឯកឧត្តម​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា ​និង​ក្រុម​ហ៊ុន​លី​យ៉ុង​ផាត់​(កាស៊ីណូអូស្មាច់)​។​  ឯកឧត្តម​បាន​បន្ត​ទៀត​ថា៖ ក្រៅ​ពី​អំណោយឧបត្ថម្ភ​របស់​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​គឺ​មាន​អំណោយ​របស់​ សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រម​ទាំង​មាន​ការ​ឧបត្ថម្ភ​របស់​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល​ ក្រសួង​ការ​ពារ​​ ជាតិ​ អគ្គបញ្ជាការ​ កង​ទ័ព​ជើង​គោក​ យោធ​ភូមិ​ភាគ​ទី​៤​ និង​សប្បុរស​ជន​នានា​ផង​ដែរ​។ ឯ.ឧ បាន​បន្ត​ ទៀត​ថា​៖​ កន្លង​មក​អង្គភាព​ចង​សម្ព័ន្ធ​មេត្រី​ភាព​ តែង​តែ​បាន​ដឹក​នាំ​ប្រតិភូ​ ចុះ​មក​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ​ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដោយ​នាំ​មក​ជា​មួយ​នូវ​ថវិកា​ គ្រឿង​ឧបភោគ​ បរិភោគ​យ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​។ ក្រៅ​ពី​នោះ​ចំពោះ​សម្ភារៈ​អង្គភាព ​សម្ព័ន្ធ​មេត្រី​ភាព​ បាន​ផ្តល់​មាន​ដូច​ជា​៖​ ត​បណ្តាញ​អគ្គីសនី​, សង់​លេណដ្ឋាន​, សង់​ផ្ទះ​, កង់​,​ សូ​ឡា​,​ ម៉ូទ័រ​បូម​ទឺក​, វិទ្យុ​ទាក់​ទង​, ពិល​, ​តង់​, ស៊ី​ទែន​ទឹក​,​ ទូរទស្សន៏​, កុំព្យូទ័រ​, ម៉ាស៊ីន​ព្រីន​, អា​គុយ​ និង​ឧបករណ៏​តន្រ្តី​ធុន​តូច​។ លោកជំទាវ ដាំ ដារីនី ចុះពិនិត្យកិច្ចការសម្ព័ន្ធមេត្រីភាពកងពល៤១

      ដោយ​​ឡែក​​​នៅ​​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ ​នាង ​ឃីម ​មេ​បញ្ជាការ​កង​ពល​  បាន​​គូស​បញ្ជាក់​ថា​៖​ ចំពោះ​អង្គភាព​ដែល​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ ជា​មួយ​កង​ពល​តូច​លេខ៤១​ របស់​ឯកឧត្តម​ មាន​ក្រសួង​ប្រៃសណីយ៏ ​និង​ទូរគមនាគមន៏​ និង​ក្រុម​ហ៊ុន​សុភក្តិ​នីការ​ អ៊ីន​វេស​មេន​គ្រុប​ ខូ​,អិល,ធី​ ឌី​(ចំការ​កៅ​ស៊ូ​ជុប​)​។ ឯ.ឧ​បាន​បន្ត​ថា​៖​ ក្រៅ​ពី​ការ​ឧបត្ថម្ភ​ថវិការ​ជូន​កង​ទ័ព​ និង​គ្រួសារ​កង​ទ័ព​ ក្រសួង​ ប្រៃសណីយ៏​ និង​ទូរ​គមនា​គមន៏ ​បាន​ទិញ​ជា​គ្រឿង​សម្ភារៈ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​ រួម​មាន​គ្រឿង​​សំណង់​គ្រប់​ប្រភេទ​ សម្ភារៈ​បំរើ​​ការ​ប្រយុទ្ធ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ជា​ច្រើន​ ជា​ពិសេស​ការ​ផ្តល់​ជា​ស្រះ​ទឹក​។​ លោក​ជំទាវ​ ដាំ ដារីនី ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សម្រប​សម្រួល​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គ​ភាព​នៃ​ខ.ភ.ម​ ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល

     មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ ដាំ ​ដារីនី ​បាន​ពាំ​នាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​ ​ពី​ សំណាក់​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​ក្រសួង​ការពារ​ជាតិ ​ជូន​ចំពោះ ប​ង​ប្អូន​កង​ទ័ព​ទាំង​អស់​នៅ​ក្នុង​ កង​ពល​តូច​លេខ​៤២ និង​៤១​។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា៖​ គណៈ​ប្រតិភូ​ ដែល​បាន​អញ្ជើញ​មក​ថ្ងៃ​នេះ ​គឺ​មាន​គោល​បំណង​ចង់​ស្វែង​យល់ ​និង​ពិនិត្យ​ចំពោះ​របាយ​ការណ៏​ ដែល​បាន​អនុវត្ត​នូវ​កិច្ច​ការ​សម្ព័ន្ធ​​មេត្រី​ភាព រវាង​អង្គភាព​នៃ​ខ.ភ.ម​ ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​កន្លង​មក​ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។​ ជំទាវ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​ ក្រសួ​ការ​ពារ​ជាតិ ​និង​ធ្វើ​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​ម្ចាស់​​ជំនួយ​ទាំង​អស់​ ហើយ​នឹង​បន្ត​អំពាវ​នាវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ម្ចាស់​ជំនួយ​ទាំង​នោះ​ ជួយ​ដល់​អង្គភាព​កង​ទ័ព​ ដែល​ជា​ដៃ​គូ​ឲ្យ​មាន​និរន្ត៏​ភាព​បន្ត​ទៅ​ទៀត​ ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​កសាង​អង្គភាព ​ជួយ​ដល់​​ជីវភាព​​របស់​កង​ទ័ព​ ក៏​ដូច​ជា​គ្រួសារ​ផង​ដែរ​។​ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ទៀត​ថា៖​ ចំពោះ​ការ​ធ្វើ​របាយ​ការណ៏​ជូន​ទៅ​ថ្នាក់​លើ​ គឺ​ត្រូវ​រំលេច​ឲ្យ​បាន​ច្បាស់​ហើយ​ខ្លី​ នូវ​ចំនួន​ស្នាដៃ​ទាំង​អស់​ដែល​អង្គភាព​សម្ព័ន្ធ​មេត្រី​ បាន​ជួយ​យើង​ទាំង​ប៉ុន្មាន​កន្លង​មក​ ព្រម​ទាំង​បញ្ជាក់​ឲ្យ​​បាន​ច្បាស់​នូវ​សំណូម​ពរ​ ដែល​ជា​តំរូវ​ការ​ចាំ​បាច់​របស់​អង្គភាព​នា​ពេល​ខាង​មុខ​។ ត្រូវ​ផ្ទៀង​ផ្ទាត់​នូវ​ចំនួន​ថវិការ​ ដែល​បាន​ទទួល​កន្លង​មក​ រវាង​​អង្គ​ភាព​ជំនួយ​ និង​អង្គភាព​ទទួល​ ឲ្យ​បាន​ត្រឹម​ត្រូវ​ជៀស​វាង​ការ​ខុស​​តួរ​លេខ​​​គ្នា​នៅ​ពេល​ធ្វើ​ការ​រាយការណ៏​ជូន​អង្គ​សិកា្ខ​សាលា​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ