ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បន្តចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
400
563 សម្តេច​​ពិជ័យ​​សេនា ​​ទៀ បាញ់ ​​បន្ត​ចុះ​​ត្រួត​​ពិនិត្យ​​ការ​​ដ្ឋាន​​សាង​​សង់​​វិមាន​​ឈ្នះ​​ឈ្នះ​

      នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៣​កើត ​ខែ​ស្រាពណ៍ ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ​ខែ​សីហា ​ឆ្នាំ​២០១៨​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បន្ត​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ ដែល​មាន​សកម្មភាព​សាង​សង់​យ៉ាង​មមា​ញឹក ​ដើម្បី​ត្រៀម​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ​និង​ការ​ប្រារព្វ​ខួប​លើក​ទី២០ ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ទី២៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​។​

     អញ្ជើញ​អម​ដំណើរ​​ សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​នា​ឱកាស​នោះ​មាន​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​នៃ​ខ.ភ.ម​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម ​សុវត្ថិ​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​កិច្ច​ការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស សាវ៉ន ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ ​ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ជា​ច្រើន​រូប​ទៀត​។​

     សូម​បញ្ជាក់​ថា៖​ នៅ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​នា​ពេល​នេះ ​បាន​កំពង់​ធ្វើការរៀប​​​ចំ​ក្រាល​ឥដ្ឋ​កា​រ៉ូ​ធ្វើ​អំពី​ថ្ម​ម៉ាប​នៅ​ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​ ការ​ដាំ​ដើម​ឈើ ​ការ​ធ្លាក់​រូប​ចម្លាក់​អំពី​សកម្មភាព​អនុវត្តន​យោបាយ​ឈ្នះ​ឈ្នះ ​ការ​ឆ្លាក់​សិលា​ចារឹក ​និង​ការ​ឆ្លាក់​រូប​សំណាក​ក្បាល​នាគ ​និង​ខ្លួន​នាគ​។​ ក្រៅ​ពី​ការ​ត្រួត​ពិនិត្យ​បរិវេណ​ខាង​ក្រៅ​វិមាន​ឈ្នះ​ឈ្នះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​អញ្ជើញ​ត្រួត​ពិនិត្យ​កន្លែង​រៀប​ចំ​ធ្វើ​សារមន្ទីរ​ជាន់​លើ​នៅ​តំបន់​៧​ជ្រុង ​និង​បន្ត​ចុះ​ត្រួត​ពិនិត្យ​សារមន្ទីរ​ជាន់​ក្រោម​នៅ​ជាន់​ផ្ទាល់​ដី​ ក្នុង​វិមាន​ឈ្នះ​ឈ្នះ​ ដែល​ត្រូវ​រៀប​ចំ​តាំង​ពិពណ៌​អបអរ​សាទរ​ខួប​លើក​ទី២០​ឆ្នាំ​ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ​ដោយ​មាន​ការ​ចូល​រួម​តាំង​ពិពណ៌​ពី​បណ្តា​ស្ថាប័ន​ក្រសួង​នា​នា​ បង្ហាញ​ពី​សមិទ្ធិផល​របស់​ខ្លួន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ផង​ដែរ​។​

      តាម​រយៈ​ការ​ចុះ​ពិនិត្យ​សកម្មភាព​ការ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ក្រើន​រំលឹក​ដល់​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ ​បន្ត​រៀប​ចំ​ខ្លឹម​សារ​រូប​ភាព​ទាំង​ឡាយ ​គឺ​ឈរ​លើ​ខ្លឹម​សារ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ​ ធ្វើ​អោយ​ប្រទេស​ជាតិ​បាន​ទទួល​សុខ​សន្តិភាព​ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​២០​ឆ្នាំ​ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​១៩៩៨​។​ សំណង់​វិមាន​ឈ្នះ​ឈ្នះ​ ដែល​កំពង់​សាង​សង់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់​នេះ ​គឺ​ជា​និមិត្ត​រូប​នៃ​សន្តិភាព​ ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ក្រោម​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន​ សែន​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ