ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
411
557 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​

      សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​ឥត​ សារ៉ាត់ ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​នាយក​ទីចាត់​ការ​ហ្វឹក​ហ្វឺន​ អគ្គ​បញ្ជា​ការ ​ឯកឧត្តម​ ឧត្តមសេនីយ៏​ឯក​ ខៀវ​  ឆេន ​អគ្គនាយក​រង ​អគ្គនាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស ​ក្រសួង​ការពារ​ជាតិ ​ព្រម​ទាំង​នាយ​ទា​ហាន​ជាន់​ខ្ពស់​ នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ជា​ច្រើន​រូប ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ដ្ឋាន ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ ដែល​កំពុង​ធ្វើ​ការ​សាង​សង់​យ៉ាង​មម៉ាញឹក​ ដើម្បី​ត្រៀម​ចូល​រួម​អបអរ​សាទរ​ខួប​លើក​ទី​២០​ ទិវា​នយោ​បាយ​ឈ្នះ​ឈ្នះ​ ថ្ងៃ​ទី២៩​ ខែ​​ធ្នូ ​ឆ្នាំ​១៩៩៨​-ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៩ ​ខែធ្នូ​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។​ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ខឹម​ សុខ ​ស្ថាបត្យ​ករ​សំណង់​ វិមាន​ឈ្នះ​ឈ្នះ​ ​រាយការណ៏​ជូន​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់

      នៅ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ខឹម​ សុខ ​ស្ថាបត្យ​ករ​សំណង់​ វិមាន​ឈ្នះ​ឈ្នះ​ បាន​រាយការណ៏​ជូន​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​អំពី​លទ្ធផល​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ ​ដែល​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ការ​ងារ​បាន​កំពុង​រៀប​ក្រាល​ថ្ម​ម៉ាប​ ចាក់​បេ​តុង​ធ្វើ​ផ្លូវ ​ធ្វើ​ចំណត​រថយន្ត​ និង​ដាំ​ស្មៅ​ជុំ ​វិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​។​ នៅ​លើ​តួ​វិមាន​ឈ្នះ​ឈ្នះ​ក្រុម​ការ​ងារ​សាង​សង់ ​បាន​កំពុង​ធ្វើ​ពិដាន​ក្នុង​តំបន់​៧​ជ្រុង​  និង​បាញ់​ថ្នាំ​លើ​តំបន់​៥​ជ្រុង​។​ ក្រៅ​ពី​នេះ ​បាន​កំពុង​រៀប​ចំ​បំពាក់​ រូប​ចម្លាក់​នាគ​ គ្រុឌ ​ជុំវិញ​តំបន់​៧​ជ្រុង​ និង​តំឡើង​ដង​ខ្លួន​នាគ​នៅ​លើ​ខឿន​ទី​១​ នៃ​វិមាន​ឈ្នះ​ឈ្នះ​។​ លោក​វីរៈ ​វិចិត្រ​ករ​ អ៊ុត ​រឿន ​ដែល​ទទួល​ភារ​កិច្ច​គូរ​រូប​ និង​ឆ្លាក់​រូប​ចំលាក់​បំពាក់​នៅ​លើ​វិមាន​ឈ្នះ​ឈ្នះ​ ​រាយការណ៏​ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ 

     ដោយ​ឡែក​លោក​ លោក​វីរៈ ​វិចិត្រ​ករ​ អ៊ុត ​រឿន ​ដែល​ទទួល​ភារ​កិច្ច​គូរ​រូប​ និង​ឆ្លាក់​រូប​ចំលាក់​បំពាក់​នៅ​លើ​វិមាន​ឈ្នះ​ឈ្នះ​ បាន​រាយការណ៏​ជូន​សម្តេច​ពិជ័យ​សេនា ​អំ​ពីការ​ឆ្លាក់​រូប​ចម្លាក់​ជុំ​វិញ​ជញ្ជាំង​វិមាន​ឈ្នះ​ឈ្នះ​ ផ្ទាល់​ដី ​ដែល​រូប​ចម្លាក់​ទាំង​អស់​មាន​ប្រវែង​២០០​ម៉ែត្រ​ ហើយ​ក្រុម​ការ​ងារ​គូរ​ឆ្លាក់​ ធ្វើ​បាន​ជាង​៦០​ម៉ែត្រ​ហើយ។​ លោក​បាន​បញ្ជាក់​ថា​៖​ ក្រុម​ការ​ងារ​ចម្លាក់​ នឹង​​ខិត​ខំ ​ធ្វើ​រួច​រាល់​នៅ​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ​ខាង​មុខ​។​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​

     នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ ការ​ដ្ឋាន​​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​នា​ពេល​នោះ​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ណែ​នាំ ​ដល់​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ ទាំង​ក្រុម​ការ​ងារ​សំណង់​វិមាន​​ឈ្​នះឈ្នះ​ ក៏​ដូច​ជា​ក្រុម​ការ​ងារ​ ជាង​គំនូរ​ និង​ជាង​ចម្លាក់​ ត្រូវ​ធ្វើ​ការ​សាង​សង់ ​រៀប​ចំ​តុប​តែង​ និង​រចនា​បទ ​វិមាន​ឈ្នះ​ឈ្នះ​ឲ្យ​ស្រប​តាម​ខ្លឹម​សារ​ នយោបាយ​ឈ្នះ​ឈ្នះ​របស់​​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្តេច​ បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​១៩៩៦ ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ នាំ​មក​នូវ​សុខ​សន្តិភាព ​ជូន​ជាតិ​មាតុ​ភូមិ​កម្ពុជា​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ