ព័ត៌មាន

ប្រជុំ​ឆ្លង​របាយការណ៍​ខែ​កក្កដា​ និង​ទិស​ដៅ​ខែ​សីហា​២០១៨ ​ក្រសួង​ការ​ពារ​ជាតិ​​
នាយកដ្ឋានព័ត៌មាន(៣)
86
555 ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ចាយ​ សាំង​យុន ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ

     នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ​៦រោច ​ខែ​ទុតិយាសាឍ ​ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស​២៥៦២ ​ក្រសួង​ការ​ពារ​ជាតិ​បាន​ឆ្លង​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ខែកក្កដា​ និង​ទិស​ដៅ​អនុវត្ត​ខែ​​សីហា ​ដោយ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​ចាយ​ សាំង​យុន ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​​។ ឯកឧត្តម​​ ឧត្តម​សេនីយ៏​ឯក​ ចាន់​ សារ៉ាង ​អគ្គលេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អាន​របាយការណ៍​បូក​សរុប​ការ​ងារ​

     ឯកឧត្តម​​ ឧត្តម​សេនីយ៏​ឯក​ ចាន់​ សារ៉ាង ​អគ្គលេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អាន​របាយការណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​​លើក​ឡើង​ពី​​ព្រឹត្តិ​ការណ៍​សំខាន់​ ដែល​បាន​កើត​មាន​ឡើង​​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាពការណ៍ ​វិវត្តន៍​រីក​ចំរើន​ថ្មី​ៗ​​​ នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​​ សែន ​ជា​នាយក​រដ្ឋ​មន្រ្តី។ របាយ​ការ​ណ៍​ក៏​បាន​លើក​​ឡើង​ផង​ដែរ​ ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​​សន្តិសុខ ​ស្ថេរភាព​​ សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​កង​យោ​ធពល​ខេម​រភូមិន្ទ​ ក៏​ដូច​ជា​ កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះ​ពារ​សំរេច​បាន​ នៅ​ក្នុង​​ខែ​ក​ក្កដា​កន្ល​ង​​ទៅ ​ក្រោម​​កិច្ច​​សហការ​ជា​មួយ​​កំលាំង​​ មាន​សមត្ថកិច្ច​​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​ក្នុង​ភារ​កិច្ច​ការ​ពារការ​​បោះ​​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​ទូ​ទាំង​ប្រទេស​ នី​តិ​កាល​ទី​៦​កន្លង​ទៅ​។​ ចំណែក​លទ្ធផល​ការងារ​កែ​ទំរង់​កង​យោធពល​ខេមរ​ភូមិន្ទ​​វិញ​ នៅ​ក្នុង​ខែ​កក្កដា​​នេះ ​របាយ​ការណ៍​បាន​​បញ្ជាក់​ថា៖​​ បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​នៅ​តាម​បណ្តា​សាលា​  និង​កង​ឯក​ភាព​នា​នា​ នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។ ខ.ភ.ម ​បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការ​ពារ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។  យើង​បាន​ម្ចាស់​ការ​ និង​សហប្រតិបត្តិការ​បាន​ល្អ​ ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេង​ៗ​ ដើម្បី​ឲ្យ​ភូមិ​,ឃុំ ​មាន​សុវត្តិភាព។​ សម្រាប់​ទិស​ដៅ​អនុវត្ត​បន្ត​នៅ​ក្នុង​​ខែ​សីហា ​របាយ​ការណ៍​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​អោយ​គ្រប់​បណ្តា​អង្គ​ភាព ​កងយោធ​ពល​ខេមរភូមិន្ទ​ បន្ត​អនុវត្ត​ផែន​ការ​កែ​ទម្រង់​កង​យោធពល​ខេមរ​ភូមិន្ទ​ បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ ​នៅ​តាម​ព្រំ​ដែន​ ត្រៀម​គ្រប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជា​ពល​រដ្ឋ​ ក្នុង​ពេល​​ដែល​ប្រជា​ពល​រដ្ឋ​​ជួប​គ្រោះ​ធម្មជាតិ​​ដោយ​ទឺក​ជំនន់ ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិ​សុខ ​សុវត្ថិ​ភាព ​ជូន​ប្រជាពល​រដ្ឋ​តាម​មូល​ដ្ឋាន​ អោយ​បាន​ល្អ​ប្រសើរ​។

     ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ នាយឧត្តមសេនីយ៏ ​ចាយ​​ សាំងយុន ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សារ​​របាយ​ការណ៍បូក​ស​រុប​ការ​ងារ​​ខែ​កក្កដា​ និង​ទិស​ដៅ​អ​នុវត្ត​ខែ​សីហា ​ដើម្បី​ដាក់​ចេញ​នូវ​ទិស​ដៅ ​អោយ​សំរេច​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ