ព័ត៌មាន

ទិវា​រំលឹក​ខួប ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ​និង​ប្រាសាទ​សំបូរ​ព្រៃ​គុក ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​
នាយកដ្ឋានព័ត៌មាន(៣)
125
549 ទិវា​រំលឹក​ខួប ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ​និង​ប្រាសាទ​សំបូរ​ព្រៃ​គុក ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

      រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប ​នៃ​ប្រាសាទ​បុរាណ​ពីរ​របស់​កម្ពុជា​ ដែល​បាន​សម្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ​គឺ​ប្រាសាទ​ព្រះវិហារ ​និង​ប្រាសាទ​សំបូរ​ព្រៃ​គុក ​ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៥ ​ខែ​កក្កដា ​ឆ្នាំ២០១៨ ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំ​ពិជ​ ក្រុង​ភ្នំពេញ​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​ពីរ​កន្លែង​ទៀត​នៅ​លើ​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ ​ស្ថិត​ក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ ឃុំ​ស្រឯម​ ស្រុ​ក​ជាំ​ក្សាន្​តខេត្ត​ព្រះវិហារ​ និង​នៅ​ប្រាសាទ​សប្បូរ​ព្រៃ​គុគ ​ស្រុក​ប្រសាទ​សម្បូរ​ ខេត្ត​កំពង់​ធំ​។​ សម្ដេច​​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន​ សែន

      ឯកឧត្តម​ ជុច ភឿន ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បាន​ឲ្យ​ដឹង​ថា ​រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​១០​ឆ្នាំ​ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ​ព្រម​គ្នា​ជា​មួយ​ពិធី ​អប​អរសាទរ​ខួប​១​ឆ្នាំ​ នៃ​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ​នៅ​រាជ​ធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី១៥​ ខែ​កក្កដា ​ឆ្នាំ២០១៨​ នៅ​ពហកីឡដ្ឋាន​ជាតិ​អូឡាំ​ពិជកម្ពុជា​ រាជ​ធានី​ភ្នំពេញ ​ក្រោម​អធិបតី​ភាព ​សម្ដេច​​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន​ សែន​។​ ដោយ​​ឡែក​​សំរាប់​ការ​ប្រារព្វ​ពិធី​នៅ​លើ​ខ្នង​ភ្នំ​ដង​រែក ​នៃ​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ បាន​ប្រព្រឹត្តិ​​​ទៅ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ មាស ​សុ​ភា ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​ព្រះ​វិហារ ​ព្រ​មទាំង​មាន​វត្តមាន​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម​ ​គឹម​ សេតារា​ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ឯកឧត្តម​ អ៊ុន ​ចាន់ដា ​អភិបាល​ខេត្ត​ព្រះវិហារ ​ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ ស្រី​ ឌឹក ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ ​ខ.ភ.ម ​នឹង​ជា​មេបញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ​ប្រចាំ​ទិស​ព្រះ​វិហារ ​ព្រម​ទាំង​ឯកឧត្តម​ អស់​លោក​ជា​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​ព្រះ​សង្ឃ ​សិស្សា​នុ​សិស្ស ប្រជាពល​រដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ អន្តរ​ជាតិ ​ចូល​រួម​ប្រមាណ១១០០​នាក់​។ ជាង​នេះ​ទៅ​ទៀត ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ​និង ​អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បា​ន​ឲ្យ​ដឹង​ដែរ​ថា៖ ​នៅ​ថ្ងៃ​ទី១៥​ ខែកក្កដា​នេះ​ដែរ​ នៅ​បរិវេណ​​ប្រាសាទ​​សំបូរ​​ព្រៃ​គុក ក៏​​មាន​ប្រារព្ធ​ពិធី​អបអរ​សាទរ ​ព្រ​ម​គ្នា​ផង​ដែរ។​ ឯកឧត្តម​ មាស ​សុ​ភា ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​ព្រះ​វិហារ

      គួរ​រំលឹក​ដែ​រ​ថា៖ ​ប្រាសាទ​ព្រះវិហារ ​ត្រូ​វ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​របស់​អង្គការ​យូ​ណេ​ស្កូ ​សម្រេច​ចុះ​បញ្ជី​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ​នៅ​ថ្ងៃ​ទី៧​ ខែ​កក្កដា ​ឆ្នាំ​២០០៨ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ នៅ​ទី​ក្រុង​កេប៊ិច ​(Quebec) នៃ​ប្រទេស​កា​ណា​ដា ​(Canada)​។​ ដោយ​ឡែក ​ប្រាសាទ​សំបូរ​ព្រៃ​គុក ​បាន​សម្រេច​អនុម័ត​បញ្ចូល​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ​នៅ​ថ្ងៃ​ទី៨​ ខែ​កក្កដា ​ឆ្នាំ​២០១៧ ​នៅ​ទីក្រុង​ Cracovie ​ប្រទេស​ប៉ូឡូញ ​ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល ​លើក​ទី​៤១​ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​ដែល​ប្រារព្ធ​ឡើង​កាលពីថ្ងៃ​ទី​២​-​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដែល​មាន​១៩៣​ប្រទេស​ជា​សមាជិក​ និង​២១​ប្រទេស​ ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​។​ សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា ​មាន​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ជា​ច្រើន​ ដែល​បាន​ទទួល​ស្គាល់​ និង​ចុះ​បញ្ជី​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​ដែល​ក្នុង​នោះ​រួម​មាន ​ទី១​-​ប្រាសាទ​អង្គរ​វត្ត​ នៅ​ថ្ងៃ​ទី​១៤ ​ខែធ្នូ​ ឆ្នាំ​១៩៩២​,​ ទី២​-​របាំ​ព្រះរាជទ្រព្យ​ នៅ​ថ្ងៃ​ទី៧ ​ខែ​វិចិ្ឆការ ​ឆ្នាំ​២០០៣​, ទី៣​-​ល្ខោន​ស្រមោល​ស្បែក​ធំ ​នៅ​ថ្ងៃ​ទី​២៥​ ខែ​វិចិ្ឆការ ​ឆ្នាំ​២០០៥​,​ ទី៤​-​ប្រាសាទ​ព្រះវិហារ​ នៅ​ថ្ងៃ​ទី៧ ​ខែ​កក្កដា ​ឆ្នាំ​២០០៨​,​ ទី៥​-​គុក​ទួល​ស្លែង ​នៅ​ថ្ងៃ​ទី​៣១ ​ខែ​កក្កដា ​ឆ្នាំ​២០០៩​,​ ទី៦​-​ល្បែង​ទាញ​ព្រ័ត្រ​ នៅ​ថ្ងៃ​ទី២ ​ខែ​ធ្នូ ​ឆ្នាំ​២០១៥​,​ ទី៧​-​ចា​ប៉ី​ដង​វែង ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិការ​ ឆ្នាំ​២០១៦,​ ​ទី៨​-​ប្រាសាទ​សំបូរ​ព្រៃ​គុក ​នៅ​ថ្ងៃ​ទី​៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៧​។​      ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី១០​ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​ នៅលើ​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ​កម្ពុជា​នា​ពេល​នោះ ​ឯកឧត្តម​ មាស សុភា ​កាល​​ពី​១០​ឆ្នាំ​មុន ​នៅ​ថ្ងៃ​ទី​០៧ ​ខែ​កក្កដា​ ២០០៨​ ប្រជាជន​កម្ពុជា​គ្រប់​រូប​បាន​លើក​ជ្រោង​ទុង​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​អបអរសាទរ​ដោយ​ក្តី​រំភើប​ និង​ពោរ​ពេញ​ទៅ​ដោយ​មោទន​ភាព​ជាតិ ​ប្រកប​ទៅ​ដោយ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ នឹង​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​បន្ទាប់​ពី​គណ:កម្មាធិការ​បេតិកភ័ណ្ឌ​ពិភព​លោក​លើក​ទី​៣២ ​នៅ​ទីក្រុង​កេប៊ិច ​ប្រទេស​កាណាដា ​បាន​សម្រេច​ប្រកាស​ដាក់​ប្រាសាទ​ព្រះវិហារ​ របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ​​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ