ព័ត៌មាន

ឯកឧត្តម ​នាង ផាត ​ជួប​មេ​បញ្ជាការ​ជើង​ទឹក​ម៉ា​ឡេ​ស៊ី​​
នាយកដ្ឋានព័ត៌មាន(៣)
200
546 ឯកឧត្តម​ នាយឧត្តមសេនីយ៍​ TANSRI​ AHMAD​ KAMARULZAMAN ​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​ម៉ា​ឡេស៊ី និងឯ​កឧត្តម ​នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ

     ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃ​ទី២ ​ខែ​កក្កដា​​ ឆ្នាំ២០១៨​ ឯ.ឧ​ នាយឧត្តម​នាវី ​តាន់​ស៊្រី​ អា​ម៉ាត់ ​កា​ម៉ា​រ៉ូល​ហ៊្សា​ម៉ាន់ ​(Tansri​ Ahmad ​Kamarulzaman​)​ អគ្គ​មេ​បញ្ជាការ ​កង​ទ័ព​ជើង​ទឹក​ម៉ា​ឡេស៊ី ​និង​សហការី​ បាន​អញ្ជើញ​​ចូល​​ជួប​សំដែង​ការ​គួរ​សម ​ជា​មួយ​នឹង​ ឯ.ឧ ​នាយ​ឧត្តមសេនីយ៍​ នាង​ ផាត ​រដ្ឋលេខាធិការ​​ក្រសួង​​ការពារ​ជាតិ ​នៅ​ឯ​សាល​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​។ 

     នៅ​ក្នុ​ង​កិច្ច​ជំនួប​នោះ ​ឯ.ឧ នាយ​ឧត្តមនាវី ​តាន់​ស៊្រី​ អាម៉ាត់ ​កាម៉ា​រូល​ហ្សា​ម៉ាន់ ​(Tansri​ Ahmad​ Kamarulzaman)​ បាន​មាន​ប្រសាសន៍​ថា ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​ការ​វិវត្តន៍​រីក​ចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ខ.ភ.ម,​ ពិសេស​កង​ទ័ព​ជើង​ទឹក​​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។​ ឯ.ឧ ​នាយ​ឧត្តមនាវី​ បាន​គូស​​បញ្ជាក់​ថា​៖ ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​​នៅ​​ព្រះរាជា​ណាចក្រ​​កម្ពុជា​នា​ពេល​នេះ​ ឯកឧត្តម​នឹង​​ខិត​​ខំ​​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​ នៃ​កង​ទ័ព​​ជើង​ទឹក ​នៃ​ប្រទេស​​យើង​​ទាំង​ពីរ ​​ម៉ា​ឡេស៊ី​-​កម្ពុជា ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​ក្នុង​សហប្រតិ​បត្តិ​ការ​​សន្តិសុខ​ក្នុង​តំបន់​។​ ឯកឧត្តម​ ក៏​បាន​ថ្លែង​​នូវ​​អំណរ​គុណ​ផង​ដែរ​ ការ​ទទួល​បដិ​សណ្ឋា​កិច្ច​​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​និង​កង​ទ័ព​ជើង​ទឹក​ នៃ​ខ.ភ.ម​ ។ 

     មាន​ប្រសាសន៍​តប​ក្នុង​ឱកាស​នោះ​ដែរ​ ឯ.ឧ​ នាយឧត្តម​សេនីយ៍ ​នាង ផាត ​​បាន​សំដែង​​ការ​ស្វាគមន៍​ចំពោះ ​ឯ.ឧ​​ នាយឧត្តម​នាវី​ ​តាន់​​ស៊្រី​​ អាម៉ាត់ ​កាម៉ា​រូល​ហ្សា​ម៉ាន់ ​(Tansri​ Ahmad ​Kamarulzaman) ​មេ​បញ្ជាការ​ កង​ទ័ព​ជើង​ទឹក​ម៉ា​ឡេ​ស៊ី ​ព្រម​ទាំង​សហការី ​ដែល​បាន​មក​បំពេញ​ ទស្សន​កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ពេល​នេះ​ ហើយ​បាន​ចាត់​ទុក​ថា​ តាម​រយៈ​​​នៃ​​ដំណើរ​បំពេញ​ទស្សន​កិច្ច​នេះ ​គឺ​បាន​ពង្រឹង​ពង្រីក​ថែម​ទៀត ​នូវ​ការ​រឹត​ចំណង​មិត្ត​ភាព ​សាមគ្គី​​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ រវាង​កង​ទ័ព​ជើង​ទឹក​ នៃ​ប្រទេស​ទាំង​ពីរ​។ ​​ឯ.ឧ ​រដ្ឋលេខា​ធិកា ​នាង ផាត​ ក៏​បាន​លើក​ឡើង​ថា៖ ​សភាព​ការណ៍​នៅ​ក្នុ​ង​តំបន់ ​ប្រទេស​​ជិត​ខាង​ និង​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដែល​មាន​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​ណាស់ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​​ដោយ​​​ក៏​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ និង​ម៉ាឡេស៊ី ​បាន​ជំរុញ​ ​និង​ធ្វើ​ឲ្យ​​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ​ទាំង​ការ​ងារ​បរទេស ​នយោ​បាយ​យោធា ​និង​​ការងារ​ការ​ទូត​។​  ឯក​​ឧត្តម​ នាង ផាត​ មាន​ជំនឿ​ជឿ​ជាក់​ថា​ កង​ទ័ព​ជើង​ទឹក​ទាំង​ពីរ​កម្ពុជា​ និង​ម៉ាឡេស៊ី ​នឹង​មាន​កិច្ច​​ទំនាក់​ទំនាក់​ និង​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ​ ហើយ​ក៏​នឹង​រួម​គ្នា​​ដោះ​ស្រាយ​​ដោយ​​សន្តិវិធី ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​នៅ​លើ​ដែន​សមុទ្រ​ នៃ​ប្រទេស​ទាំង​ពីរ​​កម្ពុជា​ និង​ម៉ាឡេស៊ី ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ