ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ លើក​ទី​៣០​ឆ្នាំ​ ថ្ងៃ​បង្កើត​​យោធភូមិ​ទី​ភាគ​៥​ នៅ​ខេត្ត​បាត់​ដំបង​
នាយកដ្ឋានព័ត៌មាន(៣)
192
545 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ លើក​ទី​៣០​ឆ្នាំ​ ថ្ងៃ​បង្កើត​​យោធភូមិ​ទី​ភាគ​៥​ នៅ​ខេត្ត​បាត់​ដំបង​

      នៅ​ព្រឹក​ថ្ងៃ​ទី២៨ ​ខែ​មិថុនា​ ឆ្នាំ២០១៨​នេះ ​នៅទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥​ មាន​រៀប​ចំ​ពិធី​អបអរសាទរ​  នៃ​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ​ ថ្ងៃ​បង្កើត​យោធភូមិ​ភាគ​ទី៥ ​ស្ថិត​នៅ​ក្នុង​បរិវេណ​ទី​បញ្ជាការ​ដ្ឋាន​ ក្រុង​​បាត់​ដំបង ​ខេត្ត​បាត់​ដំបង​។​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា

      ពិធី​អបអរ​សាទរ​រំលឹក​ខួប​៣០​ឆ្នាំ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា ​និង​មាន​ការ​ចូល​រួម​ពី​សំណាក់​នាយទាហាន​ ពល​ទាហាន​ ចំនួន​២០៨៨​នាក់​​។ ឧត្តមសេនីយ៍ឯក ​ប៊ុន ​សេង ​មេបញ្ជាការ​​យោធភូមិភាគ​ទី៥

      ជា​មួយ​គ្នា​នេះ​ ​ឧត្តមសេនីយ៍ឯក ​ប៊ុន ​សេង ​មេបញ្ជាការ​​យោធភូមិភាគ​ទី៥ ​បាន​ឱ្យ​ដឹង​ថា​៖ យោធភូមិ​ភាគ​ទី៥ ​មាន​ចំនួន​៤​ខេត្ត​ រួម​មាន​​​៖ ខេត្ត​បាត់​ដំបង​,​ ខេត្ត​ប៉ៃលិន​​, ខេត្តពោធិ៍​សាត់​,និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​៣០​ឆ្នាំ​នេះ ​មាន​ការ​ចូល​រួម​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​មក​ពី​បណ្តាល​ស្ថាប័ន​ និង​កង​ឯកភាព​ចំណុះ​ជា​ច្រើន​ដូច​ជា​៖ កង​ព្រំ​ដែន​,​ តំបន់​ប្រតិបតិ្តការ​សឹក​រង​ខេត្ត​ និង​កង​ពល​តូច​ទាំង​៣,​ កង​នគរបាល​ជាតិ​,​ កង​រាជ​អាវុធ​ហត្ថ​ជា​ដើម​។​ សូម​ជម្រាប​ថា​៖ យោធភូមិ​ភាគ​ទី៥ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី២៨ ​ខែ​មិថុនា ​ឆ្នាំ​១៩៨៨​ ដើម្បី​បុព្វ​ហេតុ​ការពារ​មាតុ​ភូមិ​ប្រ​ឆាំង ​និង​ការ​ឈ្លាន​ពាន​ពី​​សំណាក់​បរទេស ​និង​ទប់​ស្កាត់​សង្គ្រាម​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ