ព័ត៌មាន

ពិធី​រំលឹក​ទិវា​ចង​ចាំ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​នៅ​ត្បូង​ឃ្មុំ​
នាយកដ្ឋានព័ត៌មាន(៣)
208
543 ពិធី​រំលឹក​ទិវា​ចង​ចាំ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​នៅ​ត្បូង​ឃ្មុំ​

      ពិធីរំលឹក​ទិវា​ចង​ចាំ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល ​ពត​ ២០​ មិថុនា ​១៩៧៧​,​ ២០ មិថុនា ​២០១៨ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យសេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​នៅ​ថ្ងៃ​ទី២០ ​ខែ​មិថុនា ​ឆ្នាំ​២០១៨​ នៅ​​ភូមិ​កោះ​ថ្ម ​ឃុំ​ទន្លូង ​ស្រុក​មេមត់ ​ខេត្ត​ត្បូង​ឃ្មុំ​។​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៏​ថា៖​ កម្ពុជា​នឹង​ប្រារព្ធ​ពិធី ​«​ទិវា​ចង​ចាំ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តួល​រំលំ ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ​ពត​»​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​រាល់​ឯក​សារ​នានា ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​តស៊ូ​លះ​បង់​ជីវិត​ ដើម្បី​ជាតិ​មាតុ​ភូមិ ​ត្រូវ​យក​ទៅ​ឆ្លាក់​នៅ​វិមាន​ឈ្នះ-ឈ្នះ ​ដើម្បី​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ បាន​សិក្សា​រៀន​សូត្រ​ពី​ប្រវត្តិ នៃ​ការ​តស៊ូ​របស់​សម្តេច​តេជោ ​ផង​ដែរ​។ សម្តេច​ពិជ័យ​បាន​បន្ត​ទៀត​ថា៖​ ថ្ងៃ​នេះ​ជា​ខួប​៤១​ឆ្នាំ​ហើយ ​ដែល​សម្តេច​តេជោ ​ហ៊ុន សែន ​និង​យុទ្ធ​មិត្ត​ស្ម័គ្រ​ស្មោះ​៤​រូប​ផ្សេង​ទៀត ​បាន​ធ្វើ​ដំណើរ​ផ្សង​គ្រោះ​​ថ្នាក់​​ ​ទៅ​កាន់​ប្រទេស​វៀត ​ណាម ​ដើម្បី​ស្វែង​រ​ក​ការ​ស្រោច​ស្រង់​ប្រទេស​ជាតិ​ចេញ​ពី​ក្រញាំ​បិសាច ​ប៉ុល ពត ​ហើយ​បាន​រំដោះ​ប្រទេស​ដោយ​ជោគ​ជ័យ។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ថ្លែង​អំណរ​គុណ ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​កោះ​ថ្ម​ ឃុំ​ទន្លូង ​ដែល​បាន​ជួយ​ទំនុក​បម្រុង​ដល់​ សម្តេចតេជោ ហ៊ុន សែន ​កាល​ពី​ឆ្នាំ​១៩៧០ ​ក្នុង​ពេល​ដែល​សម្តេច​បាន​ឆ្លង​កាត់ ​និង​ស្នាក់​នៅ​ទី​​នេះ​ រហូត​​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ប្រទេស​វៀត​ណាម ​​ដើម្បី​សុំ​ការ​អន្តរាគមន៍ ពី​សំណាក់​កង​ទ័ព​ប្រជាជន​វៀត​ណាម មក​​ផ្តួល​​រំលំ​​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត ដែល​ជា​​វាល​​ពិឃាត​​សម្លាប់​​ជាតិ​​ឯង ​​ដោយ​​ជោគ​​ជ័យ​​ និង​បាន​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុ​ភូមិ​រហូត​​ដល់​​បច្ចុប្បន្ន​នេះ ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ