ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ​បើក​ពិពណ៌​យោធា​កម្ពុជា​-​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
251
541 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ​បើក​ពិពណ៌​យោធា​កម្ពុជា​-​ចិន​

     ពិពណ៌កិច្ច​សហប្រតិបត្តិការ​យោធា​កម្ពុជា​-​ចិន​ បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី១៩ ​ខែ​មិថុនា​​នេះ ​ក្រោម​ប្រធាន​បទ​ ដួង​ចិត្ត​តែ​មួយ​ ដើម្បី​កសាង​សហគមន៍​វាសនា​តែ​មួយ​ ចាប់​ដៃ​គ្នា​​ដើម្បី​​រក្សា​សន្តិភាព​ និង​ធ្វើ​ការ​អភវឌ្ឍន៍​ ក្នុង​គោល​បំណង​ដើម្បី​​បង្ហាញ​នូវ​​ទំនាក់​ទំនង​កិច្ច​សហប្រតិ​បត្តិ​ការ​ នៃ​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​ និង​​ចិន​ ជំរុញ​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​ឲ្យ​កាន់​តែ​​ស៊ី​ជម្រៅ​​នូវ​ចំណង​មិត្ត​ភាព​ ជា​ប្រពៃណី​ ជំរុញ​ឆ្ពោះ​ទៅ​​រក​ការ​រីក​ចម្រើន​រួម​គ្នា​។គណៈប្រតិភូកាត់ខ្សែបូរបើកពិពណ៌យោធា កម្ពុជា-ចិន

     ពិធី​បើក​សម្ពោធ​ពិពណ៌​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​វៃ ​ហ្វុង​ហឺ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​​មាន​វត្ត​មាន​ចូល​រួម​ផង​ដែរ​ ពីរ​សំណាក់​ថ្នាក់​ដឹក​នាំ​ នៃ​ក្រសួង​ការពារជាតិ​ទាំង​ពីរ​ កង​ទ័ព​​ទាំង​​ពីរ​ និង​តំណាង​អនុព័ន្ធ​យោធា​នានា​ ប្រចាំ​នៅ​កម្ពុជា​ជា​ច្រើន​រូប​ទៀត​។ឯកឧត្តម​ ឧត្តមសេនីយ៍​​ឯក​ ​ផាត​ វិបុល​សុភ័ក្រ​ អគ្គនាយក​រង ​អគ្គនាយក​​ដ្ឋាន​​នយោបាយ ​និង​កិច្ចការ​បរទេស

     ឯកឧត្តម​ ឧត្តមសេនីយ៍​​ឯក​ ​ផាត​ វិបុល​សុភ័ក្រ​ អគ្គនាយក​រង ​អគ្គនាយក​​ដ្ឋាន​​នយោបាយ ​និង​កិច្ចការ​បរទេស បាន​​ឲ្យ​ដឹង​ថា៖ ការ​តាំង​ពិពណ៌​នេះ ​បាន​បែង​ចែក​ពីរ​ផ្នែក​៖​ នៅ​ខាង​​ក្រៅ​​អគារ​ គឺ​ដាក់​តាំង​នូវ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ជា​​សមិទ្ធផល ​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​​កង​​ទ័ព​ទាំង​ពីរ​​ ក្នុង​វិស័យ​សម្ភារៈ​បរិក្ខា​យោធា​​ដែល​​សរុប​​មាន​​រថយន្ត​​ចំនួន​២០​គ្រឿង ​ដូច​ជា​រថយន្ត​​មេ​បញ្ជាការ​ រថយន្ត​ដឹក​ជញ្ជូន​ធុន​តូច​ និង​ធុន​ធ្ងន់​ រថយន្ត​សង្គ្រោះ​បន្ទាន់​ រថយន្ត​ពន្លត់​អគ្គភ័យ ​រថយន្ត​ស្ទូច​ និង​រថយន្ត​អូស​អេស្កាត​ជា​ដើម​។​ នៅ​ខាង​ក្នុង​អគារ​វិញ​ មាន​ដាក់​តាំង​​ជា​​អក្សរ​​ខ្មែរ​ចិន​មាន​ប្រវែង​៤០០​ម៉ែត្រ​ អម​ដោយ​រូបភាព​មាន​ចំនួន​១៩២​ផ្ទាំង​ រូប​វីដេអូ​២​ និង​ដាក់​តាំង​​សម្ភារៈ​​បរិក្ខា​បញ្ជូន​សារ ​សុខា​ភិបាល ​និង​បរិក្ខា​កង​រក្សា​សន្តិភាព​។​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​វៃ ​ហ្វុង​ហឺ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ 

      ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វៃ ​ហ្វុងហឺ ​បាន​មាន​ប្រសាសន៍​ថា៖ ​ឆ្នាំ​នេះ​ជា​​ខួប​​លើក​​ទី៦០​ នៃ​​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ចិន​ និង​កម្ពុជា​។​ យើង​រៀប​ចំ​ពិពណ៌​នេះ គឺ​មាន​​គោល​​បំណង​​ជា​ច្រើន​ នា​ពេល​វេលា​កន្លង​មក​ ជា​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់តាម​​រយៈ​រូប​ភាព​ដ៏​រស់​រវើក​ ដើម្បី​បង្ហាញ​​​ពី​ចំណង​មិត្តភាព​ជា​ប្រពៃណី ​ពី​សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​​កង​​ទ័ព​ចិន​ និង​កម្ពុជា ​និង​​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ ​ទំនុក​ចិត្ត​ របស់​ភាគី​ចិន​ និង​កម្ពុជា ​ក្នុង​​ការ​កសាង​​​សមាគមន៍​​វាសនា​តែ​មួយ ​និង​ការ​ការ​ពារ​សន្តិ​សុខ ​សន្តិភាព​ក្នុង​តំបន់​ និង​អន្តរជាតិ​។​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​ថា ​ការ​រៀប​ចំ​ពិពណ៌នា​ពេល​នេះ ​គឺ​ជា​​សមិទ្ធផល​​ថ្មី​​មួយ​​ទៀត​ បន្ថែម​លើ​សមិទ្ធផល​ នៃ​កិច្ច​សហប្រតិបត្តិការ​​រវាង​​ក្រសួង​​ការ​​ពារ​​ជាតិ​​ទាំង​​ពីរ​ និង​​កង​ទ័ព​​ទាំង​ពីរ​សម្រេច​បាន​នា​ពេល​កន្លង​មក​។​ សម្តេច​ពិជ័យ​សេនា ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​​ក្រសួង​ការពារជាតិ ​បាន​បញ្ជាក់​ថា​៖ រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ ​សម្តេច​តេជោ ហ៊ុនសែន បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព ​សាមគ្គីភាព ​និង​ភាតរភាព​ រវាង​​ប្រជាជន​ទាំង​ពីរ​​កម្ពុជា​-ចិន កាន់​តែ​មាន​ភាព​ស្អិត​រមួត ​ហើយ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​​វិស័យ​ត្រូវ​បាន​​ពង្រឹង​ ​និង​ពង្រីក​ថែម​ទៀត ​នាំ​មក​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ សម្រាប់​​ការ​​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​ ​នៃ​ប្រទេស​ទាំង​ពីរ ​ដែល​ជា​ដៃ​គូរ​យុទ្ធ​សាស្ត្រ​ដ៏​គ្រប់​ជ្រុង​ជ្រោយ​ ស៊ី​ជម្រៅ ​និង​នៅ​គ្រប់​កំរិត​ផង​ដែរ​។ សម្តេច​ពិជ័យ​សេនា ប​ន្ត​ថា​៖ រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​ជំរុញ​​លើ​​កម្ពស់​​កិច្ច​សហប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​ ទាំង​ការ​អភិវឌ្ឍន៍​ ទំនាក់​ទំនង​ស្ថិត​ស្ថេរ​កាន់​តែ​ធំ​​ធេង​ និង​ស៊ី​ជម្រៅ​ថែម​ទៀត ​ស្រប​តាម​បំណង​ប្រាថ្នា​រួម ​និង​ផល​ប្រយោជន៍​​ស្នូល​របស់​​ប្រទស​​ទាំង​ពីរ ​ហើយ​​បាន​​បង្ក​បរិយាកាស​អំណោយ​ផល​ដល់​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​​នៅ​ក្នុង​​តំបន់ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ