ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
490
539 ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វ័យ ​ហ៊្វុងហរ័ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន

    បន្ទាប់​ពី​បាន​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​​ នា​រាត្រីថ្ងៃទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​ ដឹក​​​នាំ​​ដោយ ​ឯកឧត្តម ​នាយឧត្តម​សេនីយ៍ ​វ័យ​ ហ្វ៊ុង​ហរ័​ (Wei​ Fenghe​) ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ចិន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ បាន​អញ្ជើញ​ចូល​​ជួប​​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពាជាតិ​ ដែល​ពិធី​ទទួល​​បដិសណ្ឋារកិច្ច​ គណៈប្រតិភូ​​ជា​ផ្លូវ​ការ​នា​​ឱកាស​​នោះ ​ត្រូវ​​បាន​​ប្រារព្ធ​ធ្វើ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ដោយ​មាន​ពិធី​ត្រួត​ពល ​កង​កិតត្តិយស ​កង​ត្រែ​ទព័​​ នៃ​ខ.ភ.ម​ផង​ដែល​។គណៈប្រតិភូគោរពភ្លេងជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ចិន

     នៅ​ក្នុង​ជំនួប​ប្រជុំ​ទ្វេ​ភាគី ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​សម្តែង​ការ​ស្វាគមន៍​ និង​បាន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​ របស់​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ចិន​ នៅ​កម្ពុជា​នា​ពេល​នេះ ​មាន​សារៈ​សំខាន់​សំរាប់​​កិច្ច​​សហ​ប្រតិបត្តិរការ​ គ្រប់​ជ្រុង​ជ្រោយ រ​វាង​ប្រទេស​ទាំង​ពីរ ​ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​​រវាង​​កង​ទ័ព​​ទាំង​ពីរ​  កម្ពុជា-​​ចិន ​ផង​ដែល​។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​បន្ថែម​​ថា​៖​​ ដំណើរ​​​ទស្សនៈ​​​​​កិច្ច​​របស់​គណៈ​ប្រតិភូ​ ក្រសួង​ការ​ពារ​ជាតិ​ចិន​ នៅ​កម្ពុជា​​ចំ​ពេល​ព្រឹត្តិការណ៍​មួយ​មិន​ធ្លាប់​មាន​ គឺ​​ការ​រៀប​ចំ​​តាំង​ពិព័រណ​កិច្ច​សហប្រតិ​បត្តិ​ការ​យោធា​ កម្ពុជា-ចិន។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

    មាន​​មតិ​ឆ្លើយ​តប​វិញ​​ ឯក​ឧត្តម​ វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​ បាន​បញ្ចាក់​ថា​៖​ ប្រទេស​ចិន​ ក្រោម​ការ​ដឹក​នាំ​របស់​ ​ប្រធានា​​ធិបតី​ចិន​ ស៊ី ​ជីន​ពីន​ Xi Jinping ​និង​ប្រទេស​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​​ សែន​ បាន​ធ្វើ​អោយ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ​ និង​កង​ទ័ព​ទាំង​ពីរ​កម្ពុជា-ចិន មាន​​​ការ​រីក​​ចំរើន​​គួរ​​អោយ​​កត់​សំគាល់​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖​ ចិន​ និង​កម្ពុជា​ ​​គឺ​ជា​មិត្ត​ចាស់​ មិត្ត​ល្អ​ និង​​ជា​មិត្ត​ពិត​ប្រាកដ​។ លើស​ពី​​នេះ​ទៀត​ ចិន​ និង​កម្ពុជា​ ​​គឺ​ជា​ដៃ​គូរ​ល្អ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​​។ រយៈ​ពេល​៦០​ឆ្នាំ បន្ទាប់​ពី​​បាន​បង្កើត​​​ទំនាក់​ទំនង​ការ​ទូត​នឹង​គ្នា​មក​ ទំនាក់​​ទំនង​ប្រទេស​ទាំង​​ពីរ​ ​កម្ពុជា-ចិន កាន់​តែ​ស៊ី​ជំរៅ​។​ តាម​​រយៈ​កិច្ច​ប្រជុំ​នោះ ​ដើម្បី​រក្សា​ទំនាក់​ទំនង​កង​ទ័ព​​ទាំង​ពីរ​​អោយ​​កាន់​តែ​ជិត​ស្និត​ថែម​ទៀត ឯកឧត្តម វ័យ ហ្វ៊ុងហរ័ បាន​ស្នើ​ដល់​ភាគី​កម្ពុជា​អោយបន្ត​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនៈ​កិច្ច​ គណៈ​ប្រតិភូ​យោធា​ជាន់​​ខ្ពស់​​គ្នា​ទៅ​វិញ​ទៅ​មក​បន្ត​ទៅ​ទៀត​។ ឯកឧត្តម​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន ​ក៏​បាន​អញ្ជើញ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ទៅ​ចូល​រួម​ក្នុង​វេទិកា ​សៀង​ សាន​ និងធ្វើ​ទស្សនៈកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​ នា​ខែ​តុលា​ឆ្នាំ ២០១៨​ ​ខាង​មុខ​នេះ​។ ក្រសួង​ការពារ​ជាតិ​ចិន​ បាន​សន្យា​បន្ត​ការ​កសាង​វិទ្យា​ស្ថាន​ទ័ព​​ជើង​គោក​ ថ្លុក​​​តា​សេក​​អោយ​បាន​ល្អ​ បន្ត​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ លំហាត់​នាគ​មាស​២០១៩​ ដោយ​ត្រូវ​ចាប់​ផ្តើម​ពិ​ភាក្សា​គ្នា​ ពី​ពេល​​នេះ​ត​ទៅ​ នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ​ អោយ​មាន​ទ្រង់​ទ្រាយ​កាន់​តែ​ធំ​ ព្រម​ទាំង​អោយ​​នាវា​កង​ទ័ព​​ជើង​ទឹក​​ចិន​ មក​ចូល​ចត​នៅ​កម្ពុជា ​និង​ធ្វើ​លំហាត់​រួម​គ្នា​ផង​ដែល​​។ ​តាម​រយៈ​កិច្ច​ប្រជុំ​ទ្វេភាគី​នោះ​ដែល​ ឯក​ឧត្តម​​ វ័យ ហ្វ៊ុងហរ័​ បាន​បញ្ជាក់​ថា៖​​ ​នឹង​សហការ​ជួយ​សាង​សង់​​វិមាន​ឈ្នះ​ឈ្នះ​ តាម​​លទ្ធភាព​​របស់​ខ្លួន​ជូន​កម្ពុជា​។ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វ័យ ​ហ៊្វុងហរ័ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន

     មាន​មតិ​ឆ្លើយ​តប​វិញ ​សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​បាន​ទទួល​យក​ការ​អញ្ជើញ​​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​ ទៅ​ទស្សនៈ​កិច្ច​ និង​ចូល​​រួម​វេទិកា ​​សៀង ​សាន ​នៅ​ប្រទេស​ចិន​ នា​ខែ​តុលា ​ឆ្នាំ​២០១៨​​​។ សម្តេច​ បាន​សំដែង​ការ​គាំទ្រ​ ចំពោះ​ការ​​បន្ត​ធ្វើ​​លំហាត់​នាគ​មាសឆ្នាំ​២០១៩​ នៅ​កម្ពុជា​​អោយ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​។ សម្តេច​​ពិជ័យ​សេនា ​ក៏​បាន​ថ្លែង​​អំណរ​​គុណ​​ដល់​​ក្រសួង​ការពារ​ជាតិ​​ចិន​ ដែល​បាន​សន្យា​​ជួយ​សាង​សង់​​វិមាន​ឈ្នះ​ឈ្នះ ​ដែល​វិមាន​ឈ្នះឈ្នះ​នេះ គឺ​ជា​ភស្តុតាង​មួយ​​ទុក​ជា​ប្រវត្តិសាស្ត្រ ដើម្បី​អោយ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​​រៀន​សូត្រ​ អំពី​​នយោបាយ​​ឈ្នះ​ឈ្នះ​ ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ ពិត​ប្រាកដ​ជូន​ដល់​ប្រជាជន​កម្ពុជា​។​ សូម​បញ្ជាក់​ថា​៖​ ​តាម​រយៈ​កិច្ច​ប្រជុំ​​ទ្វេ​ភាគី​នា​ពេល​នោះ ​រដ្ឋមន្ត្រីការពារ​ជាតិ​ចិន ​បាន​ជំរាប​ជូន​ភាគី​កម្ពុជា​​នូវ​ការ​​ផ្តល់​​ជំនួយ​​យោធា​បន្ថែម​ក្នុង​ឆ្នាំ​២០១៨ ​​នូវ​ទឹក​ប្រាក់​ចំនួន​​៨៤០លា​ន​យាន់ ​ជា​ជំនួយ​ឥត​សំណង ​និង​គ្មាន​លក្ខ័ណ​។​ចុង​បញ្ចាប់​ នៃ​កិច្ច​ប្រជុំ​ទ្វេភាគី​នា​ឱកាស​នោះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​ កម្ពុជា​-ចិន បាន​ធ្វើ​ជា​គណៈ​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​រវាង​ ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ ​ស៊ី ​ហ្គោវៃ​ អនុ​ប្រធាន​ការិ​យាល័យ​​សហ​ប្រតិ​បត្តិ​ការ​យោធា​អន្តរ​ជាតិ ​ក្រសួង​ការពារ​ជាតិ​ចិន​​ និងឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ណឹម​ សុវត្ថិ​ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​ នយោបាយ​ និង​កិច្ចការ​បរទេស ​លើ​ពិធី​សារ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កង​ទ័ព​​ទាំង​ពីរ​ កម្ពុជា-ចិន

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ