ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ សំណេះ​សំណាល ​និង​បំពាក់​មេដាយ​ការ​ពារ​ជាតិ​ជូន​អតីត​យុទ្ធជន​ ក្រុង​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
526
534 សម្តេច​​ពិជ័យ​​សេនា ​​ទៀ បាញ់​​ សំណេះ​​សំណាល ​​និង​​បំពាក់​​មេដាយ​​ការ​ពារ​​ជាតិ​​ជូន​​អតីត​យុទ្ធជន​​ ក្រុង​​សៀម​រាប​

     បង​ប្អូន​អតីត​យុទ្ធជន​ទូទាំង​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប ​ចំនួន​១៨៥៥​នាក់​ ត្រូវ​បាន​​បំពាក់​មេដាយ​ ការ​ពារ​ជាតិ ​ដោយ​ សម្តេច​ពិជ័យសេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្​រី និង​​ជា​រដ្ឋមន្ត្រី​​​ក្រសួង​ការពារ​ជាតិ ​និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​កណ្តាល​ សមាគមអតីត​​យុទ្ធជន​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី១៤​ មិថុនា​ ឆ្នាំ២០១៨​។​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

     ឯក​ឧត្តម​ ឧត្តម​សេនីយ៍ទោ ​ស៊ិន ភាត់ ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀម​រាប​ និង​ជា​ប្រធាន​ គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​សៀម​រាប​បាន​ថ្លែង​ថា៖​ ខេត្ត​សៀម​រាប​ មាន​អតីត​ យុទ្ធ​ជន​សរុប​ ៧៨៣៦នាក់​ រួម​មាន​ជន​ពិការ​ និវត្ត​ន៍​ជន​ ជន​បាត់​បង់​សមត្ថភាព ​គ្រួសារ​ជន​ពលី ​គ្រួសារ​ជន​ មរណៈ​។​ ក្នុង​នោះ​បាន​សុំ​ចូល​ជា​សមាជិក​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ចំនួន ​៦៥១៥​នាក់ និង​អតីត​ យុទ្ធជន​ស្ថិត​នៅ​ក្រៅ​សមាគម​មាន​ចំនួន ​១៣២១​នាក់​ទៀត​។ ​ឯកឧត្តម​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ ក្នុង​រយៈ​ពេល ​ដើម​ឆ្នាំ​២០១៨​ កន្លង​មក​នេះ​​ សមាជិក​អតីត​​យុទ្ធ​ជន​បាន​ទទួល​មរណៈ​ភាព​ចំនួន​ ៦៧​នាក់​ ​ហើយ​​សមាគម​អតីត​យុទ្ធជន​ខេត្ត​ ​ក៏​បាន​សាង​សង់​​ផ្ទះ​ជូន​សមាជិក ​មាន​ខ្ទម​នៅលើ​ដី​ចំនួន​ ១៥​គ្រួសារ​ផង​ដែរ​។  ឯក​ឧត្តម​ ឧត្តម​សេនីយ៍ទោ ​ស៊ិន ភាត់ ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀម​រាប

     សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ថ្នាក់​ដឹក​នាំសមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​មាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ជា​ប្រធាន​ ដែល​សម្តេច​តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​របស់​អតីត​យុទ្ធ​ជន​របស់​​យើង ​ទូទាំង​ប្រទេស​ជា​ប្រចាំ​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​​ការ​យក​ចិត្ត​ទុក​ដាក់​ ​របស់​រាជ​រដ្ឋា​​ភិបាល​កម្ពុជា​ ចំពោះ​អតីត​យុទ្ធជន​យើង​ និង​ក្រុម​គ្រួសារ​ ព្រម​ទាំង​សំដែង​​នូវ​ការ​ដឹង​គុណ​ ​ចំពោះ​អតីត​យុទ្ធ​ជន​កម្ពុជា​យើង​ ដែល​កន្លង​មក​បាន​យក​អស់​កំលាំង​​កាយ​​ចិត្ត​ និង​ហ៊ាន​បូ​ជា​ជីវិត​​ដើម្បីបុព្វ​ហេតុ​ការ​ពារ​ជាតិ ​ការ​ពារ​ទឹក​ដី​ និង​ប្រជា​ជន​ មិន​ឲ្យ​សត្រូវ​ចូល​រំលោភ​ ​និង​ឈ្លាន​ពាន​​បូរណភាព​ទឹក​ដី ​ព្រម​ទាំង​រក្សា​បាន​នូវ​សុខ​សន្តិភាព​ស្ថេរភាព ​សង្គម​ដើម្បី​ប្រជាជន​បាន​​រស់​នៅ​ក្នុង​​សុខ​សន្តិ​ភាព ​រហូត​មក​ដល់​ពេល​នេះ ​។​ សម្តេច​បាន​បន្ត​ទៀត​ថា​៖​ បន្ទាប់​ពី​បាន​​បញ្ចប់​​ភារកិច្ច​ការពារ​ជាតិ​ និង​មាតុ​ភូមិ​រួច​មក​ យុទ្ធជន​របស់​យើង​ខ្លះ​រស់​នៅ​មាន​ជីវភាព​លំបាក​ , យុទ្ធជន​ខ្លះ​ត្រូវ​បាត់​បង់​សមត្ថភាព​ធ្វើ​ពលកម្ម​ ហើយខ្លះទៀត​មាន​ទទួល​នូវ​ការ​ពិការ​ជា​ដើម​។​ សម្ដេច​ពិជ័យ​សេនា ទៀ ​បាញ់ បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា៖​ ​រាជ​រដ្ឋាភិបាល​ក្រៅ​ពី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធ​ជន ​និវត្តន៍​ជន​ ជន​បាត់​បង់​សមត្ថភាព​ការ​ងារ ​និង​ជន​ពិការ​តាម​រយៈ​កា​រផ្ដល់​ប្រាក់​វិភាជន៍​គ្រួសារ​ និង​កូន​ប្រចាំ​ខែ​នោះ​ ក៏​បាន​ផ្ដល់​សេវា​ថែ​ទាំ​សុខ​ភាព​សម្រាប់​ អតីត​​យុទ្ធជន​ក្នុ​ង​ការ​​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​មិន​បង់​ប្រាក់​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ ​និង​មន្ទីរ​ពេទ្យ​​ឯក​ជន​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​បេទ្បា​ជាតិ​ របប​សន្តិ​សុខ​សង្គម​ និង​ដាក់​ចេញ​អនុវត្ត​​គោល​នយោបាយ​ស្ដី​ពីការ​ផ្ដល់​សម្បទាន​ដី​សង្គម​​កិច្ច តាម​រយៈ​ភូមិ​​អភិវឌ្ឍន៍​​យោធិន​ពិការ​៣១៧​ នៅ​ខេត្ត​កំពត​ ,​ ខេត្ត​សៀម​រាប ​ភ្នំ​ឆ័ត្រ​បន្ទាយ​មាន​ជ័យ​ជា​ដើម​។ សម្ដេច​ពិ​ជ័យ​សេនា​​ ក៏​បាន​រំលឹក​ដល់​បង​ប្អូន​ទាំង​អស់​ឲ្យ​បាន​ដឹង​ថា៖​ នៅ​សល់​តែ​៤៥​ថ្ងៃ​ទៀត​ នឹង​​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​និ​តិ​កាល​ទី​៦​ នៃ​រដ្ឋសភា​ដែល​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ហើយ​ ដូច​នេះ​បង​ប្អូន​ និវត្តន៍​ជន​អតីត​យុទ្ធ​ជន​ ព្រម​ទាំង​​ក្រុម​​គ្រួសារ​ប្ដី​​ប្រពន្ធ​កូន​ចៅ​ទាំង​អស់​ ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពល​រដ្ឋ​ល្អ​ គឺ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​គ្រប់​គ្នា​​កុំ​បី​អាក់​ខាន​ឡើយ​ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០​ ងាយ​ចាំ​ ងាយ​គិត ​ងាយ​គូស ​ដើម្បី​រក្សា​បាន​នូវ​សន្តិភាព​ និង​ធានា​ដល់​ការ​អភិវឌ្ឍន៍​ ជា​បន្ត​បន្ទាប់​ទៀត ​ពី​ព្រោះ​​គណបក្ស​ប្រជាជន​គឺ​ជា​អ្នក​ដែល​រក​សន្តិភាព​ការ​ពារ​សន្តិភាព​ពិត​ប្រាកដ​។ 

     ក្នុង​ពិធី​នេះ​ដែរ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ប្រគល់​ផ្ទះ​៥០​ខ្នង​ ជូន​អតីត​យុទ្ធ​ជន​​ខេត្ត​​សៀម​រាប​​ និង​បាន​ផ្តល់​ថវិការ​ឧបត្ថម្ភ​ របស់​សម្តេច​​តេជោ​​នាយក​រដ្ឋមន្ត្រី​ ជូន​និវត្តន៏​ជន​ អតីត​​យុទ្ធជន​​នៅ​ ក្រុង​សៀម​រាប​ ចំនួន​១៨៥៥​នាក់ ​ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ថវិការ ៥​ម៉ឺន​រៀល​ ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ