ព័ត៌មាន

ជំនួប​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​មួយ​លោក​ជំទាវ​ លោក​ជំទាវ​ ស្រីម៉ានី ​នីម៉ាឡា ​ស៊ី​ថារ៉ាម៉ាន​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​
នាយកដ្ឋានព័ត៌មាន(៣)
229
532 សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ លោក​ជំទាវ​ ស្រីម៉ានី ​នីម៉ាឡា ​ស៊ី​ថារ៉ាម៉ាន រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ នៃ​សាធារណ​រដ្ឋឥ​ណ្ឌា​

     ក្នុង​ជំនួប​ជា​មួយ​ ​សម្ដេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ នៅ​​រសៀល​​ថ្ងៃ​​ច័ន្ទ​ ១៣រោច ​ខែជេស្ឋ ​ឆ្នំា​ច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី១១ ​ខែ​មិថុនា ​ឆ្នាំ២០១៨​ លោក​ជំទាវ លោក​ជំទាវ​ ស្រីម៉ានី ​នីម៉ាឡា ​ស៊ី​ថារ៉ាម៉ាន(Shrimati Nirmala Sitharman)​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ឥណ្ឌា ​បាន​គោរព​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ចំពោះ​សម្ដេច​តេជោ ​ដែល​សម្ដេច​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ឥណ្ឌា​កន្លង​មក​ ហើយ​ក៏​បាន​ចុះ​ហត្ថ​លេខា ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ​ក្នុង​នោះ​ក៏​មាន​ពាក់​ព័ន្ធ​នឹង​វិស័យ​ឯកជន​ដែរ​ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ទៅលើព្រះ​រាជាណាចក្រកម្ពុជា។ជំនួប​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​មួយ​លោក​ជំទាវ​ នៀម៉ាឡា ​ស៊ីថារ៉ាម៉ាន់​ ហុលប៊ល់​ រ៉ាក់​សា​ម៉ាន​ទ្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​

     លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នោះ​ បាន​ពង្រីក​ទំនាក់​ទំនង​ រវាង​កម្ពុជា​ និង​ឥណ្ឌា​កាន់​តែ​ខ្លាំង​ឡើង​។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ជំទាវ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ ​គឺ​ដើម្បី​ពិនិត្យ​មើល​លើ​អ្វី​ដែល​បាន​ចុះ​ហត្ថលេខា​ហើយ​ អ្វី​ដែល​បាន​ចុះ​ហត្ថលេខា​ហើយ​នោះ ​អោយ​បាន​ទទួល​ផ្លែ​ផ្កា​ ទៅ​មុខ​ទៀត​។ ជា​មួយ​នោះ​ដែរ​លោក​ជំទាវ​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ ដំណើរ​ ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹង​ និងពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​ ជា​មួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​ លោក​ជំទាវ​បាន​ជម្រាប​ជូន​សម្ដេច​ នូវ​ការ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះ​មីន​ ក្ន​​ងនោះ​ឥណ្ឌា​ និង​ផ្ដល់​នូវ​ឆ្កែ​ដើម្បី ​ហិត​មីន​ដល់​កម្ពុជា ​ហើយ​​​ក៏​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ សហប្រតិបត្តិការ​ ឲ្យ​បាន​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​ឥណ្ឌា ​និង​កង​ទ័ព​កម្ពុជា​ ដែល​កំពុងបំពេញ​បេសកកម្ម​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ​។​

     ជា​ការ​ឆ្លើយ​តប​សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ថា​៖ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​មួយ​ ដែល​បាន​ ទទួល​ស្គាល់​កម្ពុជា​ តាំង​ពី​មុន​កម្ពុជា​ ទទួល​បាន​ឯករាជ​ម្ល៉េះ ​ហើយ​ក៏​ជា​ប្រទេស​ទី​មួយ ​ដែល​ទទួល​ស្គាល់​កម្ពុជា​ បន្ទាប់​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​។ ​លើស​ពី​​​នេះ​​ទៅ​​ទៀត​​ឥណ្ឌា​​ ក៏​​បាន​​រួម​​ចំណែក​ ជួយ​រក​សន្តិភាព​របស់​កម្ពុជា​ រហូត​ទៅ​ដល់​២​ដំណាក់កា​ល​ , ដំណាក់​​កាលទី១ ​គឺ​នៅ​ឆ្នាំ១៩៥៤ ​និង​ដំណាក់​កាល​ទី២​ នៅ​ទសវត្សរ៍​ ៨០​ និង​ ៩០​។ សម្ដេច​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា ​ចំពោះ​ករណី​ខាង​លើ ​ហើយ​​​ក៏​​ថ្លែង​អំណរ​​គុណ ​ចំពោះ​​រដ្ឋាភិបាល​​ឥណ្ឌា​​ផង​​ដែរ​​ ដែល​​បាន​​ផ្ដល់​​អោយ​​កម្ពុជា​​នូវ​​ ឆ្កែ​​ហិត​មីន​ ហើយ​​ក៏​សម្តែង​នូវ​ការ​ពេញ​ចិត្ត និង​សាទរ​ចំពោះ​កិច្ច​សហប្រតិការ​ដែល​ឥណ្ឌា​ផ្ដល់​អោយ​កម្ពុជា​យើង​ រវាង​កង​ទ័ព​ឥណ្ឌា​ និង​កង​ទ័ព​កម្ពុជា​ នៅ​បំពេញ​បេសកកម្ម​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា៖ ​កង​ទ័ព​ឥណ្ឌា​មាន​បទ​ពិសោធន៍​ និង​ព័ត៌​មាន​ច្រើន​ដែរ​ ដូច្នេះ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ព័ត៌មាន​នេះ ​នឹង​អាច​ជួយ​កាត់​បន្ថយ​ដល់​ហានិ​ភ័យ ​ទៅ​ដល់​កង​ទ័ព​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ